+New Days
ព្រឹកថ្ងៃថ្មី ថេហ្យុង ភ្ញាក់ពីរដំណេកមកមិនអាចក្រោកចេញទៅណារួច ពេលនេះឈឺពេញរាងកាយទាំងអស់។ ថេហ្យុង ដេកបែខ្នងដាក់ ជុងហ្គុក យំខ្សឹបខ្សៀវម្នាក់ឯង ពេលនេះឈឺទាំងកាយទាំងចិត្ត។
" ហឹម! "សម្លេងក្រហឹមរបស់ ជុងហ្គុក បន្លឺឡើង នាយលើកដៃខ្ទប់ក្បាលនាយដែលកំពុងតែឈឺឡើងខ្ទោកៗនោះ តែក៏ត្រូវភ្ញាក់ពេលលឺសម្លេងរបស់ ថេហ្យុង យំ។
ជុងហ្គុក ងាកមកមើល ថេហ្យុង ឃើញគេក្រឡុំភួយទាំងអស់មួយតួរខ្លួន មិនបញ្ចេញសូម្បីតែក្បាលអោយនាយឃើញ។
" ថេហ៍!! ថេហ៍អូនកើតអី? "ជុងហ្គុក ភ័យរកអ្វីមិនបានចាប់ទាញភួយថេហ្យុងចេញ បង្ហាញអោយឃើញរាងកាយសុទ្ធតែស្នាមជាំ។
ជុងហ្គុក រកនឹកថាយប់មិញមានរឿងអ្វី ទីបំផុតក៏រកនឹកឃើញ ហើយក៏លើក ថេហ្យុង យកមកអោបជាប់។
" ថេហ៍បងសូមទោសៗ "ជុងហ្គុក អោបរាងកាយដែលញ័រតតាក់ដោយសារតែការយំ ពោលពាក្យសូមទោសញាប់មាត់។
" ហុឹកៗហុឺៗៗ "ថេហ្យុង បានស្វាមីអោបថ្នាក់ថ្នមនាងកាន់តែយំខ្លាំងលើសដើម ដៃវិញក្ដាប់ខ្ញាប់ដៃនាយជាប់។
" កំយំអី សំអង្វរប្រពន្ធសម្លាញ់ "
" ហុឺៗ អូនស្អប់បង ហុឹកៗ "
" សូមទោសៗៗៗ "ជុងហ្គុក អោបគេយ៉ាងណែន។
" លែងទៅ "
" អត់ទេ "
" បងក្បត់អូន ហឹក បងជាប្រុសអាក្រក់ អូនស្អប់- "ថេហ្យុង លើកដៃវាយនាយស្រែកយំដូចជាកូនក្មេង ទ្រាំមិនបាន ជុងហ្គុក ក៏អោនមកថើបបំបិតមាត់ដែលហើមនោះ ដើម្បីអោយគេស្ងាត់នឹងស្ងប់អារម្មណ៍សិន។
" សឺត!! ឈប់យំទៅ "ជុងហ្គុក ដកមាត់ចេញអូសមកថើបថ្ពាល់ដាមដោយទឹកភ្នេកនោះមួយខ្សឺត រួចក៏អោនទៅខ្សឹបដាក់ត្រចៀកគេតិចៗ។
" លែង! "ថេហ្យុង ព្រមទប់យំខ្លះ តែពេលនេះកំពុងតែខឹង មិនចង់អោយនាយប៉ះគេឡើយ។
ជុងហ្គុក មិនលែងនាយបន្តអោប ថេហ្យុង ជាប់លួងលោមញេដោយការអោបថើប ទោះថេហ្យុងលើកនាយវាយនាយចង់ទក់សាច់ទៀតក៏មិនខ្ចីលែង។
នាយដឹងថានាយខុស ពេលស្រវឹងគ្រប់គ្រងខ្លួនឯងមិនបានបំពាន ថេហ្យុង យ៉ាងឃោរឃៅ។
ជុងហ្គុក បន្តលួងលោមថេហ្យុង រហូតដល់គេលង់លក់ទៅវិញម្ដងទៀត នាយក៏ដាក់អោយគេគេងអោយស្រួលបួលវិញ។
" បងសូមទោស! "ជុងហ្គុក អោបថេហ្យុង ជ្រុបមុខនឹងករ ថេហ្យុង។
តុកតុក!!!
" ប៉ាៗ ប៉ាតូច "ជុងវ៉ុន រត់មកគូសទ្វារបន្ទប់អ្នកជាឪពុកស្រែកហៅចាច៎ៗ ព្រោះតែស្មើនេះហើយមិនទាន់ឃើញចុះ ទើបគេឡើងមកមុន ជុងវីន អ្នកស្រីចាស់ស្មីន ទាញដៃមកតាមក្រោយ។
" បាទកូនសម្លាញ់ "ជុងហ្គុក ស្ទុះក្រោកឡើងយកកន្សែងមករំ ដើរទៅបើកទ្វារអោយកូន។
" ប៉ាៗ ទើបតែក្រោកមែន? "ជុងវ៉ុន ងើយមើលមុខ ជុងហ្គុក។
" មែនហើយកូន "
" ឯណា ប៉ាតូច "
" ប៉ាតូចកូនអត់ស្រួលខ្លួន កំពុងតែសម្រាកខាងក្នុង ចុះឯណា វីន វិញនោះ? "
" វីនៗ មកជាមួយលោកយាយ នោះមកហើយ "ជុងវ៉ុន បែទៅខាងក្រោយឃើញលោកយាយនឹងប្អូនមកល្មម។
" ម៉ាក់! "
" មិនទាន់ស្លៀកពាក់ទៀតហ្អេស៎? "
" ក៏នៅ "
" កូនឯងមិនព្រមញុាំអីទេ ពួកគេរងចាំថេហ្យុង "
" ថេហ៍មិនស្រួលខ្លួន ខ្ញុំអោយគេសម្រាកសិន ជុងវ៉ុន ជុងវីនអា៎ ចុះទៅក្រោមមុនប៉ាៗណា បន្តិចទៀតប៉ាៗចុះទៅ "ជុងហ្គុក និយាយតបជាមួយម្ដាយហើយក៏ងាកមកនិយាយជាមួយកូនប្រុសទាំងពីរ។
" បាទប៉ាៗ ចុះប៉ាតូច? "ជុងវីន
" ប៉ាតូចកំពុងគេង កំរំខានប៉ាតូចអីន៎ "
" បាទប៉ាៗ "ជុងវីន នឹង ជុងវ៉ុន ត្រូវអ្នកស្រីចាស់ស្មីនទាញដៃចុះទៅខាងក្រោមវិញ។
ជុងហ្គុក ចូលទៅងូតទឹកសម្អាតខ្លួន ស្លៀកពាក់ជា ceo រួចជាស្រេច។ នាយកម្លោះដើរជិតគ្រែរួចក៏អោនថើបថ្ងាស់បបូរមាត់ភរិយាបន្តិច មុននឹងបើកទ្វារចុះទៅខាងក្រោម។
ជុងហ្គុក មកដល់កំដរកូនញុាំអាហារ រួចក៏រហ័សទៅក្រុមហ៊ុន ពហរោះមានប្រជុំនៅម៉ោង៩:៣០នាទីទៀត។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Randomកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...