ភាគបញ្ចប់ : សុភមង្គល🤍

4.2K 238 7
                                    

1សប្ដាហ៍កន្លងផុត..

រយៈពេល មួយសប្ដាហ៍ជុងហ្គុក បានរៀបចំច្រើនណាស់នៅវិមាន។ កាលពីរសប្ដាហ៍មុន ជុងហ្គុក បានខោលនិយាយជាមួយម៉ាក់របស់នាយ អោយនាំថេហ្យុងនឹងកូនរបស់នាយដើរលេងអោយសប្បាយបន្តទៀត នាយមិនបានតាមទៅនោះទេ ព្រោះរវល់រៀបចំគ្រប់យ៉ាងទុកសម្រាប់ ស៊ុបប្រាយថេហ្យុងរបស់នាយ។
នៅក្នុងវិមាន បានតែងយ៉ាងស្រស់ស្អាតលិចធ្លោរជាងពេលណាៗទាំងអស់ អ្នកបម្រើស្វាត់ស្វែងរៀបចំយ៉ាងញាប់ដៃ តាមជុងហ្គុកកំពុងតែបញ្ជារ។
នៅក្នុងក្រោយ សួនផ្ការត្រូវដាក់ភ្លើងជម្រុះពណ៍ជាច្រើន ហើយក៏មានឆាកមួយតែងអបលំអរជាមួយផ្ការដែល ថេហ្យុង ចូលចិត្តមើលទៅដូចជាឋានសួគ៌យ៉ាងចឹង។
ជុងហ្គុក បានទម្លាកវាំងននធំបិតបាំងមិនអោយឃើញឆាកមួយនោះ បាននាយបានត្រៀមរួចរាល់ រយៈពេលមួយសប្ដាហ៍មកនេះ។
ហើយថ្ងៃនេះក៏ដល់ថ្ងៃដែល ថេហ្យុងមកវិញដូចគ្នា។
ឡានគ្រួសាររបស់ ប៉ាម៉ាក់នាយនឹងប៉ាម៉ាក់ក្មេកបានមកដល់មុននៅម៉ោង7ល្ងាច។ ចំណែកថេហ្យុង ភ្លេចរបស់ត្រូវបកទៅយកវិញប្រហែលជាម៉ោង 9យប់បានមកដល់វិញ។
ជុងហ្គុក បានឪកាសរត់ទៅតែងខ្លួន ពាក់ជាមួយនឹងអាវក្រាហ្សេពណ៍ខ្មៅ ធ្វើម៉ូតសក់យ៉ាងស្រស់សង្ហារ ថែមទាំងមានផ្ការមួយដាក់ក្នុងហោប៉ាវហៅទៀតផង។
ជុងហ្គុក លូកយយប្រអប់កាំម្ញីពណ៍ក្រហមនៅក្នុងកេះតុ យកមកមកបើកមើល ក្នុងនោះមានចិញ្ជៀន។
ប្រាកដណាស់ ថ្ងៃនេះនាយនឹងសំថេហ្យុង រៀបការបំពេញកន្លែងដែលខ្វះចន្លោះមួយនោះ ជុងហ្គុក លើកដៃទៅអង្អែល ចិញ្ជៀនទាំងញញឹម។

