ព្រឹកថ្ងៃថ្មីនៅក្នុងសេតវិមានចន កំពុងតែមានភាពអ៊ូអរខុសពីរធម្មតា។ អ្នកបម្រើស្រោះគ្នារៀបចំនៅក្នុងវិមានយ៉ាងស្រស់ស្អាត។
ថេហ្យុង ត្រូវគេដាក់អោយ អង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវស្ងៀមៗមុនអោយធ្វើអ្វីឡើយ។
លោកចននឹងអ្នកស្រូចាស់ស្មីន បានរៀបចំកម្មវិធីតូចមួយសម្រាប់ ស្វាគមន៍កូនប្រសារគាត់ដែលទើបនឹងមកដល់ទីនេះ ថែមទាំងមានចៅភ្លោះអោយគាត់ទៀតបែបនេះហើយទើប រៀបចំកម្មវិធីទទួល ស្វាគមន៍។
មុនដំបូង ពួកគាត់ចង់ធ្វើកម្មវិធីធំដុំ ប៉ុន្តែជុងបដិសេធថាអោយធ្វើវាតូចតាចបានហើយ ព្រោះជុងហ្គុក មិនទាន់ចង់បើកបង្ហាញ បើបើកបង្ហាញភ្លាមៗពេកប្រពន្ធតូចរបស់នាយនឹងមានគ្រោះថ្នាក់ លោកចន នឹងអ្នកស្រីចាស់ស្មីន យល់ក៏ធ្វើពិធីតូចវិញ។
នៅក្នុងកម្មវិធីអញ្ជើញតែសាច់ញាតិខាងអ្នកស្រីចាស់ស្មីន នឹងខាងលោកចនបន្តិច ក្នុងក៏មាន ខារីសា មកជាមួយនឹងម៉ាក់ប៉ានាងដែរ។
" បងជុង!! "នាងក្រមុំមកដល់ភ្លាមក៏រត់ទៅអោបដៃ ជុងហ្គុក រុញថេហ្យុង ជិតដួលផ្ងាក្រោយទៅហើយ តែបាន បេន ដែលនៅជិតនោះជួយទប់។
" អួយ!! "
" ថេហ៍!! អូនយ៉ាងមិចហើយ "ជុងហ្គុក ចាប់បេះដៃ ខារីសាចេញ ងាកមកមើល ថេហ្យុង វិញ។
" អូនមិនអីទេ "ថេហ្យុង តបទាំងមុខស្រពោនពេលឃើញស្រីស្រស់អោបដៃ ជុងហ្គុក គេប្រច័ណ្ឌតែមិនហ៊ាននិយាយ។
ខារីសា កំពុងតែសម្លក់ ថេហ្យុង មិនឈប់។ នេះមែនទេជាប្រពន្ធរបស់ជុងហ្គុកនោះ? ចូលមកធ្វើសត្រូវនាងហើយតើ ចាំមើលថានាងនឹងចាត់ការប្រុសមុខញីម្នាក់នេះយ៉ាងមិច?
" ខារីសា ឆាប់សូមទោសថេហ្យុងភ្លាមទៅ "ជុងហ្គុក ប្រាប់អោយ ខារីសា សូមទោសថេហ្យុង។
" អត់ទេ ខ្ញុំគ្មានចេតនាឯងណា បងជុងក៏ដឹង "នាងមិនព្រមអោបដៃបែមុខចេញ។
" ខារីសា ឆាឡែនឌឺ!!! "ជុងហ្គុក កំហក់ហៅឈ្មោះនាងទាំងកើនកំហឹងពេញខ្លួន។
" ជុងអូនអីឡើយ កុំអោយមានរឿងអី "ថេហ្យុង ព្យាយាមប្រាប់ជុងហ្គុកថាខ្លួនមិនអី ព្រោះមិនចង់អោយមានរឿងដោយសារតែខ្លួន ដែលទើបនឹងឈានជើងមកដល់ទីនេះមិនទាន់ដល់ពីរថ្ងៃស្រួលបួលផងនោះ។
" ឆឹស!! "ខារីសា ពេបមាត់ជ្រេញនឹងចរិក ថេហ្យុង ហើយក៏ដើរចេញទៅរកម៉ាក់ប៉ានាងដែលនៅខាងក្រៅនិយាយគ្នាជាមួយនឹងអ្នកស្រីចាស់ស្មីន ឯណោះវិញ។
" អង្គុយវិញទៅ កុំឈរយូរពេក "ជុងហ្គុក ទាញថេហ្យុង អោយអង្គុយវិញ។
ថេហ្យុង ក៏ដាក់ខ្លួនអង្គុយចុះវិញអោយស្រួលបួល។ បន្តិចក្រោយមកអ៊ុំពូមីង ថេហ្យុង នាំគ្នាចូលមកអង្គុយមើលមុខ ថេហ្យុង សរសើរពីររូបសម្រស់របស់គេគ្រប់ៗគ្នា ថេហ្យុង មានស្នាមញញឹម និយាយលេងជាមួយនឹងពួកគាត់យ៉ាងស្និតស្នាល មានជុងហ្គុក អង្គុយក្បែបែបនេះមិបភ័យខ្លាចអ្វីឡើយ។
