Part 39

1.4K 101 0
                                    

Jungkook គ្រាន់តែគិតហើយកែវភ្នែកក៏បង្ហាញអោយឃើញពី ភាពឈឺចាប់ដែលកប់ជ្រៅនៅក្នុងបេះដូងដែលមិនអាចលប់វាចេញ បានមុននឹងលើកស្រាមកផឹករហូតអស់ពីកែវ

"ផឹកដូចអ្នកកំពុងតែខូចចិត្តរឿងស្នេហា!" Jin ដើរចូលមកទះស្មារ របស់ Jungkook មួយដៃដោយធ្វើអោយគេងាកមុខមកញញឹមតាមធម្មតា

"ឯងគិតថាយើងចេះខូចចិត្តដែរមែនទេ?"

"បើខូចចិត្តដោយសារអ្នកផ្សេងយើងមិនដឹងទេ....តែបើចេះខូចចិត្តដោយសារ Jimin យើងដឹងច្បាស់ថាឯងចេះ!"

"កុំមកនិយាយផ្តេសផ្តាស!"

"យើងដឹងថាពេលនេះឯងខូចចិត្តដោយសារតែឈ្លោះជាមួយ Jimin!!"

"ទៅដឹងមកពីណា?"

"គឺ Jimin ខលមកសួរថាឯងមកទេ!"

"យើងឈប់រាប់អានជាមួយគេហើយ!"

"......" Jin សម្លឹងមើលមុខរបស់ Jungkook សើចដោយហួស ចិត្ត

"នែ! ឯងសើចធ្វើអីយើងនិយាយពិតមែន!"

"យើងចាំបានថាឯងចេះនិយាយប្រយោគនេះតាំងពីថ្នាក់ទី ៤ សរុបមកនិយាយជិត ១លានដងហើយ!"

"តែយើងដឹងថាលើកនេះគឺលើកចុងក្រោយហើយ!" Jungkook និយាយដោយតម្លើងសម្លេងមុននឹងដាក់កែវទៅលើតុវិញមួយទំហឹងនៅពេលដែលបានឃើញអ្នកដែលទើបតែឈានជើងដើរចូលមក.....ជាការពិតណាស់ Jimin នៅតែទាក់ទាញនៅក្នុងកែវ ភ្នែករបស់គេ Jungkook ចង់តែចាប់លេបគេចូលទៅក្នុងពោះអោយបាត់នោះទេ តែគេឈានជើងទៅមិនដល់នោះទេ ដោយសារតែរវាងគេនិង Jimin មានគម្លាតឆ្ងាយណាស់ Jimin ធ្លាប់ជារបស់គេក៏ពិតមែនតែនៅពេលនេះគឺមិនមែនទៀតឡើយ

"អេ៎! Jungkook តើគេជាអ្នកណាហ្នឹង?" Jin សួរនៅពេលដែលឃើញ Jimin ដើរចូលមកជាមួយប្រុសម្នាក់ទៀតដែលគេមិនស្គាល់

"គេឈ្មោះ Taehyung!! ប្រហែលជិតក្លាយជាប្តីរបស់គេហើយ!" Jungkook និយាយប្រយោគនេះចេញមកដូចជាមានបំណង ដើម្បីបញ្ឈឺចិត្តរបស់ខ្លួនឯង

"អូរ៎!"

"គួរអោយចង់សើចណាស់មែនទេ Jin?? ទាក់ទងគ្នាតាំងពីក្មេងតែតំណែងត្រឹមតែជាមិត្ត គេទើបតែស្គាល់មិនទាន់បានមួយឆ្នាំក៏មាន ដំណែងជាប្តី!" Jungkook និយាយលាយជាមួយការសើចហួស ចិត្ត តែជាការសើចដ៏សែនឈឺចាប់មុននឹងដើរចេញទៅរកមិត្តផ្សេង ទៀតនិយាយគ្នាដោយមិនចង់និយាយជាមួយ Jimin នោះទេ ហើយក៏មិនចង់សូម្បីតែឃើញមុខ

In love with my best friend Where stories live. Discover now