Episode 3

2.1K 78 0
                                    

@ Yungdy scene

នាងតូចYungdyដើរត្រលប់មកផ្ទះវិញទាំងអារម្មណ៍មិនល្អតែនាងមិនបានប្រាប់ប៉ារបស់នាងទេព្រោះតែគិតថាវាជារឿងឥតប្រយោជន៍

Auntie : អ្នកនាងតូចតើមានរឿងអីហេតុអីធ្វើមុខបែបនេះ?
Yungdy : គ្មានអីទេអ៊ំស្រីគ្រាន់តែជួបមនុស្សរោគចិត្តដែលមកពីណាក៏មិនដឹង
Auntie : អៃយ៉ា!!អ្នកនាងតូចកុំខ្វល់អីទៅរៀនធ្វើនំជាមួយអ៊ំល្អទេ!?
Yungdy : ល្អៗ!!តោះប្រញាប់ទៅ!!

គ្រាន់តែឮភ្លាមទឹកមុខចងចញ្ចើមក៏រសាយតែផ្ដល់មកអោយវិញនូវទឹកមុខពោរពេញដោយស្នាមញញឹមដូចផ្កាត្រូវទឹកសន្សើម

@ Taehyung scene

Jimin : Taehyung
Taehyung : មានការអី?
Jimin : ឯងមើលទៅគម្រោងសម្រាប់គ្រឿងអាវុធថ្មី
Taehyungទាញឯកសារយកមកមើលយ៉ាងលំអិត
Taehyung : យើងគិតថាឯងគួរបន្ថែមsnapអោយច្បាស់ជាងនេះហើយធ្វើអោយស្រាលជាងនេះបន្តិចកុំអោយវាធ្ងន់ពេកជាពិសេសត្រូវតែខ្លាំងនិងដាក់គ្រាប់បានច្រើន
Jimin : យើងក៏គិតចឹងដែរយើងនិងច្នៃអោយវាដាក់គ្រាប់បានច្រើននឹងងាយដាក់គ្រាប់ជាងនេះ
Taehyung : ល្អណាស់!!យកគម្រោងឯងទៅផង1ម៉ោងទៀតចូលប្រជុំ
Jimin : ok
Jiminក៏ដើរចេញពីបន្ទប់Taehyung

@ បន្ទប់ប្រជុំ

Jungkook : ទើបតែច្នៃហើយចង់សាកមើលទេ?
Jungkookឡើងអង្គុយលើតុហើយហ៊ុចhandgunដែលទើបនឹងច្នៃហើយទៅអោយJhope
Jhopeយកវាមកកាន់សាកនឹងតម្រង់ទៅចំណុចមួយ
Jhope : ឯងតកាណុងមែនទេ!?
Jungkook : បន្ថែមsnapតកាណុងច្នៃគ្រាប់តែបុិននឹង
Suga : យើងគិតថារបស់ឯងអាចប្រើការបាន
Namjoon : គិតចង់យកវាទៅដាក់ប្រគួតមែនទេ?
Jungkook : អត់ទេអាមួយនេះគឺច្នៃទុកប្រើខ្លួនឯង
Jin : ចឹងឯងគួរតែច្នៃដាក់គ្រាប់អោយច្រើនតិចទៅ
Jungkook : គំនិតhyungល្អ
Taehyung : គួរតែគិតពីគម្រោងថ្មីវិញទៅ!!
Suga បោះឯកសារទៅលើតុ
Suga : ពេញចិត្តអាមួយណាក៏យកអាមួយនឹងទៅ
Jimin : សុទ្ធតែdesignថ្មីមែនទេ!?
Suga : Emm
Taehyung : ខ្ញុំគិតថាគ្រាប់បែកដៃរបស់hyungប្រើការបាន
Suga : ប្រភេទនឹងគ្រាន់តែគ្រាប់បែកផ្សែងតែគឺ..boom!!ហើយក៏សន្លប់លែងដឹងខ្យល់អីរយះពេល48ម៉ោង
Jungkook : អស្ចារ្យដល់ម្លឹងហ្អេស!?
Jhope : ហើយអាមួយនេះគឺទើបតែគូរហើយពីព្រឹកមិញជាប្រភេទគ្រាប់បែកដៃដែរ

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now