ភាគទី05 : ទៅតាមរកប្អូនឯងមក

4.3K 210 6
                                    

+បន្ទប់ជួល

អ្នកស្រីគីមកំពុងតែអង្គុយនៅមុខ បន្ទប់ជួលរងចាំមើល ផ្លូវ ថេហ្យុង គាត់បារម្ភណាស់ស្មើនេះហើយនៅមិនទាន់ឃើញមកដល់បន្ទប់ជួលវិញទៀត ចំណែក ថេអ៊ុន វិញក៏មិនមកបន្ទប់ជួលវិញទៀត។
ង៉ោង!! ងឺត
ថេអ៊ុន បានបើកម៉ូតូមកឈប់នៅពីមុខ អ្នកស្រីគីម។
" ម៉ាក់មកអង្គុយអីត្រង់នេះ? "
" អាកូនចង្រៃឯងទើបតែមកពីណាហ្អាស៎? មិនគិតដល់ប្អូនឯងខ្លះទេឬតាំងពីយប់មកដល់ពេលនេះនៅមិនទាន់ឃើញប្អូនរបស់ឯងមកវិញនៅឡើយទេ "អ្នកស្រីគីម ស្ទុះក្រោកមកញិចត្រចៀករបស់ ថេអ៊ុន យ៉ាងខ្លាំង។
" អូយៗម៉ាក់លែងសិនឈឺណាស់ "ថេអ៊ុន បុិតែប្រលែងម៉ូតូចោលទៅហើយ ដោយសាតែឈឺខ្លាំងពេក។
" ទៅតាមរកប្អូនឯងមក ពេលនេះមិនដឹងថាយ៉ាងមិចទៅហើយទេ "អ្នកស្រីគីម ទម្លាក់ខ្លួនអង្គុយចុះវិញទាំងគ្មានកម្លាំងនៅក្នុងខ្លួន ពេលនេះបារម្ភពី ថេហ្យុងខ្លាំង គាត់ខ្លាចដោយសារតែសម្ដីទើប ថេហ្យុង មិនមកវិញ។
" ថេហ្យុង មិនទាន់មកវិញទៀតមែនទេម៉ាក់ "
" នៅទេ "
" ខ្ញុំទៅរកប្អូន "ថេអ៊ុន ដឹងលឺហើយក៏ប្រញាប់ធាក់ម៉ូតូជិះសម្ដៅទៅក្លឹប។
ជិះម៉ូតូមកបានពាក់កណ្ដាលផ្លូវ ក៏បានឃើញ ថេហ្យុង ដើរតែម្នាក់ឯង។
" ថេហ្យុង!! "
" បងប្រុស "
" ឡើងម៉ូតូមក "
" បាទ "ថេហ្យុង ឡើងលើម៉ូតូហើយធ្វើអោយគេចង់យំចេញមក ព្រោះតែពិបាកអង្គុយ។
" ហេតុអីមិនមកផ្ទះយប់មិញនេះ? "ថេអ៊ុន ជិះម៉ូតូទៅមុខហើយក៏ឆ្លៀតសួរទៅ ថេហ្យុង មុខមាត់គេស្លេកៗដូចជាមាន់ស្ងោរយ៉ាងចឹង។
" ខ្ញុំធ្វើការថែមម៉ោង "ថេហ្យុង និយាយកុហកបងប្រុសរបស់គេ។
" ម៉ាក់បារម្ភពីឯងណាស់ គាត់នៅចាំផ្លូវឯង "
" បងកុហកទេដឹង? "ថេហ្យុង មិនជឿនោះទេព្រោះរាល់ដងគាត់មិនដែលសួរនាំសុខទុកគេផងនោះ។
" បងមិនបានកុហកនោះទេ ទៅដល់ឯងនឹងដឹងហើយ "ថេអ៊ុន ក៏បានបើកម៉ូតូយ៉ាងលឿន អោយឆាប់បានដល់កន្លែងស្នាក់។
" ថេហ្យុង "អ្នកស្រីគីម ឃើញម៉ូតូកូនបើកចូលមកហើយក៏ប្រញាប់ដើរទៅរក។
" ម៉ាក់! "ថេហ្យុង ហៅគាត់តិចៗ។
" ទៅណាយប់មិញនេះ ហេតុអីក៏មិនមកផ្ទះ "អ្នកស្រីគីម ប្រើសម្ដីសោះកក្រោះដាក់ ថេហ្យុង គាត់បារម្ភតែមិនចង់អោយគេដឹង។
" ខ្ញុំធ្វើការថែមម៉ោងណាម៉ាក់ "
" ហ៊ើយ!! ចូលបន្ទប់ទៅ "គាត់ឃើញមុខគេស្លេកៗទើបទាញដៃចូលទៅខាងក្នុង ថេអ៊ុន ក៏បានចូលទៅមើលប៉ារបស់គេដូចគ្នា។
" លោកប៉ាញុាំអ្វីរួចឬនៅ "ថេហ្យុង ដើរចូលមកអង្គុយជិតគាត់ ហើយក៏ចាប់ដៃយកមកកាន់នឹងសួនាំគាត់។
" អឹម!! "លោកគីម ងក់ក្បាលប្រាប់ថារួចហើយ គាត់យំចេញមក ព្រោះគាត់ចង់សួរនាំកូនថាយប់មិញនេះ ហេតុអីក៏មិនមកវិញ គាត់សួរមិនកើតបានត្រឹមតែចាប់ដៃកូនយ៉ាងណែនហើយក៏យំប៉ុណ្ណោះ។
" លោកប៉ាយំធ្វើអី លោកប៉ាឈឺកន្លែងណាមែនទេ "ថេហ្យុង ឃើញឪពុកយំបែបនេះគេក៏ភ័យ ចំណែក ថេអ៊ុន ក៏បានមកអង្គុយជិតគាត់ ដូចគ្នាអ្នកស្រីគីម នៅក្នុងផ្ទះបាយឯណោះ។
លោកគីម ក្រវីក្បាលថាគាត់មិនអីនោះទេ ថេហ្យុង ក៏ជូតទឹកភ្នេកអោយគាត់នឹងប្រាប់គាត់ឈប់យំ គេមិនអីនោះទេ។
លោកគីម បានចាប់ដៃកូនទាំងពីរអោយកាន់ដៃគ្នាហើយក៏ញញឹមដក់ដោយទឹកភ្នេក។
ថេហ្យុង នឹង ថេអ៊ុន ក៏ញញឹមដាក់គ្នា ហើយក៏បែមកញញឹមដាក់ពួកគាត់។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now