ភាគទី21 : អ្នកណាប៉ាក្មេកឯង?

2.9K 150 3
                                    

ជុងហ្គុក និយាយថាខ្លួនឯងជាប្ដីរបស់ ថេហ្យុង យ៉ាងផុយ ថែមទាំងឆ្លៀតញាក់ចិញ្ចើមម្ខាងដាក់ លោកគីមទៀតផង។
ចំណែក លោកគីម ឃើញនាយកម្លោះឌឺដងអោយគាត់បែបនេះ ក្ដៅចិត្តចង់ហុយផ្សែង។
" ថេហ៍ គេនិយាយការពិត? "អ្នកស្រីគីម បែមកសួរ ថេហ្យុង វិញម្ដង។
" គឺ.. "ថេហ្យុង រៀបឆ្លើយតែជុងហ្គុក រហ័សកាត់។
" ខ្ញុំនិយាយជាការពិត ម៉ាក់ក្មេកឃើញទេនេះជាកូនខ្ញុំជាមួយនឹងថេហ៍ "
" លោកចន "ថេហ្យុង ហៅនាយតិចរបៀបថាអោយនាយនៅស្ងៀមសិន។
" បងនិយាយការពិតមានអ្វីខុស "ជុងហ្គុក អោនមុខមកសួរ ថេហ្យុង ដែលអង្គុយក្ដាប់មាត់អោនមុខចុះនោះ មើលទៅក៏ដឹងថាគេភ័យខ្លាចប៉ុណ្ណាដែរ។
ពួកគាត់បន្ត និយាយសួរនាំជុងហ្គុក រហូតដល់នាយនិយាយចេញមកអស់ ថាជួបគ្នាដោយរបៀបណានោះ ហើយថែមទាំងប្រាប់ អោយពួកគាត់បានដឹងទៀតផងថាខ្លួនជាម៉ាហ្វៀ អ្នកស្រីគីម គ្រាន់តែលឺបែបនេះសងសន្លប់ទៅហើយ នេះគាត់មានកូនប្រសារជាម៉ាហ្វៀឬ? ព្រះអើយចុះបើសិនជាធ្វើអោយទាស់ចិត្តមិនបាញ់សម្លាបើគាត់ទៅហើយទេ?
ពេលនេះ ជុងហ្គុក កំពុងតែអង្គុយនៅខាងក្រៅក្រោមឈើមុខផ្ទះជាមួយនឹងលោកគីម ទឹកមុខម្នាក់ដូចជាមិនអំណោយផលសោះ។
" ឯង!! "លោកគីម អង្គុយសម្លក់ ជុងហ្គុក មកជាយូរនោះក៏ព្រមហើបមាត់ហើយនាយមុន តែហៅនេះមិនធម្មតាទេ គឺស្រែកយកតែម្ដង។
" បាទប៉ាក្មេក "ជុងហ្គុក ញញឹមឆ្លើយតបជាមួយសម្ដីយ៉ាងពិរោះ ប៉ុន្តែមិនបាច់មើលមុខគឺឌឺសាហាវ។
" អ្នកណាប៉ាក្មេកឯង "
" ក៏ជាប៉ាក្មេកនេះហើយ "
" អាចង្រៃយ៎! "លោកគីម ខ្នាញ់នឹងសម្ដីចាក់ទឹកមិនលិចរបស់នាយ ចង់តែហក់ទៅធាក់ដួលផ្កាប់មុខទេ តែគាត់ដើរមិនទាប់រួចខ្លាចត្រូវខ្លួនឯង។(😁)
" .... "ជុងហ្គុក លឺគាត់លេងជេបែបនេះ ទឹកមុខប្រែមកជារៀបស្មើវិញមួយរំពេច និយាយការពិតទៅចុះនាយគឺជាមនុស្សម្នាក់ដែលស្អប់បំផុតអ្នកដែលជេនាយ។