អ្នកស្រីចាស់ស្មីន ចាប់ជុងវ៉ុន នឹងជុងវិន តែងខ្លួនយ៉ាងស្រស់សង្ហារ កាន់បាច់ផ្ការពណ៍សរម្នាក់មួយបាច់ ឈរនៅទ្វារខាងក្រោយវិមានរួចជាស្រេច។
ជុងហ្គុក ចុះម្ដល់អោបថើបកូនដោយកកដីនឹងរលឹក រួចក៏បើកវាំងនន ដើរចូលទៅលើឆាកក្បែរ លោកអាចារ្យរងចាំ ថេហ្យុង មកដល់ទៃងញញឹម បិតមាត់មិនជិត។
ភ្ញៀវដែលនាយអញ្ជើញមកពេលនេះ បានមកពេញអស់ទៅហើយ យ៉ុនហ្គី ជីមីន ក៏បានមកដែរ កំពុងតែឈរជិតឆាកនោះ បេន នឹង ថេអ៊ុន ក៏ដូចគ្នា។
ងឺត!! សម្លេងរថយន្តរបស់ ថេហ្យុង បានឈប់ ថេហ្យុង អូសវ៉ាលីខោអាវចូលមកខាងក្នុង។
" មកនេះមកកូន "អ្នកស្រីចាស់ស្មីន នឹងអ្នកស្រីគីម ចាប់ទាញដៃថេហ្យុង ឡើងទៅខាងលើ។
" អួយ អ្នកម៉ាក់ធ្វើអីនឹង? "ថេហ្យុង ចងចិញ្ចើមដើរតាមពួកគាត់មិនចង់ទាន់។
" នេះចូលងូតទឹកអោយស្អាតទៅម៉ាក់ ត្រៀមទឹកអោយរួចហើយ "អ្នកស្រីគីម រុញគេចូលបន្ទប់ទឹក។
" មានរឿងអីមែនទេ? ចុះឯណា ជុង នឹងកូនៗនោះម៉ាក់ "ថេហ្យុង ធ្វើមយខងីងើ ព្រោះនៅសុខៗក៏មកត្រៀមទឹកអោយងូត ហើយនៅមិនទាន់ឃើញស្វាមីនឹងកូនៗគេផង។
" ថាអោយឆាប់ឡើង "អ្នកស្រីគីម ទាញទ្វារបិត រួចក៏មកជួយ អ្នកស្រីចាស់ស្មីន រាប់ចំរបស់ក្នុងបន្ទប់ រួចក៏ហៅជាង Make up មកតែងខ្លួនអោយថេហ្យុង។
ថេហ្យុង វិញខ្ជិលគិតច្រើន ក៏ព្រមងូតទឹកសម្អាតខ្លួន រួចក៏ចេញមកវិញពាក់ត្រឹមអាវឃ្លុំ តែក៏ត្រូវភ្ញាក់ព្រើត ពេលឃើញមនុស្សស្រីនៅពេញបន្ទប់។
" ចេញមកហើយ នេះមកស្លៀកពាក់ទៅ "អ្នកស្រីចាស់ស្មីន ទាញ ថេហ្យុង មកអោយពាក់អាវពណ៍របៀបជាកូនកំលោះតូចអីបែបនឹង។
" ឈប់ៗ ម៉ាក់តើមានរឿងអី? "ថេហ្យុង ពេលនេះឆ្ងល់ពេញទំហឹងហើយ។
" ពេលស្លៀកពាក់តែងខ្លួនរួចរាល់កូននឹងដឹងហើយ "ថេហ្យុង ឈប់សួរក៏ព្រមស្លៀកពាក់តាមពួកគាត់ អង្គុយអោយស្រីៗទាំងនោះតែងខ្លួនអោយយ៉ាងស្ងៀមស្ងាត់ ចង់សួរពួកគាត់យ៉ាងណាក៏មិនប្រាប់ដែរ ពេលនេះតឹងទ្រូង ធុញក៏ធុញ មានតែអង្គុយស្ងៀមៗនេះឯង។
" អា៎ អ្នកប្រុសស្រស់ស្អាតខ្លាំងណាស់ "ប្រើពេល35នាទី ពេលនេះក៏បានតែងខ្លួនរួចរាល់ ពួកនាងនាំគ្នាសរសើរថេហ្យុងមិនដាច់ពីរមាត់។
ថេហ្យុង ឈរមើលខ្លួនឯងនៅក្នុងកញ្ចក់ទាំងរំជើបរំជួល ពេលមានអារម្មណ៍ថាខ្លួនអាចដូចជាកូនកំលោះតូចមួយយ៉ាងចឹង។
" កូនម៉ាក់ស្អាតណាស់យប់នេះ "អ្នកស្រីគីម ឃើញកូនប្រុសស្ថិតនៅក្នុងឈុតមួយនេះ ធ្វើទ្រូងអ្នកជាម្ដាយនេះរំភើបញាប់ញ័រ។
