ភាគទី31 : ចន ជុងវ៉ុន ចន ជុងវីន!!

2.3K 158 3
                                    

#4ថ្ងៃក្រោយ.. +ពេលយប់

នៅក្នុងមន្ទីពេទ្យ បន្ទប់ VIP នេះក៏ប្រម៉ាណជាម៉ោង1យប់អាទ្រាតទៅហើយ ថេហ្យុង កំពុងតែគេបម្រាស់ចុះបម្រាស់ឡើង មានអារម្មណ៍ថាឈឺពោះតិចៗ គេបែមុខទៅមើល ជុងហ្គុក ដែលទើបនឹងបានគេងប្រហែលជាកន្លះម៉ោងមុននោះ ព្រោះនាយទើបតែមកពីរធ្វើការងាររបស់នាយ។
យូរៗទៅក៏ឈឺខ្លាំងទៅៗ ថេហ្យុង ក៏សម្រេចចិត្តហៅ ជុងហ្គុក។
" អួយ៎ ជុង!! "ថេហ្យុង លើកដៃទៅខ្ញាប់ដើមដៃ ជុងហ្គុក អោយនាយផ្ញាក់ ដៃរបស់គេប្រែជាទន់ដោយសារតែការឈឺចាប់មួយនេះ។
" ហឹម?? "ជុងហ្គុក ជ្រួញចិញ្ចើម។
" ហុឹកៗ ជុង ក្រោកអូនឈឺពោះ អួយ៎ "ថេហ្យុង ជ្រាបទឹកភ្នេកចេញមក ដៃក្ដាប់ពោះយ៉ាងណែន។
" ថេហ៍ៗ..ថេហ៍អូនឈឺពោះមែនទេ? "ជុងហ្គុក គ្រាប់តែលឺអ្នកជាប្រពន្ធថា ឈឺពោះភ្លាម នាយក៏ស្ទុះក្រោកឡើងទាំងមុីងមាំង រួចក៏បែមកមើល ថេហ្យុង ឃើញថាគេដេករមូលខ្លួនក្ដាប់ពោះជាប់។
" ហឹក ជុង អូនឈឺពោះណាស់ "
" បង..បងហៅពេទ្យចាំបន្តិចណាប្រពន្ធសម្លាញ់ "ជុងហ្គុក ញ័រដៃធ្វើអ្វីមិនត្រូវក្នុងពេលនេះ នាយកម្លោះស្ទុះទៅចុចបូតង់មួយជាប់នឹងក្បាលគ្រែសម្រាប់ហៅគ្រូពេទ្យមកសង្គ្រោះជាបន្ទាន់។
មិនប៉ុន្មានក្រោយ ដុកទ័រប្រចាំមន្ទីរពេទ្យបានចេញមកជាមួយនឹងរទះរុញមកជាមួយគ្នា។
" សូមលោលចន លើកអ្នកប្រុសដាក់លើគ្រែរុញនេះមកទាន៎ "ដុកទ័រ មកដល់ភ្លាមប្រាប់អោយ ជុងហ្គុក លើកបី ថេហ្យុងដាក់លើគ្រែរុញ។
" អា៎ ឈឺណាស់ ជុង!! អូនឈឺណាស់ "ថេហ្យុង ស្រែកឡើងដដែលៗប្រាប់ ជុងហ្គុក ទឹកភ្នេករហាមជាប់ថ្ពាល់។
ជុងហ្គុក ឡើងចង់យំតាមប្រពន្ធតូចរបស់នាយទៅហើយ នាយកម្លោះចាប់លើកបីភរិយា ដាក់លើគ្រែរុញនោះថ្នមៗ រួចក៏បន្តរុញចូលបន្ទប់សម្រាល។
" ប្រពន្ធសម្លាញ់ អូនត្រូវធ្វើអោយបាន បងស្រលាញ់អូន "ជុងហ្គុក រត់តាមគ្រែរុញចាប់ដៃ ថេហ្យុង ជាប់។