" និយាយសាច់ការទៅ ឯងសម្អាងអីថាឯងជាប្ដីរបស់ ថេហ៍? "លោកគីម រាងរអានឹងទឹកមុខកូនប្រសារម៉ាហ្វៀរបស់គាត់ដែរ ទើបប្ដូរមកជានិយាយសាច់ការវិញ។
" ក៏សម្អាងកូនក្នុងពោះរបស់ថេហ៍នោះអី "
" ចុះហេតុមិនទទួលខុសត្រូវលើកូនយើងតាំងពីរយប់នោះមក ហេតុអីក៏ទើបតែថ្ងៃនេះ "
" ហៃយ៉ា លោកប៉ាក្មេក ក៏ដឹងថា ថេហ៍ធ្វើការអ្វី? "
" .... "លោកគីម ស្ងាត់មែនហើយកាលនោះ ថេហ៍ មាននាមជាប្រុសរកសុីពេលយប់ អ្នកណាមកទទួលខុសត្រូវទៅ ព្រោះគេចូលធ្វើការទាំងនោះព្រោះតែលុយប៉ុណ្ណោះ។
" ចៅហ្វាយ!! "បេន ដើរចូលមករក ជុងហ្គុក។
" មានការអ្វីហ្អេស៎? "ជុងហ្គុក សួរទៅកាន់ បេន។
" ចៅហ្វាយធំ ខោលមកប្រាប់ថា អ្នកប្រុសផាកឈឺពោះសម្រាលកូនហើយ "បេន កំពុងតែអង្គុយនៅក្នុងឡានមិញនេះ យ៉ុនហ្គី បានខោលមកប្រាប់ថា ជីមីន ឈឺពោះសម្រាលកូន អោយប្រាប់ ជុងហ្គុក នាំថេហ្យុង ទៅព្រោះជីមីន ស្រែករក ថេហ្យុង រហូត។
" ពិតមែនហ្អេស៎ យើងទៅយកថេហ៍សិន "ជុងហ្គុក លឺហើយរត់ចូលទៅរក ថេហ្យុង ដែលសម្រាកនៅក្នុងបន្ទប់នោះ។
" ឯងឈប់ "លោកគីម ស្រែកហៅ បេន អោយឈប់។
" បាទ លោកពូហៅខ្ញុំ? "
" មែនហើយ "
" មានការអ្វីមែនទេលោកពូ "បេន ចូលមកដាក់ខ្លួនអង្គុយ ជិតគាត់។
" អ្នកណាសម្រាលកូនមែនទេ? "
" អូ៎ គឺមិត្តអ្នកប្រុសថេហ៍ គឺអ្នកប្រុសផាកជីមីន ត្រូវជាប្រពន្ធរបស់ លោកមីន យ៉ុនហ្គី "បេន រៀបរាប់ប្រាប់គាត់គ្មានខ្វះចន្លោះ។
លោកគីម គ្រាន់តែលឺឈ្មោះជីមីន គាត់បើកភ្នេកធំៗ បែកគ្នាជាង8ខែមកវិញលឺថាសម្រាលកូន? ចំណែកអោយកូនគាត់វិញពោះប៉ងបុិនណាណីទៅហើយ។
ក្រឡេកមកមើលក្នុងបន្ទប់ឯណេះវិញ ជុងហ្គុក កំពិងតែលើកបី ថេហ្យុង ចេញមកខាងក្រៅតាមដោយមាន អ្នកស្រីគីម មកជាមួយ។ អ្នកស្រីគីម បានសំទៅដែរព្រោះចង់ទៅមើល ជីមីន គាត់ក៏ស្រលាញ់ទុក ជីមីនដូចជាកូនម្នាក់ដែរ។
លោកគីម មិនបានទៅនោះទេគាត់នៅទីនេះ ជុងហ្គុក បានអោយកូនចៅនាយនៅទីជួយមើលថែ គាត់រួចក៏នាំគ្នាបើកឡានចេញទៅ។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now