" អរគុណអ្នកម៉ាក់ "
" ម៉ោះដល់ពេលវេលាហើយអោយឆាប់ឡើង "អ្នកស្រីចាស់ស្មីន ចូលមកទាញដៃ ថេហ្យុង ចុះទៅខាងក្រៅ។
" ម៉ាក់ប្រាប់ខ្ញុំសិនថាមានរឿងអី "
" បន្តិចទៀតនឹងដឹង ម៉ោះកូន "ថាហើយក៏ចុះទៅខាងក្រោមទាំងអស់គ្នា។
ថេហ្យុង ត្រូវភ្ញាក់ផ្អើលពេលឃើញក្នុងវិមាន រៀបចុះបាមស្រស់ស្អាតខ្លាំង គេអាទាយដឹងថាមានកម្មវិធីអ្វីមួយមិនខាន។
មកដល់ទ្វារខាងក្រោយ លោកគីម នឹងកូនៗរបស់គេនៅឈរទីនោះជាមួយគ្នា។
" លោកប៉ា កូនសម្លាញ់ "ថេហ្យុង ចូលទៅរកកូន ដែលតែងខ្លួនស្អាតសង្ហារនោះ។
" ប៉ាតូចស្អាតណាស់ "ជុងវ៉ុន នឹង ជុងវីន សរសើរប៉ាតូចឡើងព្រមគ្នា។
" សឺតៗ កូនប៉ាក៏សង្ហារៗដែលយប់នេះ "
" ដល់ពេលហើយ ថេហ៍អោបដៃប៉ាមក "លោកគីម មើលនាលិការឃើញថាដល់ម៉ោងហើយក៏ប្រញាប់តឿន ថេហ្យុង។
" លោកប៉ា គេមានកម្មវិធីអ្វីមែនទេ? "ថេហ្យុង អោបដៃលោកគីម បណ្ដើរហើយក៏ឆ្លៀតសួរនាំផង។
" កូននឹងដឹងនៅពេលបន្តិចទៀត "លោកគីម និយាយហើយថេហ្យុង ក៏មុខក្រញ៉ូវ ព្រោះសួរអ្នកណាក៏មិនឆ្លើយដែរ។
ទ្វារវិមានបានបើកឡើង ថេហ្យុង បើកភ្នេកធំៗ។ ជុងវ៉ុន ជុងវីន ដើរម្នាក់ម្ខាងអបដំណើរ ថេហ្យុង នឹងលោកគីម ដើរសម្ដៅទៅលើឆាក។ ភ្ញៀវកិត្តិយសនាំគ្នា ក្រោកឈរមើលទៅកាន់កូនកំលោះតូចទាំងពោលពាក្យសរសើរមិនដាច់ពីរមាត់។
ថេហ្យុង វិញកំពយងតែគាំងនិយាយអ្វីមិនចេញពេលនេះគេអាចដឹងហើយ ថាថ្ងៃនេះជាថ្ងៃមង្គលការ ពិតណាស់ ជាថ្ងៃមង្គលការរបស់គេ។
ជុងហ្គុក ឈរមើលមកកាន់ភរិយាទាំងញញឹមដាក់គេមិនឈប់។
" ប៉ាផ្ញើកូនផងណា ជុងហ្គុក សង្ឃឹមថាកូននឹងមើលថែគ្រប់ពេជ្រមួយនេះអោយបានល្អ "លោកគីម យកដៃថេហ្យុង ប្រគល់អោយ ជុងហ្គុក និយាយទាំងសម្លេងញ័ររំភើបជំនួសកូន។
" ហុឹកៗ លោកប៉ា "ថេហ្យុង ស្រក់ទឹកភ្នេកមកកត់ៗ។
" លោកប៉ាទុកចិត្តចុះ ខ្ញុំនឹងមើលថែថេហ្យុងអោយបានល្អបំផុត "ជុងហ្គុក ទទួលយកដៃរបស់ថេហ្យុងយកមកកាន់។
" ជុង!! "ថេហ្យុង មិនដឹងថានិយាយអីគឺមានតែយំប៉ុណ្ណោះ។
លោកគីម បានចុះទៅខាងក្រោមវិញ ជុងហ្គុក បានលូកជង្គង់ចុះ នៅចំពោះមុខ ថេហ្យុង ថែមទាំងមានកាន់មេក្រូមួយទៀតផង។
" ជុងហ្គុក ហឹក បងធ្វើអី? "
" ថេហ៍ហា៎!! "ជុងហ្គុក មិនឆ្លើយតែក៏លើក មេក្រូមកដាក់គាកមាត់រួចក៏ហៅ ថេហ្យុង ដោយស្នាមញញឹម។