អ៊ុំពូមីង ថេហ្យុង សុទ្ធសឹងតែជាមានមុខមាត់នៅអង់គ្លេសនេះ ពួកគាត់បានមកជាមួយនឹងអំណោយជាប់ដៃគ្រប់គ្នាសម្រាប់អោយចៅក្នុងផ្ទៃក៏ដូចជាអោយ ថេហ្យុង ខ្លះដែរ។
កម្មវិធីបញ្ចប់ទៅដោយរលូន ថេហ្យុង សប្បាយចិត្តខ្លាំងណាស់នៅថ្ងៃនេះ បន្តិចក្រោយ មេធាវីប្រចាំគ្រួសារចន ក៏បានមកដល់តាមការកោះហៅរបស់លោកចន ជុងហូ មកព្រមជាមួយនឹងក្រដាស់ អេតាសុីវិលមួយសន្លឹកទៀតផង។
" នេះជាក្រដាស់ អេតាសុីវិលរបស់ អ្នកប្រុសតូច "លោកឌីម៉ង់ យកក្រដាស់អេតាសុីវិលអោយ ជុងហ្គុក។
ថេហ្យុង ឃើញវាហើយស្រក់ទឹកភ្នេកមកដោយក្ដីរំភើបចិត្តជាខ្លាំង អ៊ុំពូមីង ជុងហ្គុក រូមទាំងលោកចន អ្នកស្រីចាស់ស្មីន ឃើញហើយនាំគ្នាអស់សំណើចនឹងគេ។
" ពេលអ្នកប្រុសទាំងពីរ សុីញេវាហើយនឹងក្លាយជាប្ដីប្រពន្ធពេញសិទ្ធិ "លោកឌីម៉ង់ និយាយបញ្ជាក់អោយ ជុងហ្គុក នឹង ថេហ្យុង បានយល់កាន់តែច្បាស់។
" ... "ជុងហ្គុក មិននិយាយតែក៏ទាញវាយកមកសុីញេខ្វាច់ ទាំងមិនគិតច្រើន លោកចន ឃើញហើយពេញចិត្តជាខ្លាំង។
" ដល់វេនអូនហើយ សុីញេត្រង់នេះមក "ជុងហ្គុក យកប៊ិចអោយគេកាន់ហើយក៏ដាក់ក្រដាស់អេតាសុីវិល ចំពោះមុខគេ។
" ហឹកៗហឺ ជុង "ថេហ្យុង កាន់ប៊ិចញ័រៗដៃយំឡើងដង្ហក់ទៅហើយ។
" កុំយំទៅមើល មិនល្អដល់កូនយើងទេ "
" ហឹក អូនឈប់យំហើយ "ថេហ្យុង ជូនទឹកភ្នេកចេញទាំងដង្ហក់នៅឡើយ អ្នកគ្រប់គ្នាអង្គុយអស់សំណើចក្មួយប្រសារម្នាក់នេះជាខ្លាំង មើលចរិកចុះដូចជាកូនក្មេង តែក៏បន្ទោសគេមិនបានដែរព្រោះគេនៅក្នេងនៅឡើយ។
ខ្វាច់!! ថេហ្យុង បិតភ្នែកសម្រួលអារម្មណ៍បន្តិច រួចក៏សុីលើក្រដាស់នោះ។
" អបអរសាទរ អ្នកពីរក្លាយជាប្ដីប្រពន្ធនឹងគ្នាពេញសិទ្ធិហើយ អ្នកគ្រប់គ្នានៅទីនេះសាកស្សី "លោកឌីម៉ង់ បន្លឺឡើងអោយគ្រប់នៅទីនេះបានដឹងលឺទាំងអស់។
គ្រាប់គ្នាជូនពរពួកគេទាំងពីរហើយក៏នាំគ្នា ត្រឡប់ទៅកាន់ គេហដ្ឋានវិញ។
ពេលនេះ ជុងហ្គុក បាននាំ ថេហ្យុង ទៅខាងលើដើម្បីសម្រាក។
" ជុងហ្គុកហា៎ "ថេហ្យុង ដែលអង្គុយនៅលើគ្រែមើលទៅ ជុងហ្គុក ដែលកំពុងតែដើរទៅមករៀបចំក្នុងបន្ទប់នោះ ទាំងញញឹមបិតមាត់មិនជិត។
" ហឹម?? "ជុងហ្គុក ក្រហឹមបែមកមើលគេ។
" លោកប្ដី ហិហិ "ថេហ្យុង ហៅនាយថាលោកប្ដីហើយក៏ទម្លាក់ខ្លួនទៅលើពូក ទន់ៗយកខ្នើយមកខ្ទប់មុខ អៀនណាស់ព្រះអង្គអើយ។
" អា៎!! ប្រពន្ធសម្លាញ់ "ជុងហ្គុក លឺហើយញញឹមឡើងស្ញេញតែម្ដងរួចក៏ដើរទៅទម្លាក់ខ្លួនអោប ភរិយាពេញៗដៃរ។
" អូនស្រលាញ់បង លោកប្ដី "ថេហ្យុង មុខក្រហមទុំមិនឈប់ តែក៏នៅតែអាចនិយាយពាក្យទាំងនេះចេញមកបាន ចង់ប្រាប់ថា មុខក្រហមដល់គុំត្រចៀកទៅហើយ។
