ថេហ្យុង អង្គុយនៅលើគ្រែធ្វើមុខឆ្ងល់មិនឈប់ ក្រែងទូរស័ព្ទថ្មីនេះជារបស់ ជុងហ្គុក មិចក៏មានតាំងរូបគេទៅវិញហើយនៅ ទូរស័ព្ទគេគេទៀតមិនដឹងថាបាត់ទៅណាទេ រកយ៉ាងណាក៏មិនឃើញដែរ។
" ឈប់រកទៅ ទូរស័ព្ទអូនបងយកទុកហើយ ប្រើអានេះវិញទៅ "ជុងហ្គុក ទាញថេហ្យុងអោយមកអង្គុតអោយស្រួលបួលវិញ រួចក៏ហុចទូរស័ព្ទថ្មីអោយញេ ថែមទាំងប្រាប់កាពិតដល់គេផង។
" ថាមិច? លោកអោយខ្ញុំឬ? "ថេហ្យុង យកដៃមកចង្អុលខ្លួនឯង។
" មែន! "ជុងហ្គុក យកទូរស័ព្ទដាក់ក្នុងដៃថេហ្យុងហើយ នាយក៏ក្រោកទៅស្លៀកពាក់។
" លោកចន! តែវាថ្លៃណាស់ខ្ញុំមិនហ៊ានយកទេ លោកអោយទូរស័ព្ទចាស់ខ្ញុំវិញមក "ត្រូវហើយទូរស័ព្ទបាកប្រភេទប្រាកដចាថ្លៃខ្លាំង គេមិនហ៊ានទទួលវាឡើយ។
" មិនថ្ងៃទេ យកទៅប្ដីទិញអោយប្រពន្ធតើ "
" តែ.. "
" គ្មានតែស្ករអ្វីទេ មកញុាំបាយ "ជុងហ្គុក និយាយហើយដើរទៅលើកបីគេមកអោយអង្គុយញុាំបាយ។(បីរហូតម៉ង😭🤞🏻)
" សឺត!! អរគុណ "ថេហ្យុង ស្ទុះទៅថើបនាយមួយខ្សឺតជាការអរគុណ តែកំមើលមុខគេឡើងក្រហមដូចផ្លែប៉េងប៉ោះទំទៅហើយ និយាយអោយចំទៅថើបគេហើយអៀនខ្លួនឯង។
" .... "ជុងហ្គុក បានគេថើបបែបនេះនិយាយពីរញញឹបខ្ចឹបតែម្ដង រឿងអន់ចិត្តនឹងថេហ្យុងមុននេះក៏រលាយដូចទឹកកក់។
" ញុាំបាយទៅ រួចទៅសេអ៊ូលវិញ "
" ហឹម?? ខ្ញុំ..ខ្ញុំមិនទៅទេ "ថេហ្យុង ប្រញាប់ក្រវីក្បាលមិនព្រមទៅ បើគេទៅខ្លាចជួបម៉ាក់ប៉ារបស់គេបើគាត់ដឹងថាខ្លួនមានកូន គាត់ប្រាកដជាខឹងស្អប់គេមិនខានទេ។
" បងមិនអោយនៅទីនេះទៀតទេ ហើយក៏ឈប់អោយធ្វើការទៀតដែរ បងនាំអូនទៅសេអ៊ូល និយាយជាមួយប៉ាម៉ាក់អូន បងនាំអូនទៅបង្កើតកូនយើងនៅ អង់គ្លេសវិញ "ជុងហ្គុក និយាយដោយពាក្យសម្ដីមុឺងម៉ាត់ បញ្ជាក់ថានាយមិនបានលែងសើចនោះទេ។
" មិនបានទេ ខ្ញុំមិនបានព្រមទៅជាមួយលោកនោះទេ "ថេហ្យុង ក្រោតឈរប្រកែកនឹងនាយយ៉ាងញាប់មាត់។
" អូនគ្មានសិទ្ធប្រកែកទេ អង្គុយចុះហើយញុាំបាយឥលូវនេះ "ជុងហ្គុក ងើបមុខឡើងនិយាយដោយសម្លេងស្មើស្ងប់ មានអំណាចនឹងគួរអោយខ្លាចសម្រាប់ថេហ្យុង។
" លោកក៏គ្មានសិទ្ធិធ្វើតាមអំពើចិត្តដែរ "
" បើអូននៅតែក្បាលរឹង បងធានាថាប៉ាម៉ាក់អូនរស់មិនស្រួលទេ "ជុងហ្គុក អីនិយាយជាមួយគេ ទើបនាយលើកយកម៉ាក់ប៉ាគេមកកម្រាម។
" លោកឯងអាក្រក់ណាស់ ជាមនុស្សអាងអំណាច "
" មិនព្រោះតែអូនទេឬ? "
" ខ្ញុំស្អប់លោក! "ថេហ្យុង ទ្រាំមិនបានបស់ពាក្យស្អប់ចេញមក ទាំងដែលក្នុងចិត្តគេមិនបានស្អប់នាយសូម្បីតែបន្តិច។
" .... "ជុងហ្គុក ប្រើក្រស៊ែភ្នេកពណ៍ក្រហមមើលមក ថេហ្យុង បញ្ជាក់យ៉ាងច្បាស់ថានាយកំពុងតែខឹងបឹងថេហ្យុង ដោយគេនិយាយស្ដីមិនចេះគិត ពោលពាក្យស្អប់មកកាន់នាយ។
ជុងហ្គុក ក្ដាប់ដៃយ៉ាងណែនស្ទុះក្រោកឡើងដើរចេញទៅខាងក្រៅ ទាញទ្វារបិតសឹងតែរបូតទ្វារ ធ្វើអោយថេហ្យុង ភ្ញាក់ឡើងកញ្ជ្រោល។
ថេហ្យុង ឈរមើលនាយចេញទៅដោយខាំមាត់ខ្លួចឯងតិចៗ រួចក៏ដាក់ខ្លួនអង្គុយយំក្ដោបពោះ។ គេមិនបានចង់ពោលពាក្យថា ស្អប់ ទៅកាន់នាយឡើយ ប៉ុន្តែគេមិនពេញចិត្តនៅពេលដែលនាយទាញយកម៉ាក់ប៉ាគេមកកម្រាមបែបនេះ។
រឿង ដែល ជុងហ្គុក ចង់នាំគេទៅ អង់គ្លេស វាភ្លាមៗពេកគេមិនទាន់ត្រៀមខ្លួននៅឡើយទេ ទើបបដិសេធភ្លាមៗបែបនេះ។
______
ប៉ុន្មាននាទីក្រោយ ជុងហ្គុក បានបើកទ្វារចូលមកវិញ នាយដើរមកយកទូរស័ព្ទនឹងរបស់របរបន្តិចបន្តួច មុននឹងដើរទៅរក ថេហ្យុង ដែលអង្គុយនៅតុអាហារនៅឡើយ ថែមទាំងម្ហូបនៅដូចដើម បានន័យថាគេមិនទាន់ញុាំនោះទេ។
" ហេតុអីមិនញុាំ? "
" ញុាំមិនចូល "
" ហុឺយ!! "ជុងហ្គុក ដកដង្ហើមធំរួចក៏ចាប់លើកបីគេឡលងដើរចេញទៅខាងក្រៅ។
" អាយ! លោកដាក់ចុះទៅ ខ្ញុំដើរខ្លួនឯង "
" ... "
" ហុឺយ! មនុស្សឆ្កួតនេះ "ថេហ្យុង ឪទានឡើងខ្សឹបៗម្នាក់ឯង។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Randomកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...