បេន ឃើញបែបនេះហើយក៏រហ័ស ទាក់ទងទៅប្រាប់ លោកចន នឹង អ្នកស្រីចាស់ស្មីន ជាបន្ទាន់ មុននឹងរត់ទៅរកចៅហ្វាយ។
" លោកចន សូមលោកចាំនៅខាងក្រៅសិនទាន៎ "រុញមកដល់បន្ទប់ សម្រាល ដុកទ័រប្រាប់អោយជុងហ្គុកនៅខាងក្រៅសិន។
" ត្រូវចាំថាជីវិតប្រពន្ធកូនយើងគឺសំខាន់បំផុត បើប្រពន្ធកូនយើងកើតអ្វី ឯង មន្ទីរពេទ្យទាំងមូលនឹងត្រូវរលាយ! ស្ដាប់បាន!! "ជុងហ្គុក ទាញក្របួចកអាវ ដុកទ័រ នោះនិយាយកម្រាមគេទុកជាមុន។
" បា..បាទស្ដាប់បានហើយលោកចន ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាព "ដុកទ័រ ញ័រខ្លួននឹងពាក្យកម្រាមរបស់ ជុងហ្គុក។
" ចូលទៅជួយប្រពន្ធយើងទៅ! "ជុងហ្គុក រុញ ដុកទ័រនោះចូលទៅខាងក្នុង។
ទ្វារបន្ទប់បានបើកឡង លែងលឺសម្លេងលែងឃើញ ថេហ្យុងទៀត។
ជុងហ្គុក យកថ្ងាស់ទាលើនឹងជញ្ជាំង លួចបុណ្យក្នុងចិត្តអោយប្រពន្ធនាយមានសុវត្ថិភាព។ ជុងហ្គុក មិនអង្គុយ រងចាំយ៉ាងអន្ទះសារ។
" ចៅហ្វាយ "បេន រត់មកក្បែនាយជាចៅហ្វាយ មិញនេះគេក្រមកដោយសារតែចាតឮចែងកូនចៅការពារ ជុំវិញមន្ទីរពេទ្យទាំងមូល។
" .... "ជុងហ្គុក ស្ងៀមស្ងាត់នាតកំពុងតែលួចស្រក់ទឹកភ្នេក ពេលលឺសម្លេងប្រពន្ធតូចរបស់នាយស្រែកប្រាប់ថាឈឺពោះ តែនាយមិនជួយអ្វីបាន គេពិបសកហើយ។
" ចៅហ្វាយ កុំបារម្ភពេកអី អ្នកប្រុស នឹងអ្នកប្រុសតូចទាំថពីរប្រាកដជាមាន សុវត្ថិភាព "បេន និយាយលួងលោមនាយ អោយឈប់បារម្ភខ្លះ។
" ជុងហ្គុក "អ្នកស្រីចាស់ស្មីន រត់មកយ៉ាងលឿន សម្ដៅមករកកូនប្រុស។
" ម៉ាក់ លោកប៉ា "ជុងហ្គុក បែមករកពួកគាត់ ទាំងទឹកភ្នេកនៅជាប់រំវង់ភ្នេកនៅឡើយ។
" ពុទ្ធោកូន! អង្គុយចុះសិនទៅ ថេហ៍មិនអីនោះទេជឿម៉ាក់ "អ្នកស្រីចាស់ស្មីន ទាញកូនយកមកអោប តាំងពីរអាយុ3ឆ្នាំរហូតដល់ពេលនេះ គាត់ទើបតែឃើញកូនប្រុសយំនេះឯង ដោយសារតែបារម្ភពីរប្រពន្ធកូន។
" ថេហ្យុង ចូលទីយូរឬនៅ? "លោកចន សួរទៅកាន់ បេន។
" ទលបតែចូលបានប្រហែលជា5-6នាទី លោកម្ចាស់ "
" ហឹម!! "
+1ម៉ោងក្រោយ!!