" បងក៏ស្រលាញ់អូនដែរប្រពន្ធសម្លាញ់ ហើយក៏ស្រលាញ់កូនៗដែរ "
" ហិហិ អឹម "ថេហ្យុង សើចជុងហ្គុក ខ្នាញ់ពេកក៏ទម្លាក់បបូរមាត់មកថើបក្រញិចបបូរមាត់ថេហ្យុងថ្នមៗ ថេហ្យុង បិតភ្នេកថើបតបទៅនាយវិញយ៉ាងផ្អែមល្ហែម។អ្នកស្រីចាស់ស្មីន បានបបួលបងប្អូនគាត់ចេញទិញរបស់របរសម្រាប់ ចៅៗនឹងកូនប្រសាររបស់គាត់។ មានដូចជាខោអាវបុិនកូនក្មេងទើបនឹងកើតរហូតដល់ អាយុ5ឆ្នាំ គាត់ទិញទុកអោយរួចជាស្រេចតែម្ដង។ ខោអាចកូនភ្លោះម៉ូតដូចគ្នា ពណ៍ខុសគ្នា អ្នកស្រីចាស់ស្មីនរើសយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ប្រុសរបស់គាត់។ នៅមាន អាហារបំប៉នសម្រាប់កូនប្រសាររបស់គាត់ របស់រក្សាស្បែក នឹងរបស់របរជាច្រើនទៀត ថ្ងៃនេះគាត់ទិញសឹងតែដាក់មួយឡានធំមិនអស់ផង។
មកដល់វិមានវិញ អ្នកបម្រើនាំគ្នាជញ្ជូនឥវ៉ាន់ចូលក្នុង ថេហ្យុង វិញជំហរមាត់មើលរបស់ជាច្រើនោះ? មិនខុសពីរ ជុងហ្គុក និយាយពិតមែនម៉ាក់ក្មេករបស់គេទិញមកសឹងតែណែនបន្ទប់។
លោកចន បានបញ្ជារអោយរៀបចំបន្ទប់មួយទៀតអោយស្អាត សម្រាប់ចៅប្រុសទាំងពីររបស់គាត់ គ្រែតូចៗដាក់ជិតគ្នា របស់របររៀបចំយ៉ាងស្អាត។ ថេហ្យុង កន្លែងរបស់កូនហើយសប្បាយចិត្តណាស់ វាដូចជានៅក្នយងឋានសួគ៍យ៉ាងចឹង។
" ប៉ុណ្ណឹងស្អាតឬនៅ ថេហ៍ "អ្នកស្រីចាស់ស្មីន អង្គុយជិតថេហ្យុងមើលអ្នកបម្រើរៀបចំនោះ ក៏ឆ្លៀតសួរគេ។
" ស្អាតណាស់អ្នកម៉ាក់ "
" បែបនេះពេលចៅម៉ាក់កើតមក គេប្រាកដជាស្រលាញ់ចង់រស់នៅមិនខានទេ "
" ប្រាកដហើយហិហិ "ថេហ្យុង សើចចេញមកអោយអ្នកស្រីចាស់ស្មីន ចង់តែលេបទុកទេ។
" ថេហ៍ហា៎ បងមានការរវល់បន្តិច អូននៅទីនេះហាមចេញទៅណាអោយសោះ លឺទេ? "ជុងហ្គុក ដើរចេញមកតែងខ្លួនយ៉ាងស្រស់សង្ហារ ដើរមករកប្រពន្ធតូចរបស់នាយ មិញនេះកូនចៅខោលមកប្រាប់ថានៅឃ្លាំងជំនិញមាមបញ្ហារទើបប្រញាប់ទៅដោះស្រាយ។
" អឹម កំទៅយូរពេក ប្រយ័ត្នប្រយែងផង "
" បាទ សឺត! អ្នកម៉ាកផ្ញើថេហ៍ផង "
" ម៉ាក់ដឹងហើយ កាពារខ្លួនអោយស្រួលបួល "
" បាទ កូនសម្លាញ់ ប៉ាទៅហើយ "មុននឹងទៅក៏មិនភ្លេចថើបកូនក្នុងផ្ទៃនិយាយលាគេហើយក៏ក្រោកដើរចេញទៅ។
ថេហ្យុង តាមមើលដំណើរនាយរហូតដល់ផុតពីរភ្នេក ក្នុងចិត្តមិនចង់អោយនាយនៅឆ្ងាយពីរគេឡើយ ព្រោះនៅមិនទាន់បាត់ភ័យផង ទោះម៉ាក់ក្មេកប៉ាក្មេកស្រលាញ់មើលថែយ៉ាងណាក៏មិនដូចនាយដែរ។To be continue..
សួស្តី
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Randomកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...