Part 3

1.5K 121 26
                                    

#ថ្ងៃថ្មីភូមិគ្រឹស Kim
ជីមីនបានងើបតាំងពីប្រលឹមដើម្បីជួយការងារក្នុងភូមិគ្រឹសដូចសព្វដង តែអ្វីដែលគេចម្លែកចិត្តនោះគឺមិនឃើញលោកគីមទៅធ្វើការនោះទេព្រោះលោកគីមមិនដែលមិនទៅធ្វើការម្តងណាឡើយ។

#មួយសន្ទុះក្រោយមក
«ទេ ទេ ប៉ាមិនអាចធ្វើចឹងបានទេ»សម្លេងស្រែកចេញមកពីបន្ទាប់ទទួលភ្ញៀវក៏បានបន្លឺឡើងដែលធ្វើ
អោយផ្អាលដល់អ្នកបម្រើទាំងអស់រួមទាំងជីមីនផងដែរ។ភ្លៀមនោះជីមីនក៏រត់ចេញមកមើលថាមានអ្វីកើតឡើង••••••••

«តែប៉ាគ្មានជម្រើសទេថេ ឯងក៏ដឹងថាម៉ាក់ឯងស្រលាញ់ឯងប៉ុណ្នា គេនឹងយំដល់ស្លាប់ក៏អាចថាបានបើសិនជាឯងត្រូវគេយកទៅ»លោកគីមព្យាយាមពន្យល់ប្រាប់កូនរបស់ខ្លួន ព្រោះថាថេស្រលាញ់ជីមីនខ្លាំងណាស់គេមិនចង់អោយជីមីនរងទុក្ខដោយសារគ្រួសារគេនោះទេ

ពេលនោះជីមីនក៏ចេញមករួមទាំងថេមីនផងដែរ
« មានរឿងអីទៅ»ថេមីនអ្នកជាបងបានសួរទៅចាហ្វាយ
«គ••••គឺ•គឺ»ថេរៀបនឹងនិយាយក៏ត្រូវឪពុកខ្លួននិយាយកាត់

« គឺគ្រួសារយើងមានរឿងធំកើតឡើងហើយហើយមានតែជីមីនទេដែលអាចជួយពួកយើងបាន
ប៉ន្តែថេយ៉ុងគេមិនព្រមអោយជីមីនជួយនោះ
ទេ»  លោកគីមនិយាយដោយធ្វើទឹកមុខតានតឹង

ជីមីន« ហេតុអីខ្ញុំជួយមិនបានថេ មិនអីទេមិនថារឿងអីនោះទេខ្ញុំនឹងជួយបានទាំងអស់ ព្រោះអ្នកទាំងបីជាអ្នកមានគុណរបស់ពួកខ្ញុំទាំងពីរអ្នកហើយ»

ថេយ៉ុង« តែ••••»ថេរៀបនិយាយជីមីនក៏និយាយកាត់ទៀត

ជីមីន«តើមានរឿងអីអោយប្រាកដទៅលោកអ៊ុំ»

ពេលនោះលោកគីមក៏បានរៀបរ៉ាប់រឿងរ៉ាវដែលកើតឡើងមកទាំងអស់ទាំងការបាត់លុយ និងរឿងជុងគុកទៀមទារអោយរៀបការផងដែរ ហើយគាត់ក៏បាននិយាយពីគំណិតដែលអោយជីមីនបន្លំខ្លួនជាថេយ៉ុង ដើម្បីទៅរៀបការជំនួសថេយ៉ុង។

នៅពេលនិយាយចប់លោកគីមក៏សួរទៅជីមីន
«តើឯងអាចជួយអ៊ុំបានទេជីមីន»

ជីមីន« គ••គឺ••គឺមិនអីទេ ខ្ញុំនិងជួយអ៊ុំហើយក៏ដើម្បីអ៊ុំស្រីផងដែរ» គេនិយាយដោយសម្លេងស្រាលស្រាលចង់អស់ខ្យល់ក្រោយពីឡឺរឿងរ៉ាវដែលបានកើតឡើង

You've reached the end of published parts.

⏰ Last updated: Jul 06, 2020 ⏰

Add this story to your Library to get notified about new parts!

ស្នេហ៍បំបាក់ព្រះអាទិត្យWhere stories live. Discover now