ភាគ18: ហៅឈ្មោះបងមកអូនសម្លាញ់🔞

2.4K 114 5
                                    

#សូមទោសទុកជាមុនរាល់ពាក្យសម្ដីមិនសមរម្យ សូមអានដោយការទទួលខុសត្រូវ ក្មេងក្រោម18ឆ្នាំមិនគួរអានទេ

#ប្រទេសជប៉ុន ទីក្រុងតូក្យូ
     "ឆាប់ចូលមក" លោកស្រីយូរីតាញញឹមពព្រាយចូលទៅចាប់ដៃកូនប្រសារស្រីឲ្យនាងចូលមកខាងក្នុងក្រោយទទួលដំណឹងពីកូនប្រុសថានាំនាងមករកគាត់។

     "ឃូណីឆាប់ទៅយកទឹកឲ្យអ្នកនាងឯងមក" គាត់ងាកទៅប្រាប់អ្នកបម្រើឲ្យនាងប្រញាប់ទៅយកទឹកមកពីឆ្ងាយផងគេប្រាកដជាស្រេចទឹកហើយ។

     "យ៉ាងម៉េចហើយមកពីឆ្ងាយកូន?ហត់ទេ?" គាត់ចាប់ដៃនាងស្រដីឡើងភ្ជាប់ដោយស្នាមញញឹមបើជីមីនគេទទួលបានបែបនេះមិនដឹងល្អយ៉ាងណា តែវាគ្រាន់តែគិត...

     "មិនសូវជាហត់ទេអ្នកម៉ាក់" នាងតបទាំងញញឹមស្រាលៗ ក្រោយដឹងថាខ្លួនធ្វើឲ្យ ប្ដីប្រពន្ធគេទៅលែងលះព្រោះតែនាង

     "សាគូរីឆាប់នាំ ប្រពន្ធកូនទៅសម្រាកសិនទៅ ល្ងាចចាំចុះមកញ៉ាំបាយ" គាត់ងើបមុខប្រាប់ទៅកូនប្រុស នាយសម្លុកនាងបន្តិចមុននឹងនិយាយ

     "ក្រោកមក!" នាយនិយាយទាំងកំបុកៗដាក់ជេអាហើយក៏ដើរតាំងៗទៅមិនទាំងខ្វល់ពីនាងអ្វីបន្តិច បើមិនដោយសារនាង ស្មានេះនាយកំពុងតែមានក្ដីសុខឱបប្រពន្ធនៅឯផ្ទះបាត់ហើយមិនមែនមកនៅទីនេះទេ

     "ចរិតគេតែបែបនេះកូនកុំទៅគិតច្រើនអី កូនទៅសម្រាកសិនទៅឲ្យបាត់ហត់"

     "ចា៎សអ្នកម៉ាក់!" និយាយចប់នាងក៏ឡើងទៅខាងលើពេលចូលមកដល់ក៏ទទួលបាននូវការរុញច្រានពីសម្នាក់អ្នកជាប្ដី

     "អូយ!" នាងស្រែកទាំងពេលខ្នងបុកទៅនឹងទ្វារនាងងើបមុសសម្លឹងមើលទៅនាយលាយឡំសន្សឹម

     "ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយពេលឃើញ ប្ដីប្រពន្ធគេលែងលះគ្នា" នាយបញ្ចេញកែវភ្នែកក្រហមដាក់ដៃទាំងគូលើកឡើងច្របាច់ស្មានាងតាមអារម្មណ៍ខឹងស្អប់

    "ទោះខ្ញុំស្រឡាញ់បងតែខ្ញុំក៏មិនចង់ឃើញបងលែងលះដែរ ហើយខ្ញុំរឹតតែមិនអាចឲ្យគេកើតមកគ្មានឪពុកហៅដូចគេ" និយាយផងយំផងនាងពិតជាមិនចង់បានបែបនេះពិតមែន តែឲ្យគេធ្វើយ៉ាងម៉េចទៅ គេមិនចង់ឲ្យកូនកើតមកគ្មានឪពុកហៅដូចក្មេងដទៃទេ អារម្មណ៍ពេលទទួលបានពាក្តសម្ដីអស់នឹងវាឈឺចាប់ណាស់ នាងធ្លាប់ឆ្លងកាត់នាងដឹងគ្រប់បែបយ៉ាង

 Love Tae²មនុស្សថ្លង់របស់បង💞(ចប់)Where stories live. Discover now