ភាគទី33 : អូនមករកបងវិញហើយ ចន ជុងហ្គុក

2.3K 138 18
                                    

+D-JEONGP

ក្រុមហ៊ុនផលិត រថយន្តខ្នាតយក្សដែលឈរជើងខ្លាំងជាងគេបំផុតទៅអង់គ្លេស។ បុគ្គលិកច្រើនរយនាក់កំពុងតែបំពេញកិច្ចការអោយបានឆាប់រហ័ស ព្រោះនៅសល់កន្លះម៉ោងទៀត គឺដល់ម៉ោងសម្រាកហើយ។
ងឺត// ឡានសេរីទំនើបបបានបើកមកឈប់នៅពីរមុខក្រុមហ៊ុន។ ថេហ្យុង ឈានជើងចុះពីរឡានអោយមានកូនប្រុសភ្លោះទាំងចុះមកជាមួយ។
ថេហ្យុង ទាញដៃ ជុងវ៉ុន ជុងវីន  ចូលទៅបុក្គលិកនាំគ្នាមើលប្រុងព្រាតដូចជាសព្វដង ដោយសារតែភាពស្រស់ស្អាតរបស់ប្រពន្ធម្ចាស់ក្រុមហ៊ុន នឹងខ្នាញ់ជាមួយនឹងអាល្អិតទាំងនោះផង។
" អា៎ អ្នកប្រុសចន សួស្តី "លេខា នីន ឃើញថេហ្យុងមកក៏រាក់ទាក់។
" សួស្តីលេខានីន ជុងនៅខាងក្នុងទេ? "ថេហ្យុង រាកទាក់វិញក៏សួររកស្វាមី។
" ជំរាបសួរមីងស្អាត "ជុងវ៉ុន នឹង ជុងវីន បន្លឺឡើងព្រមគ្នាថែមទាំងញញឹមញញែមដាក់ទៀតផង។
" គ្រឺតណាស់ "លេខានីន ចូលទៅចាប់ទាញថ្ពាល់ប៉ោងរបស់អាល្អិតទាំងពីរដោយក្ដីគ្រឺតខ្នាញ់ជាខ្លាំង។
" លោកអគ្គនាយក នៅខាងក្នុងអ្នកប្រុសអាចូលទៅបាន "នាងញញឹមប្រាប់។
" អរគុណលេខានីន "
" ចាស៎ "
ក្រាក//
" ប៉ាៗ ប៉ាៗ "ជុងវីន ជុងវ៉ុន ស្រែកហៅជុងហ្គុក រួចរត់ទៅរកតែម្ដង។
" ហៃយ៉ា កូនសម្លាញ់ សឺតៗ "លោកប៉ាវ័យ30ឆ្នាំលើកកូនប្រុសទាំងពីរដាក់អង្គុយនៅលើភ្លៅ ថើបខ្សឺតៗស្មើគ្នា មិនអោយកូនមានចិត្តច្រណែនឡើយ។
" ជុងវ៉ុន ជុងវីន ចុះសិនប៉ាធំត្រូវធ្វើការណាកូន "ថេហ្យុង បង្គាប់អោយកូនចុះសិន។
" អត់!! "ឆ្លើយយ៉ាងដាច់ខាតមិនព្រមចុះ។
" យ៉ាក!! កូនកំខូច "ថេហ្យុង ដើរចូលមកជិតញ៉េញធ្មេញធ្វើកាចៗដាក់អាល្អិតទាំងពីរ។
" ប៉ាៗ!! "ជុងវ៉ុន នឹង ជុងវីន ពេបមាត់មករំអួយដាក់ ជុងហ្គុក។
" អា៎ៗ អូនសម្លាញ់កូនភ័យហើយ ហឹសៗ "ជុងហ្គុក អោបកូនយ៉ាងណែន មើលមុខភរិយាខ្លាកំពុងតែបញ្ចេញចង្គោមមក មុខគួរអោយខ្នាញ់ណាស់។
" ឆឹស!! អោបតែកូននឹងទៅ "ថេហ្យុង សម្លក់មុខនាយរួចក៏បង្វែខ្លួនដើរទៅអង្គុយ លើសាឡុងទាំងមុខក្រញ៉ូវ។
" ប៉ាតូចងរហើយប៉ាៗ "ជុងវ៉ុន
" មែនហើយៗ "ជុងវីន
" កូនចុះសិន ប៉ាៗទៅលួងប៉ាតូចសិនណា "