" ហឹម?? "ថេហ្យុង ក្រហឹមឆ្លើយនឹងនាយព្រោះនិយាយមិនចេញ។
" បងអរគុណអូនណាស់ ដែលព្រមទុកកូនរបស់បងអោយមកឃើញពន្លឺថ្ងៃ ពេលដែលគ្មានបងនៅក្បែ អរគុណអូនដែលទទួលយក មនុស្សប្រុសអាក្រក់ដូចជាបង បងអរគុណដែលអូនចូលមកក្នុងឆាកជីវិតរបស់បង ធ្វើបងស្គាល់អ្វីៗដែលហៅថា សុភមង្គល ថេហ្យុងហា៎ ព្រមរៀបការបំពេញចន្លោះដែលខ្វះខាតកន្លងមកជាមួយបងទេ? "ជុងហ្គុក និយាយជាមួយនឹងពាក្យវែង ជាចុងក្រោយសំគេរៀបការទាំងដកយកចិញ្ជៀតមក ភ្ញៀវកិត្តិយសទាំងអស់នាំគ្នាហូរឡើងកញ្ជ្រៀវ។
" ព្រមទៅៗៗ "
" ហឺៗហុឹក អូ..អូនព្រម "ថេហ្យុង និយាយមិនចង់ចេញឆ្លើយតបទៅកាន់នាយវិញ។
ជុងហ្គុក លឺហើយក៏ស៊កចិញ្ជៀនចូលម្រាមដៃនាងរបស់ថេហ្យុង រួចក៏យកមកថើមខ្សឺតៗ។
ពិធីស្បថស្បែចាប់ផ្ដើម កើតឡើងក៏ដល់ពេលត្រូវថើបគ្នា។
" ថើបទៅវើយ!! "យ៉ុនហ្គី ដែលឈរពរកូននោះក៏ស្រែកឡើង បណ្ដាលអោយភ្ញៀវទាំងអស់នាំគ្នាស្រែកឡើងព្រមគ្នាទាំងអស់។
ថេហ្យុង អៀនឡើងក្រហមមុខ ត្រូវ ជុងហ្គុក អោនមកថើបនៅចំពោះមុខគ្រប់គ្នាបែបនេះ។
បន្ទប់មកក៏ឈានដល់ការបោះបាច់ផ្ការមួយតង់ទៀត។ អ្នកដែលមានគូរត្រូវឈរនៅក្នុងរំវង់រងចាំយកទទួលបាច់ការពីរកូនកំលោះទាំងពីរ ក្នុងនោះក៏មានគ្រីសដែរ។
" ត្រៀមណាអ្នកទាំងអស់គ្នា "ថេហ្យុង ស្រែកប្រាប់គ្រប់គ្នាទាំងសប្បាយចិត្ត។
" ត្រៀមរួចរាល់ហើយ "
" 1.2.3!! "ថេហ្យុង នឹង ជុងហ្គុក បោះបាច់ការទៅ គ្រប់គ្នានៅក្នុងរំវង់រងចាំចាប់ តែផ្ការក៏ត្រូវធ្លាក់ទៅលើដៃ គ្រីសទៅវិញ។
" អា៎!! អាគ្រីសចាប់បានហើយ អបអរអាសម្លាញ់ "បេន ស្រែកឡើងនឹងអបអរដល់ គ្រីស។
គ្រីស ញញឹម ថើបបាច់ផ្ការមួយនោះ រួចក៏ដើរសម្ដៅទៅរកស្ទរីស ដែលអង្គុយនៅរាងឆ្ងាយពីរគេឯងនោះ។
" យើងអោយឯង សឺត! "គ្រីស យកបាច់ផ្ការហិចអោយ ស្ទរីសហើយក៏ថើបគេមួយខ្សឺតយ៉ាងច្រលើមរួចក៏រត់ទៅកនកលែងបេនវិញ ទុកអោយស្ទរីស អង្គុយអៀននឹងសម្លេងហូររបស់ភ្ញៀវ។
" ប៉ាៗ "ជុងវ៉ុន នឹង ជុងវីន រត់មកខាងលើឆាករក ជុងហ្គុក នឹង ថេហ្យុង។
" ម៉ោះកូន "ថេហ្យុង លើកពរ ជុងវ៉ុន ជុងហ្គុក លើកពរជុងវីន។
យ៉ុនហ្គី ជីមីន ពរកូនឡើងមកដូចគ្នា បេន នឹង ថេអ៊ុន លោកគីម អ្នកស្រីគីម អ្នកស្រីចាស់ស្មីន លោកចន នាំគ្នាឡើងមកលើឆាក ហើយក៏បន្ថែមគ្រីស នឹងស្ទរីសមកមួយគូរទៀត រួចក៏ចាប់ផ្ដើមរត់រូបយ៉ាងសប្បាយរីករាយ។

