ត្រឹមជាកូនអ្នកបំម្រើ~~~

2.2K 115 1
                                    

🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥

+ Episode 29
Taehyung បានជូន SoJi ទៅក្រៅ នាងមិនដឹងជាទិញរបស់អីខ្លះទេ ... ច្រើនណាស់Taehyung កាន់ឡើង វៀចខ្លួនមួយចំហៀងហើយ

<< អឺ....យើងភ្លេចសួរឯង >> SoJi ដើរៗក៏ឈប់ភ្លាមៗ ធ្វើឲ្យរាងតូចដែលដើរខាងក្រោយសឹងតែបុកខ្នងនាងទៅហើយតែចេះទប់ខ្លួនទាន់....

<< បាទ ??? >> Taehyung មើលមុខនាង

<< ដឹងថា Jungkook គាត់ចូលចិត្តអ្វីទេ ?? SoJi មើលមុខរាងតូចចំៗ ហាក់ដូចជាដឹងអ្វីម្យ៉ាង

<< គឺខ្ញុំមិនដឹងទេអ្នកនាង.... >> Taehyung អោនមុខចុះព្រោះក្រសែភ្នែកនាងគួរឲ្យខ្លាចណាស់...

<< ប្រាកដ ??? >> SoJi ដើរទៅកាន់តែជិត Tae ឯរាងតូចក៏ដើរថយក្រោយបន្តិច

<< បាទ ... ប្រាកដហើយ >> Taehyung ងក់ក្បាល ហើយនាងក៏ដើរទៅបន្ត... រាងតូចធូរទ្រូងរួចក៏ដើរតាមនាងទៅបន្ត...

Skip
Suga ក្រោយចេញពីរថ្នាក់ហើយក៏ទៅអង្គុយ
ក្រោមដើមឈើម្នាក់ឯងនៅទីនោះ ហើយក៏ដករបស់ដែលឲ្យ Jimin អំបាញ់មិញមកមើល...

<< ខ្ញុំគិតថាឯងចូលចិត្តវា តែការពិតឯងមិនបានចូលចិត្តវាទេ ! ខ្ញុំរវើរវាយម្នាក់ឯងមែនទេ ? >> Suga មើលផ្កាកុលាប ស មួយទងដែលដាក់ប្រអប់យ៉ាងត្រឹមត្រូវ ថែមទាំងមានចិញ្ចៀនមួយវង់ជាប់នៅក្នុងនោះទេ....

<< ខ្ញុំ....ហ្ហើយ >> Suga ដកដង្ហើមធំ រួចក៏រៀបនិងបោះ ប្រអប់កុលាប ស នោះចោល តែក៏មានមនុស្សមកចាប់ជាប់ គេក៏ងាកមើលម្នាក់ដែលនៅជិតនោះ

<< មាត់ថាទិញឲ្យគេ...តែយកមកគប់ចោល ប្រយ័ត្នពក ក ទៅ ខ្ញុំមិនដឹងទេ >> Jimin និយាយហើយក៏ទាញ
ប្រអប់នោះពីរដៃ Suga ហើយក៏ដើរចេញទៅបាត់ ឯ Suga ក៏នៅគាំងនិយាយលែងចេញ ...

<< ក្រែងមិនពេញចិត្តមែនទេ ! ហេតុអីក៏យកទៅ >> Suga ស្រែក ពីរក្រោយរាងតូចដែលដើរចេញទៅ

<< កុំខ្ជះខ្ជាយលុយនោះអី ! >> Jimin សម្លក់ហើយក៏
ដើរបន្ត

<< ហិហិ >> Suga ប្តូរពីរមុខស្រពោនមកជាមុខរីកវិញ ព្រោះ Jimin ព្រមយករបស់គេហើយ 😆

Skip
7:00 🕖 PM
Jungkook ចេញពីរសាលាហើយក៏ទៅរក Taehyung ដែលនៅផ្ទះតូច...

<< Taehyung ហា~~ >> Jungkook ឡើងមកស្រែកហៅសំណព្វចិត្តរបស់គេ

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now