Trailer

2.8K 53 1
                                    

"ខ្ញុំមិនស្អប់លោកទេ Tae!"។ នាងក្រមុំរហ័សសម្តីតបទៅគេវិញធ្វើឲ្យកម្លោះយើងភ្ញាក់ផ្អើុលគួរសម។

"និយាយមែនហេ៎?"។ កម្លោះសង្ហាផ្អៀងកសួរនាងធ្វើឲ្យនាងអៀនឆ្លើយមិនចេញក៏ព្យាយាមគេចវេស។

"ហើុយ! ចេញមើល! ធុញណាស់!"។ នាងក្រមុំរុញគេចេញតែគេក៏ស្រវាចាប់ដៃនាងជាប់។

"នេះ Luna ស្រឡាញ់ខ្ញុំមែនទេ? និយាយមកណា៎មិនបាច់អៀនទេ!"។ Taehyung ក៏ខិតទៅជិតនាងទៀត។

"ផ្តេសផ្តាស!"។ នាងក្រមុំតបខ្លីៗហើយងាកមុខគេចក្រសែភ្នែកមន្តស្នេហ៍របស់គេ។

"មិនអីទេ! បើ Luna មិនស្រឡាញ់ខ្ញុំទុកឲ្យខ្ញុំស្រឡាញ់នាង! នាងមិនរៀបការជាមួយខ្ញុំទុកឲ្យខ្ញុំរៀបការជាមួយនាងក៏បាន!! គ្មានបញ្ហា!"។ កម្លោះសង្ហាតបទៅនាងបែបច្បាស់ៗតែនាងក្រមុំបែរជាចង់អស់សំណើចទៅវិញ។

"រោគចិត្តកម្រិតខ្ពស់ទេដឹង! តាមស្រឡាញ់គេតែឯងមិនហត់ខ្លះទេអី?"។ នាងក្រមុំសួរហើយអ្នកកម្លោះក៏គ្រវីក្បាល។

"គ្មានពាក្យថាហត់ក្នុងវចនានុក្រមរបស់ខ្ញុំចំពោះនាងទេ Luna !" ។ កម្លោះសង្ហាក៏តបទាំងមុខញញឹមប្រាកដប្រជា។

"ផ្ដេសផ្ដាស! ឈប់និយាយបន្ទន់ចិត្តទៀតទៅ!  មនុស្សសម្បូរស្នេហ៍ហូរហៀរដូចលោកក៏មានស្រីតាមគៀកជើង! មិនយូរលោកគង់តែបោះបង់ទេ!"។ Lucina និយាយដោយមិនសម្លឹងមើលគេតែក៏ដឹងថាក្នុងចិត្តលាយនូវអារម្មណ៍រំភើបផង ខឹងផងប្រចណ្ឌគេមិនដឹងខ្លួនផងច្របូកច្របល់។

"ស្តាប់ណា៎ Luna! ខ្ញុំ Kim Taehyung ក្នុងជាតិនេះស្រឡាញ់តែ Lucina Takashima អនាគតម្តាយរបស់កូនខ្ញុំតែម្នាក់ប៉ុណ្ណោះ!  អ្នកណាតាមខ្ញុំជារឿងគេ! សំខាន់បេះដូងខ្ញុំតាមតែនាងទេ!"។ សម្តីស្រទន់កែវភ្នែកសម្លឹងជ្រៅៗធ្វើឲ្យនាងក្រមុំញាប់ញ័រមិនតិចក្នុងអារម្មណ៍។

#តើក្តីស្នេហ៍រវាងនារីមាត់ជំទាស់ចិត្តនឹងបុរសស្មោះស្នេហ៍មិនប្រែផ្លាស់នឹងទៅជាយ៉ាងណា? ហើយតើស្នេហានេះរលូនឬក៏ពោរពេញដោយភាពគ្រោតគ្រាត?

Kim taehyung x Lucina Takashima
Written by : Lucie 💙

My Only Moonlight 🌙☪️💙💙 ( អូនជាពន្លឺចន្ទរបស់បង ) ( Completed ✅ )Where stories live. Discover now