ANNOYING

1.1K 46 0
                                    

~~~Next Day~~~~~
ពន្លឺព្រះអាទិត្យបានបញ្ចេញរស្មីមកលេីភពផែនដី បង្ហាញឪ្យឃេីញនូវកម្លោះសង្ហាររាងក្រាសកំពុងដេករនាលនៅលេីគ្រែដ៏ធំរបស់គេក្នុងសភាពមិនចង់ងេីបពីដំណេកដែលគេត្រូវបានរំខានដោយសម្លេងទូរស័ព្ទ។
Ring ! Ring ! Ring ! Ring ! Ring ! (សម្លេងទូរស័ព្ទ)
"អាណាតេមករំខានទាំងព្រលឹមនឹងវេីយ......." Taehyung និយាយម្នាក់ឯងក្នុងចិត្ត ទោះបីជាដឹងថាអ្នកដែលតេមកភាគច្រេីនតែងតែជាមនុស្សសំខាន់ពីព្រោះមិនមែនមានមនុស្សភាគច្រេីនសុទ្ធតែស្គាល់លេខទូរស័ព្ទរបស់គេឡេីយហេីយបេីត្រូវពិភាក្សារឿងការងារគឺត្រូវទំនាក់ទំនងជាមួយមនុស្សជំនិតរបស់គេ។
Click !
"និយាយមក...មានរឿងអី...បេីមិនសំខាន់ខ្ញុំនឹងទម្លាក់ចុះ...រវល់ដេកវេីយ"
Taehyungចាប់ផ្ដេីមការសន្ទនាដោយពាក្យសម្តីគម្រោះគំរេីយបង្ហាយឪ្យដៃគូរសន្ទនាដឹងថាគេមិនពេញចិត្តនិងការតេមក។
"ឯងមិនស្វាគមន៍ម៉ាក់ទេឬTae" Mrs Kim
"Ohh...ម៉ាក់...ជម្រាបសួរអ្នកម៉ាក់"
"ម៉ាក់គិតថាកូនមិនចង់សន្ទនាជាមួយស្រីចាស់ម្នាក់នេះហេីយTae"
"ពុទ្ធោអ្នកម៉ាក់ដ៏ស្រស់ស្អាតរបស់កូន....កូននឹកនាក់ម៉ាក់សឹងស្លាប់ទៅហេីយ"
Taehyungស្ទុះងេីបអង្គុយហេីយប្រេីសម្តីផ្អែមរបស់គេលួងស្ត្រីជាម្តាយ
"Cherzzz..... ពាក្យសម្តីដ៏ផ្អែមរបស់កូននេះមិនដឹងបោកកូនក្រមុំគេបានប៉ុន្មានលាននាក់ទៅហេីយទេTae"
"ខ្ញុំប្រេីចំពោះអ្នកម៉ាក់តែម្នាក់"
"អូ...Tae ស្មេីនេះហេីយកូនមិនទាន់ងេីបពីគេងទៀត?"
"ទេីបតែព្រលឹមនឹងម៉ាក់"
"ម៉ោង9:30ហេីយណា....ឯងនៅដេកដល់ស្មេីណាទៀត"
"Hahahah....ខ្ញុំទេីបតែរួចរាល់ការងារហេីយចូលសម្រាក"
"គិតលេីសុខភាពរបស់កូនផងTae"
"និយាយអញ្ចឹងម៉ាក់Call រកកូនទាំងព្រឹកមានការអី?"
"សួរសុខទុក្ខបន្តិចមិនបានទេ....ចូលសាច់ការតែម្តង"
"មិនមែនអញ្ចឹងទេគឺគ្រាន់តែ...."
"Ok...Taehyungម៉ាក់គ្រាន់តែចង់ប្រាប់កូនថាម៉ាក់និងត្រឡប់ទៅKoreaវិញឆាប់ៗនេះ"
"មែនឬម៉ាក់?"
"ឯងមិនស្វាគមន៍?"
"មិនមែនទេកូនគ្រាន់តែសួរបញ្ជាក់នឹងណា៎"
"ប៉ុន្តែឯងត្រូវកំដរម៉ាក់"
"កំដរ?"
"មែនTae ម៉ាក់ចង់ឪ្យកូនមកនៅភូមិគ្រឹះKimវិញនៅពេលម៉ាក់ទៅKoreaព្រោះនៅផ្ទះម្នាក់ឯងម៉ាក់ធុញ"
"ចុះលោកប៉ាមិនមកទេឬម៉ាក់"
"លោកប៉ានៅបង្ហេីយការងារហេីយទេីបមកតាមក្រោយ"
"Ok..."
"Ohhh.....មានរឿងមួយទៀតTae.....ម៉ាក់ចង់ទៅជួបពួកម៉ាកម្នាក់កាលសម័យនៅរៀនឯងកំដរម៉ាក់ទៅជួបនាងបន្តិចទៅបានទេ"
"បេីកាលវិភាគខ្ញុំទំនេរប្រហែលជាអាច"
"Ohh...TaeTae...សម្រេចថាកូនយល់ព្រមទៅណា....ទៅនៅផ្ទះជាមួយម៉ាក់និងកំដរម៉ាក់ទៅជួបមិត្តភក្តិ"
"តាមចិត្តអ្នកម៉ាក់ចុះ"
"ល្អ....អញ្ចឹងម៉ាក់ដាក់ចុះហេីយ....Love you babee Tae"
"បាទអ្នកម៉ាក់"

អន្ទាក់ស្នេហ៍ម៉ាហ្វៀWhere stories live. Discover now