INTERESTING

1.7K 60 0
                                    

      The Su international company
    "Director Su ថ្ងៃនេះយេីងត្រូវទៅ Kim Group ព្រោះ
មានណាតនិយាយពីគម្រោងថ្មីនៅថ្ងៃត្រង់នេះ "
     "ល្អ...ចាំបន្តិចទៀតខ្ញុំនឹងទៅ"
      "ចា៎"

Kim Group
តុ ! តុ ! តុ !
     "ចូលមក"
    "លោកនាយកមនុស្សខាង The Su international សុំជួប"
    "ឪ្យពួកគេចូលមក"
    "អញ្ជេីញអ្នកនាង"
    "សួស្តីនាងខ្ញុំDirector Su មកពី.....នេះលោក..."
   ស្រីស្អាតណែនាំខ្លួននៅពេលដែលចូលដល់បន្ទប់ម្ចាស់ក្រុមហុ៑ន ប៉ុន្តែអ្វីដែលនាងបានឃេីញជាបុរសដែល....
     "អូ..ស្រីស្អាតទេអី..មកអង្គុយលេងជិតបងសិនមក"
     "ខ្ញុំមកក្នុងបំណងការងារតែបេីលោកមិនស្វាគមន៍ខ្ញុំនឹងត្រឡប់ទៅវិញ"
      "ឆាប់ខឹងអ្វីម្លេះខ្ញុំមិនទាន់ទាំងនែនាំខ្លួនផង"
  អ្នកកម្លោះញញឹមតាមចរិក Playboy របស់គេរួចដេីរទៅជិតមនុស្សស្រីនៅចំពោះមុខ ។
      "ខ្ញុំគឺ Kim Taehyung ជានាយកនៅក្រុមហុ៑ន Kim Group..រីករាយដែលបានជួបគ្នាម្តងទៀតស្រីស្អាត"
      "នៅឪ្យឆ្ងាយពីខ្ញុំបន្តិត"
       "នៅតែក្រអូបដូចមុនណ៎.."
       "ខ្ញុំគិតថាយេីងប្រហែលមិនអាចជួបគ្នាម្តងទៀតទេ...តែអ្នកណាទៅដឹងទៅ...ផែនដីនេះពិតជាមូលមែន"

         Throwback
Paris, French
    នៅក្នុងក្លឹបមួយកន្លែង
     "ហេ៎អូនតូច...យប់នេះមកលេងជាមួយបង...បងឪ្យ1លាន"
     "ហេ៎អ្នកណា?កុំមកអោបខ្ញុំចេញឪ្យឆ្ងាយអាឆ្កួត"
Moka អង្គុយចាំមិត្តភក្តិដែលកំពុងរាំបែរជាជួបនរណាម្នាក់មកអោបពីក្រោយក៏មិនដឹង។ នាងភ្លឹងដោយសារមុខមាត់គេបន្តិច រួចក៏ដឹងខ្លួនមកវិញស្ថិតក្នុងរង្វង់ដៃគេទៅហេីយ។
"លែ...លែងយេីងអាឆ្កួត"
"កាចម្លេះ....1សែនតោះទៅ"
Mokaក្រាញ់រនាល នាងដឹងថានាងមិនអាចឈ្នះបុរសមាឌធំនេះ បានទេក៏ស្រវេស្រវាចាប់របស់នៅលេីតុ
ប្រាវ !
"អា៎ ! នាង !"
មនុស្សគ្រប់គ្នាងាកមកមេីលគេទាំងពីរ ។ Moka បានយកដបស្រាមកវៃ Taehyung ប៉ុន្តែមិនខ្លាំងទេគ្រាន់តែអាចឪ្យ Taehyungរបូតដៃចេញពីនាងហេីយដួលទៅលេីដី។
     "បងTaehyungយ៉ាងមិចហេីយចាំអូនជួយ"
   ស្រីៗនៅក្នុងនោះរត់មករកTaehyung ប៉ុន្តែគ្មានអ្នកណាខ្វល់ពីMoka ឡេីយ ។
    "Mo ឯងយ៉ាងម៉េចនឹង"
    "គឺគេ....Hikhik" Moka រៀបនឹងយំ
    "Tae...Taehyung.....ឆាប់.......ឆាប់ចេញមកMo"
    Mia Snowគឺជាមិត្តភក្តិរបស់Moka បានចូលទៅជួយរួចអូសដៃMoka ចេញពីកន្លែងនោះព្រោះនាងដឹងថាស្ថានភពមិនស្រួលជាពិសេសបុរសនៅចំពោះមុខ។
     "នែ៎នាងមកវិញ.......Cherzz..ភ្ញេីរទុកសិនចុះស្រីជេីងល្អ"

អន្ទាក់ស្នេហ៍ម៉ាហ្វៀWhere stories live. Discover now