💋 ក្តីសុខពេញមួយយប់ 💋

2.7K 148 5
                                    

               🔥 សង្គ្រាមដណ្តើមស្នេហ៍ 🔥
+ Episode 31
Morning ( 7:00 🕖AM )
ដោយសារតែយប់មិញ Jungkook អស់កម្លាំងពេក ឯរាងតូចក៏ដូចគ្នា ហើយក៏គេងជ្រុលរហូតដល់ម៉ោង7
Jungkook កម្រើកចង្កេះបន្តិចព្រោះគេក៏ឈឺដែល.... គេបើកភ្នែកឡើងមក ហើយក៏ឃើញ Taehyung នៅគេងជាមួយគេ និងអោបខ្លួនគេឡើងស្អិតរមួត....

<< Taehyung...ក្រោកមេឃភ្លឺណាស់ហើយ ! >> Jungkook និយាយទាំងយកដៃប៉ះច្រមុះរាងតូចតិចៗ ដើម្បីដាស់ឲ្យភ្ញាក់.....

<< ហឹមម >> Taehyung ពត់ពែនខ្លួនបន្តិច ហើយក៏ក្រោកអង្គុយទាំងបើកភ្នែកមិនចង់រួច....ឯJungkook ឃើញក៏សើចនិងកាយវិការរបស់រាងតូច....

<< តោះទៅក្រៅទៅ....ស្មានេះប្រហែលជាគេធ្វើការអស់ហើយ ! មិនមានអ្នកណាឃើញយើងនោះទេ ណាមួយបងត្រូវទៅសាលា >> Jungkook ក្រោកអង្គុយដូចគ្នាហើយក៏អោបរាងតូចជាប់ក្នុងដៃ....

<< បាទ .... តែខ្ញុំស្លៀកពាក់សិនណា >> Taehyung ញញឹមហើយក៏ចុះពីលើគ្រែទៅរកខោអាវស្លៀក គេមានតែអាវវែងត្រឹមភ្លៅ គ្មានខោនោះទេ ព្រោះយប់មិញអស់កម្លាំងពេកទើបខ្ចិលស្លៀក....

<< បងចាំ >> Jungkook អង្គុយលើគ្រែហើយសម្លឹងមើលទៅ Taehyung ដែលកំពុងស្លៀក
ពាក់ខោអាវ
10នាទី
Taehyung តុបតែងខ្លួនរួចហើយក៏ចេញទៅក្រៅជាមួយគ្នា Jungkook បានបើកទ្វារហើយក៏រៀបនិងចុះតែក៏ត្រូវឈរស្ងៀម មាត់ញញឹមអំបាញ់មិញ ក៏ប្រែជាស្លេក ញ័របបូរមាត់ភ្លាមៗ ក្រោយឃើញលោក Jeon អ្នកស្រី JeMun និង SoJi រួចទាំងអ្នកបំម្រើ 3-4 នាក់ទៀតនៅពីមុខផ្ទះរបស់ Taehyung ហើយក៏កំពុងសម្លឹងមើលមក
ពួកគេ ឯទឹកមុខលោកJeon ប្រែជាខឹងភ្លាមៗ មុខឡើងក្រហមងាំងទៅហើយ.....

<< លោកប៉ា >> Jungkook និយាយតិចៗ ទាំងញ័រមាត់ ឯរាងតូចក៏ដូចគ្នា ភ័យឡើងស្លេកមុខទៅហើយ.... ហើយរាងក្រាស់ក៏ស្រវ៉ាចាប់ដៃ Taehyung មកកាន់.....

<< អាកូនចោលម្សៀត....>> លោកJeon ស្រែក
ដាក់ Jungkook យ៉ាងខ្លាំងហើយក៏ធ្វើឲ្យ រាងតូចភ័យស្ទើរតែសន្លប់ទៅហើយ....

<< លោកប្រុសគឺ..... >> Taehyung រកនិយាយតែក៏លោក Jeonកាត់ភ្លាមៗ

<< ឯងបិទមាត់ឈប់និយាយ...ហើយពួកឯងទាំង2 ទៅជួបយើងនៅផ្ទះធំជាបន្ទាន់ >> លោក Jeon និយាយហើយក៏ដើរទៅមុនបាត់ ឯអ្នកស្រី JeMun ក៏មើលមុខកូនគាត់ឲ្យក្តីអាណិត ទោះកូនខុសយ៉ាងណាក៏នៅតែជាកូន ចិត្តម្តាយ.... គាត់ក្រវីក្បាលតិចៗ
ហើយក៏ដើរទៅតាមក្រោយស្វាមី....

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now