" Okay"អាល្អិតទាំងពីរធ្វើដៃ okay ដាក់ប៉ាៗរួចក៏សម្រួតខ្លួនចុះចេញទៅម្ខាងរងចាំមើលប៉ាៗ លួងប៉ាតូចយ៉ាងមិច។
" ប្រពន្ធសម្លាញ់! "ជុងហ្គុក ចូលមកអោបថេហ្យុង ថើបថ្ពាល់គេខ្សឺតៗ ឃើញមុខក្រញ៉ូវរបស់ប្រពន្ធក្មេងហើយចង់តែចាប់អ៊ុកកណ្ដាលអូហ្វីសនេះទេតើ កុំតែកូននៅដែរទេ កុំអី..។(🤓)
" មើស៎លែងភ្លាម "ថេហ្យុង រុញនាយចេញ។
" ហៃយ៉ា! កំងរទៅមើលបងអោបហើយតើ "
" មិនបានងរ "ថេហ្យុង បែមករៀបចំម្ហូបដាក់លើតុវិញ។
" ប៉ាតូចច្រណែនកូន "
" មែនហ្នឹង! "អាល្អិតកំខូចនាំគ្នាអោបដៃនិយាយឡកឡើយអោយប៉ាតូច ខឹងចង់ចេញផ្សែងតាមច្រចៀកទៅហើយ។
" យ៉ាក!! អាកូនក្បាលខូច "ថេហ្យុង បែមកខាំមាត់ដាក់កូន។
" ក្បាលអូនទៅធម្មតាសោះ អត់មានខូចផង "
" មែនហើយប៉ាតូចតែយាយម៉ង "
" ហុឺយ សំសន្លប់មួយសិន "ថេហ្យុង ធ្វើជាសន្លប់ផ្អែកខ្លួនទៅលើជុងហ្គុកទាំងមូល នាយសង្ហាររហ័សទ្រប្រពន្ធទាំងអស់សំណើច។
" អុះ!! ប៉ាតូចៗ "ពួកគេទាំងពីររត់មករកថេហ្យុង យ៉ាងលឿនយៀដៃទៅទះមុខ ថេហ្យុង ផាច់ៗតែថេហ្យុងមិនព្រមភ្ញាក់។
" ប៉ាៗ អ្ហឹក ប៉ាតូចអត់ក្រោកទេ "ជុងវីន យំភ្លាមក្រោយទះប៉ាតូចជាច្រើនដៃហើយមិនព្រមក្រោក។
" ប៉ាតូចៗ ផាច៎ៗ "ជុងវ៉ុន ឯណេះក៏មិនណយដែរ ទះមុខ ថេហ្យុងដៃ ទើប ជុងហ្គុក រហ័សចាប់ដៃជាប់។
" ជុងវ៉ុន កំទះមុខប៉ាតូខខ្លាំងពេកកូន "
" តែប៉ាតូចអត់ក្រោកមែនណាប៉ាៗ "ជុងវ៉ុន ពេបមាត់។
" ថេហ៍! ហៃយ៉ា កូនយំហើយឈប់លេងទៅមើល ថេហ៍!! ចន ថេហ្យុង អូនកើតអី? "ជុងហ្គុក ឃើញកូនយំ ទើបមកប្រាប់អោយថេហ៍ភ្ញាក់ តែថេហ្យុងមិនកម្រើក ចង់ជុងហ្គុក ចាប់អង្រួតយ៉ាងណាក៏មិនភ្ញាក់ ពិតណាស់ ថេហ្យុង បានសន្លប់ទាំងមិនដឹងខ្លួន។
ព្រឹកមិញនេះគេមិនសូវស្រួល ងងឹតមុខមិនឈប់ហើយក៏ល្វើយថែមទៀត តែមិននិយាយ។
ជុងហ្គុក ភ័យពេលហៅ ថេហ្យុង មិនភ្ញាក់បេះដូងនាយលូតខុសចង្វាក់ ចង់គាំងមួយកប្លែងទៅហើយ។
ជុងហ្គុក ទាញទូរស័ព្ទទាក់ទងទៅ បេន អោយមកទទួលកូនៗ ចំណែកនាយបីប្រពន្ធចេញទៅរកឡានដែលមានគ្រីសនៅទីនោះស្រាប់ រងចាំបើកទ្វារឡានជូនមុននឹងបើកទៅ។
" ថេហ៍កុំកើតអីសោះប្រពន្ធសម្លាញ់ "ជុងហ្គុក ដាកភរិយាអង្គុយលើភ្លៅផ្អែកទ្រូងមាំរបស់ខ្លួន និយាយខ្សិបៗក្បែរគេ ពេលនេះនាយភ័យរកនឹកអ្វីលែងចេញហើយ។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now