ង៉ា~ង៉ាៗៗ~~~~
សម្លេងទារកយំ លឺរហូតមកដល់ខាងក្រៅទាំងពីរនាក់។ ជុងហ្គុក ដែលសង្ងំក្នុងទ្រូងម្ដាយនោះក៏ស្ទុះងើបឡើងទៅដាក់ត្រចៀកស្ដាប់អោយជិតៗទ្វារ ស្នាមញញឹម ក៏លេចឡើងទាំងមិនដឹងខ្លួន។
" ចៅយើងកើតហើយបង "អ្នកស្រីចាស់ស្មីន ក្រោកមកអោបលោកចន ញញឹមសប្បាយចិត្តមិនឈប់។
" បាទ "លោកចន ក៏សប្បាយចិត្តមិនខុសពីរភរិយាដែរ។
ក្រាក// ទ្វារបន្ទប់បានបើកឡើង គ្រូពេទ្យបានរុញរទះដាក់កូនភ្លោះតូច របស់ ជុងហ្គុក ចេញមក។
" អបរលោកចន ទទួលបានកូនប្រុសភ្លោះទាំងពីរ ពេលនេះមានសុវត្ថិភាពទាំងម្ដាយទាំងកូន "ដុកទ័រ ចេញមកនិយាយអបអរនាយ។
" កូនប៉ា!! "ជុងហ្គុក បន្ទាន់ជង្គង់ចុះមើលទៅកាន់កូនភ្លោះរបស់នាយដែលស្រែកយំមិនបាននោះ ទាំងរំភើបមិនដឹងថាយកអ្វីមកប្រៀបផ្ទឹមមិនបាន។
" មួយណាជាបងទៅ លោកដុកទ័រ? "អ្នកស្រីចាស់ស្មីន ចូលមកសួរ។
" ខាងឆ្វេងដៃជាកូនបង ហើយខាងស្ដាំនេះជាប្អូនបាទ "
" អូ៎!! ចៅយាយមុខគួរអោយស្អប់ដូចប៉ាៗនៅពីរតូចយ៉ាងចឹង "អ្នកស្រីចាស់ស្មីន មើលទៅចៅប្រុសទាំងពីរមុខមិនខុសពីរប៉ាៗនៅពីរតូចសោះឡើយ។
" ខ្ញុំសូមយកអ្នកប្រុសតូចទាំងពីរទៅសម្អាតសិន ចំណែកជាអ្នកប្រុសចន ខ្ញុំដេមុខរបួសរួចបញ្ជួនគាត់ទៅបន្ទប់ធម្មតាវិញ "
" ចាស៎ លោកដុកទ័រ "អ្នកស្រីចាស់ស្មីន ជាអ្នកឆ្លើយ ព្រោះដឹងថាប្ដីនឹងកូនរបស់គាត់ជាមនុស្សបែបណា។
ប្រម៉ាណជាកន្លះម៉ោង ក្រោយថេហ្យុងត្រូវបានរុញទៅបន្ទប់ធម្មតាវិញ។ កូនៗរបស់គេដាក់នៅលើរទះតូចមានរាងជាប់គ្នា ដាក់ជិតគ្រែរបស់ ថេហ្យុង។
" អរគុណប្រពន្ធបង បងអរគុណអូនដែលបង្កើត ទេវបុត្រទាំងពីរអោយ សឺត!! អូនអស្ចារ្យណាស់ប្រពន្ធសម្លាញ់ "ជុងហ្គុក អោនថើបបបូរមាត់ស្លេកស្លាំងរបស់ ថេហ្យុង ដែលសន្លប់មិនទាន់ដឹងខ្លួនព្រោះជាតិថ្នាំមិនទាន់អស់។
" កូនប្រុសប៉ា សឺតៗ "ជុងហ្គុក បន្ទាបជង្គង់ក្បែរទះកូន អូនថើបកូនមួយនាក់មួយខ្សឺតពពេញទៅដោយក្ដីស្រីស្រលាញ់ពេញក្រអួនក្រអៅបេះដូង។
" មើលមុខកូនចុះ កាត់រកកូនតែម្ដងហើយ "លោកចន អង្គុយមើលចៅមកជាយូរនោះក៏លាន់មាត់ឡើង។
" មែនហើយគួរអោយស្អប់បំផុត "អ្នកស្រីចាស់ស្មីន បន្តពីរក្រោយ ស្រលាញចៅទាំងពីរស្ទើលេបទៅហើយ។
