ពាក្យមួយមាត់នោះរាងក្រាស់បើកភ្នែកធំៗ សង្សាចាស់?ស៊ុងហូនដែលទើបនឹងស្បើយពីការប្រច័ណ្ឌដល់ឮបែបនេះមុខនរៈក៏ឡើងក្រហមលើសដើម។
" អូនថាយ៉ាងមិច? " ស៊ុងហូនសួរសម្លេងនាយត្រជាក់ស្រេបចឹងតែឲ្យរាងតូចព្រឺអស់ឆ្អឹងឆ្អែង
" គេគឺជាអតីតសង្សារបស់អូន ទើបគេមើលអូនបែបនេះ! គ្មានអ្វីធំដុំទេ- " រីគីនិយាយមិនទាន់ចប់ផងស៊ុងហូនក៏នោយាយកាត់
" មិនធំដុំយ៉ាងមិច?? អូនមានអតីតសង្សាហើយក្បាលបងជាប្ដីមិនដឹងអីសោះបែបនេះហេស៎? " ស៊ុងហូនតម្លើងសម្លេង សម្លេងគេមុតណាស់ អ្នកចិត្តល្មមៗអាចនឹងគាំងរកយំមិនខាន
" វាជាអតីតកាល!! "
" អ៎! គិតថាប្រាប់បងវាជាអតីតកាលហើយចប់រឿងមែនទេ?គ្មានផ្លូវ! មកជាមួយបង " ស៊ុងហូនថាហើយក៏ចាប់ទាញក៏ដៃរីគីខ្លាំងៗទៅតាមអារម្មណ៍ខឹង ដៃមាំច្របាច់ដៃនាយតូចខ្លាំងរហូតដល់វាឡើងក្រហម
" ស៊ុងហូន!! អូនដើរបានតើ! លែងដៃទៅអូនឈឺ!! " រីគីនិយាយព្យាយាមឲ្យគេដកដៃចេញ តែស្វាមីក្មេងរបស់នាយនេះក្បាលរឹងជាងដែកថែបទៅទៀត
ស៊ុងហូនដើរមកដល់បន្ទប់ដែលគេងពីរនាក់នោះហើយក៏ទាញរាងតូចចូលក្នុងមួយទំហឹង! រុញនាយទៅលើគ្រែខ្លាំងៗ បើនេះមិនមែនជាពួកទន់ៗទេអាចនឹងបាក់ចង្កេះឬឆ្អឹងឆ្អែងមិនខាន
ស៊ុងហូនក៏ដើរទៅបិទទ្វារមួយទំហឹង ផ្អើលអស់អ្នកបម្រើគ្រប់ៗគ្នា។ គេខឹងខ្លាំងណាស់ សូម្បីតែរីគីក៏មិនដែលឃើញគេខឹងដល់ថ្នាក់នេះដែល។
" ឥឡូវឆាប់ប្រាប់បងភ្លាមនូវរឿងដើមទងទាំងអស់!!! " ស៊ុងហូននិយាយឡើងជាមួយសម្លេងមាំ ធ្វើឲ្យរីគីគ្មានជំរើសោះ
" ហ៊ូន~បងកុំចង់ដឹងអីបានអត់? វាជាអតីតកាលរបស់អូនទេ! "
" ប្រាប់បងភ្លាម!!! " មើលទៅទោះរាងតូចប្រឹងកែប្រែចិត្តគេក៏គ្មានផ្លូវដែលគេបន្ធូរចិត្តរបស់គេដែល។
" ... " រីគីបានត្រឹមស្ងាត់ មិនដឹងថាជម្រើសនៅស្ងៀមនឹងប្រាប់រាងក្រាស់មួយណាល្អនោះទេ
" បាន!!! បើអូនមិនប្រាប់ វាអស់ជីវិតក្នុងថ្ងៃនេះ- "
" ហ៊ូនបងចង់និយាយពីអីនឹង? "
YOU ARE READING
ស្វាមីរោគចិត្ត🔞 | hoonki
Romance" ចង់សម្លាប់ភរិយាខ្ញុំហេស៎? ស្រមៃខ្ពស់ពេកហើយ ដឹងត្រឹមថាសូម្បីតែសរសៃរសក់គេមួយសរសៃរក៏ឯងគ្មានវាសនាបានប៉ះផងមួយជាតិនេះ " - park sunghoon " ឯងចាំតែមើលចុះ! បើឯងហ៊ានធ្វើបាបស៊ុងហូនយើងស្លាប់ទៅនឹងតាមកាច់កឯងឲងាប់តៃហោងតែម្ដង! " - Nishimura riki