Episode 19

1.6K 61 1
                                    


រាងតូចច្រលឹងរាងរាងក្រាសដែលដាបដោយឈាមត្រូវបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់ខណះនាងតូចត្រូវបញ្ជូនចូលបន្ទប់ធម្មតាតែអ្នកម្ខាងទៀតក៏ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់

Namjoon : មានរឿងអីកើតឡើងZen!???
Zen : ចៅហ្វាយយ..គឺ..

មុននេះដោយសារតែZenមិនអស់ចិត្តបារម្ភចេះតែមានអារម្មណ៍អាក្រក់អោយហេតុទើបសម្រេចចិត្តនាំកូនចៅបួន-ប្រាំនាក់ទៅតាមចៅហ្វាយរបស់ខ្លួនតែមកដល់ពាក់កណ្តាលផ្លូវក៏ឃើញហេតុការណ៍នេះកើតឡើង.....

Zen : ខ្ញុំក៏ចាប់បានអាYunnដែរគឺវាជាអ្នកបាញ់ចៅហ្វាយ
Jungkook : ខ្ញុំនឹងទៅពន្លាត់ស្បែករបស់វា!!
Jhope : ស្ងប់អារម្មណ៍សិនទៅJungkook
Jimin : ពេលនេះអាTaeវានៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយរងចាំសិនទៅ
Jungkook : ចង្រៃយ៍អើយ!!ពួកអាឆ្កែលបខាំ
Suga : យើងនឹងជម្រះបញ្ជីេទាំងអស់ជាមូយវានៅពេលឱកាសមកដល់
Jin : ដែលសំខាន់ពេលនេះប្អូនយើងយ៉ាងមិចហើយក៏មិនដឹងនេះយើងទម្លាក់ការងារដែលគរពេញតុរបស់យើងរត់មកទីនេះទាំងទាន់ហន់
Jhope : មិនមែនតែបងទេខ្ញុំក៏ដូចគ្នា
Jin : ហុើយ~~
Namjoon : Zenឯងទៅមើលខុសត្រូវនៅក្រុមហ៊ុនវិញទៅ
Zen : បាទចៅហ្វាយរំខានចៅហ្វាយធំជួយផ្ដល់ដំណឹងអោយខ្ញុំផង
Namjoon : ហ្អឹមយើងដឹងហើយ

ពួកគេគ្រប់គ្នាដកដង្ហើមទាំងអារម្មណ៍តានតឹងហើយអ្នកខ្លះក៏អង្គុយស្ងៀមអ្នកខ្លះក៏ដើរចុះដើរឡើងមិនសុខខ្លួន

Yungdy : ហឹកហឹក..Taehyung.. Taehyungគាត់យ៉ាងមិចហើយ...ហឹកហឹក
Jungkook : Yungdy

Yungdyស្រាប់តែរត់ចេញមកទាំងក្បាលដែលរបួសនៅមិនទាន់បានបិតបង់ស្រួលបួលនៅឡើយ

Namjoon : Yungdyសម្រួលអារម្មណ៍សិនទៅ
Yungdy : Taehyungហឹកហឹក..គឺព្រោះតែខ្ញុំ..ហឹកហឹក..គឺខ្ញុំធ្វើអោយគាត់ក្លាយជាបែបនេះ
Jin : មិនមែនកំហុសនាងទេកុំបន្ទោសខ្លួនឯងអី
Jungkook : Yungdyខ្ញុំថានាងទៅលាងរបួសសិនទៅ
Yungdy : អត់ទេខ្ញុំមិនអីទេ...ហឹកហឹកតែTaehyung...Taehyung..
Suga : វាមិនងាយស្លាប់ទេនាងកុំបារម្ភអីនាងគួរទៅលាងរបួសសិនទៅ

Yungdyនៅតែគ្រវីក្បាលមិនព្រមទៅរហូតនាងសន្លប់បាត់ស្មារតី

Jimin : Jungkookនាំនាងទៅរកពេទ្យទៅ
Jungkook : បាទ

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now