+ម៉ោង11 +បន្ទប់ ថេហ្គុក
ថេហ្យុង កំពុងតែអង្គុយមើលទៅចិញ្ជៀននោះញញឹមមិនឈប់ ចង់ប្រាប់ថាការស៊ុបប្រាយមួយនេះគេសប្បាយចិត្តឡើងចង់គាំងទៅហើយ។
" ប្រពន្ធសម្លាញ់ "ជុងហ្គុក ដែលទើបនឹងឡើងមកនោះក៏អោបចង្កេះថេហ្យុង ពីរក្រោយ។
" លោកប្ដី "ថេហ្យុង បែមកអោបកនាយ។
" តោះ!! "
" តោះអីហឹម? "
" ផ្សំដំណេកនោះអី "ជុងហ្គុក និយាយហើយក៏អោនទៅញាក់ញីក៏ថេហ្យុង។
" អៃ!! លោកប្ដី ហិហិ "ថេហ្យុង សើចឡើង ឡើងរលាក់ខ្លួន។
ពេលនេះមានសុភមង្គលបំផុត ក្នុងជីវិតពិតរបស់គេ។ ចំណងស្នេហ៍ត្រឹមមួយរាត្រី ក៏ទទួលបានក្ដីសុខដែលមិនអាចយកអ្វីមកព្រៀមផ្ទឹមបាន សំអោយស្នេហាពួកគង់វង់មានក្ដីសុខ សុភមង្គលបែបនេះរហូតទៅ។

កំភ្លេចបញ្ចេញនិមិតម្នាក់មួយអោយ ស្ទេរ៉ា បានដឹងបងណា អរគុណ🤍

🤍ចប់ដោយបរិបូរណ៍🤍

អរគុណបងៗអូនៗ ដែលតាមដានរឿងរបស់នាងខ្ញុំតាំងពីរដើមរហូតដល់ចុងបញ្ចប់ខ្ញុំដឹងថារឿងខ្ញុំបញ្ចប់ទៅមិនសូវជាល្អប៉ុន្មាននោះទេ តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចទទួលយកបាន សំអោយបងៗអូនៗមានសុខភាពល្អ🤍 ជួបគ្នានៅរឿងក្រោយទៀត♥️

Writer : ចន ស្ទេរ៉ា - ស្ទេរ៉ា ឡាវេនដឺ♥️

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now