" ពិតមែនហើយប៉ាម៉ាក់ កូនខ្ញុំប្រាកដជាកាត់មករកខ្ញុំហើយ "ជុងហ្គុក ស្រដីឡើងទាំងសប្បាយចិត្ត។
" ច្រមុះនឹងចិញ្ចើមកាត់រក ថេហ្យុង "

+ម៉ោង3ទាបភ្លឺ
" ហឹម!! ទឹកៗ "ថេហ្យុង ក្រហឹមភ្ញាក់ពីរសន្លប់ សម្លេងខ្សោយបន្លឺឡើង។
" ថេហ៍អូនដឹងខ្លួនហើយ នេះទឹក ផឹកបានតែបន្តិចទេ ប្រពន្ធសម្លាញ់ "ជុងហ្គុក ដែលអង្គុយមើលមុខកូនមិនព្រមសម្រាកនោះ ក៏ស្ទុះក្រោកឡើងក្រោលឺសម្លេង ថេហ្យុង។
" បន្តិចទៀតមកជុង "ថេហ្យុង ផឹកបានបន្តិចក៏ត្រូវ ជុងហ្គុក ដកចេញវិញ។
" ពេទ្យមិនអោយអូនផឹកទឹកច្រើននោះទេ ព្រោះអូនទើបតែសម្រាលកូន ទ្រាំបន្តិចណាអូនសម្លាញ់ ជុប៎! "
" ហឹម! ចុះកូន កូនពួកយើងនោះ ជុង "ថេហ្យុង ក្រឡេករកកូន។
" កូននៅត្រង់នេះ "ជុងហ្គុក ញែកផ្លូវអោយ ថេហ្យុងបានឃើញកូន។
ជុងហ្គុក លើកពរកូនម្ដងម្នាក់ដាក់នៅលើគ្រែជិត ថេហ្យុង។ ថេហ្យុង ឃើញកូនប្រុសដ៏គួរអោយស្អប់របស់ពួកគេហើយយំភ្លាមៗ។
" ហឹកៗ កូនយើង "
" មែនហើយ កូនយើងកើតមកមានសុខភាពល្អណាស់ថេហ៍ អូនអស្ចារ្យណាស់ "
" សឺតៗ កូនសម្លាញ់ "ថេហ្យុង អោនទើបកូនមិនចង់ដកមាត់។
" ង៉ាៗៗ "កម្លោះតូចពេលបានប៉ាតូចថើបក៏ចាប់ផ្ដើមធាក់ជើង យំឡើងភ្លាមៗ ធ្វើអោយប៉ាៗទាំងពីរនាំគ្នាពរម្នាក់មួយដើម្បីលួងលោម។
" អា៎ៗ កូនសម្លាញ់ ឆឹងណាកូន ជុ!ជុ!! "ថេហ្យុងទះគូទកូនថ្នមរលាក់តិចៗ។
ជុងហ្គុក ពរកូនច្បងដើរចុះដើរឡើងលួងលោមអោយកូនឈប់យំ រហូតដល់ម៉ោង4នៅហើយ។
" កូនបងក្បាលខូចណាស់ ហិហិ "ថេហ្យុង ឃើញកូនគេងលក់ហើយក៏មកនិយាយជាមួយស្វាមីវិញម្ដង។
" កូនអូនដែរសោះ ក្បាលខូចដូចជាប៉ាតូច "
" ដូចបងនឹង មិនឃើញថាមុខមាត់ក៏ដូចបងទេឬ? "
" កូនបងក៏បាន ហឹសៗ "ជុងហ្គុក ទាញថេហ្យុងយកមកអោបជាប់។
" បងមិនដាក់ឈ្មោះអោយកូនពួកយើងទេឬ? "
" អូនអោយបងដាក់មែនទេ? "
" ប្រាកដណាស់លោកប្ដី "ថេហ្យុង ញញឹមលឹបភ្នេកដាក់នាយ។
" សឺត!! បើអញ្ចឹងដាក់ថា កូនច្បងជា ចន ជុងវ៉ុន កូនប្អូនជា ចន ជុងវីន ល្អទេ? "
" ហៃយ៉ា ពិរោះណាស់ ជុងវ៉ុន ជុងវីនរបស់ប៉ា "ថេហ្យុង អោបស្វាមី ដោយក្ដីរំភើបចិត្តជាពន់ពេក។

To be continue..
អេដមីនផុសរាងបាត់យូរៗបន្តិច ព្រោះកាត1$អេដមីនបញ្ចូលមិនដល់២ថ្ងៃទេ😔

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now