ផ្តើមរឿង : ហេតុការណ៍មួយ

845 69 4
                                    

ទីក្រុង ប៊ូសាន ( ប្រទេសកូរ៉េខាងត្បូង)

   នារដូវព្រិលដែលចាប់ផ្ដើមធ្លាក់មកយ៉ាងច្រើនគួរសម ដោយមនុស្សម្នាទាំងអស់ ចាប់ផ្តើមធ្វើដំណើរដោយមានអាវរងាយ៉ាងក្រាស់ខ្មឹក ព្រោះតែចង់ធ្វើឲ្យមានភាពកក់ក្តៅមកនៅក្នុងខ្លួនបានបន្តិច ។

   " អីយ៉ា! លោកអើយខ្ញុំត្រូវបានគេដេញចេញទៀតហើយ ខ្ញុំកំសត់ណាស់លោកប៉ាអ្នកម៉ាក់ " ក្មេងប្រុសតូចមុខស្រស់ ដូចក្មេងស្រី អង្គុយនៅឡានក្រុង ខណះពេលមាត់តូចស្អាតៗ អង្គុយរអ៊ូរមិនឈប់ ។ បើគេមិនទៅឈ្លោះគ្នាជាមួយលោនាយក ក៏មិនត្រូវដេញចេញដែរ អ៊ីចឹងហើយបានគេមិនឲ្យយើងវាមានមាត់ឆៅផ្តេសផ្តាស ថាឆៅបែបនេះទើបអត់ការងារធ្វើ ។

  " ថ្ងៃស្អែករកការងារថ្មីក៏បាន  Jiminie ឯងមិនត្រូវអស់សង្ឃឹមទៀត លើកក្រោយខ្ញុំនិងឈប់មាត់ឆៅទៀតហើយ សន្យា" រាងល្អិតលើកដៃ២ មកស្បថសច្ចាធ្វើឲ្យ អ្នកនៅក្នុងឡានក្រុងទាំងអស់ងាកមើលភ្លែតតែម្តង ដោយការចម្លែកចិត្តមិនស្ទើរ ។

   " អឺ...គ្មានអ្វីទេបាទ... ហិសៗ.." កម្លោះតូចសើចហេសៗភ្លាម ដើម្បីឲ្យបរិយាកាសឆ្កួតឡប់របស់ខ្លួនបានចេញឲ្យអស់ ខណះទឹកមុខចាប់ផ្តើមងាកមុខចេញ ដោយការហួសចិត្តមិនតិច ។

  ក្មេងតូចល្អិតម្នាក់នេះ គឺមានឈ្មោះពេញថា park Jiminie  ក្មេងតូចស្រស់ ដែលមានកម្ពស់កម្ពស់ទាបល្មមដូចមនុស្សស្រី បើមើលពីចម្ងាយអាចជាក្មេងដែលមានអាយុ19 ឆ្នាំ តែធាតុពិតវិញ មានអាយុជាង27 ទៅហើយ ។ចំណែកការងារវិញ បែបមិនពិតប្រាកដសោះ មានដឹងទេ គឺថាកន្លះខែ ត្រូវបានម្ចាស់ក្រុមហ៊ុនដេញចេញពីស្ថាប័នគេរហូត ព្រោះតែមានមាត់អាក្រក់ ហើយការងារអ្នកតូចតាច ជ្រុលពេកទើបគេដេញចេញ ...វាគួរឲ្យឈឺចាប់ណាស់😭។

    គ្រាន់តែគិតតែប៉ុណ្ណេះ ឡានក្រុងបានឈប់ចត់ល្មម ព្រោះតែដល់ទីតាំងមួយដែលត្រូវចុះ ទើបកម្លោះតូចចាប់ផ្តើម  លើកកេសដាក់ឯកសារ ហើយនិងដៃម្ខាងទៀតស្ពាយកាបូបដែលដាក់សម្ភារៈផ្សេងៗ ។

  " ធ្ងន់ៗ... ដោយសារតែអស់លុយចាយទេ បានធ្វើនោះ ចាំមើលខ្ញុំក្លាយជាសេដ្ឋីវិញ ធ្វើបាបអាម្ចាស់ក្រុមហ៊ុននិងម្មង ចាំមើល " សម្លេងស្រែកជេរបែបមិនសុខចិត្តផង ហើយដើរតាំងៗ ទៅជិតរបងទ្វារ ដោយទម្លាក់កេសចោលហើយទៅរុញទ្វារឲ្យបើកបន្តិច មុននិងបើកទ្វារចូល ។

  💜ថ្នមស្នេហ៍ លោកម៉ាហ្វៀមុខទន្សាយ💛Where stories live. Discover now