PART 01: បាញ់មក!!

649 66 1
                                    


" ឆាប់លេង...ខ្ញុំឥឡូវនេះ..." អារម្មណ៍ងោកងុយចាប់ផ្តើមចូលមក ស្មារតីទាំងប៉ុន្មានរបស់ប្រុសល្អិត ចាប់ផ្តើមប្រមូលផ្ដុំមកវិញ ដើម្បីស្អែកតវ៉ា តែថ្មាំងងុយគេងវិញបានចូលជ្រាបដល់ចរន្តឈាមសព្វអស់ទាំងកាយ ទើបត្រូវគេងលក់បាត់នៅលើដៃរបស់ ប្រុសម្នាក់នោះ។

  ព្រុស!! បន្ទាប់ពីបុរសម្នាក់នោះបានឃើញថាប្រុសតូចល្អិត គេងលក់ដែលគ្មានផ្លូវតស៊ូ គេដើរបីយកទៅដាក់ឲ្យគេងនិងសាឡុង រួចរអ៊ូរពីក្រោយមិនឈប់។

  " ធ្ងន់ជាងស្រីទៅទៀត កុំតែជាទំនិញដែលត្រូវការទេ ខំអីយើងមិនថ្នមឯងដល់ថ្នាក់និងទេ "

  " ខ្ញុំសុំអង្វរពួកឯង ទុកពេលឲ្យខ្ញុំកន្លះខែទៀតទៅ បន្តិចទៀតខ្ញុំនិងបើលុយហើយ ...សុំត្រឹមតែពួកឯង ...កុំប៉ះពាល់ខ្លួនប្អូនប្រុសយើង..." J hope បន្លឺឡើងតិចៗទាំងសម្លេងអង្វរមិនឈប់ ដោយសភាពរាងកាយគឺទ្រុតទ្រោមជាងជាងកាយរបស់ម៉ាក់បង្កើតខ្លួនទៅទៀត តែគេអាណិតប្អូនប្រុសខ្លាំងជាងអ្វីទាំងអស់ ទើបប្រឹងនិយាយអង្វរ ក្លែងពួកប្រុសទាំងនោះយល់ចិត្ត តែមិនអាចទេក្រៅពីទទួលបាននៅកាំភ្លើងខ្លីលើកមកភ្ជុងក្បាលគេ។

  " ស្ងាត់មាត់ទៅ ព្រោះយើងមកទាររបស់តាមកិច្ចសន្យា ហើយមានទៀតពួកឯងគ្មានលុយឲ្យយើងផង  ព្រោះពួកឯងខ្ចីប្រាក់ ហើយត្រូវដូរជាមួយរបស់បញ្ជាំដូចគ្នា " សម្តីទាំងប៉ុន្មានបានឆ្លងកាត់លឺដល់ត្រចៀកអ្នកជាបងប្រុស មានមានឈាមចាប់ផ្តើមមកចូលគ្នាមកម្តងទៀត ពេលបានដឹងច្បាស់ណាស់ថាប្អូនប្រុសខ្លួនគេអាចក្លាយជាទ្រព្យបញ្ចាំបាន នេះជាកំហុសរបស់ខ្លួនតែម្នាក់គត់ដែលមិនអាចមើលថែប្អូនប្រុសរបស់ខ្លួនឲ្យបានល្អ។

  " ហើយឯងគួរតែដឹងច្បាស់ហើយ ថាក្លិនក្រអូបចេញពីខ្លួនរបស់ប្អូនប្រុសឯងណា គឺពិតជាចង់ឲ្យខ្លួនប្រាណយើងនាំឡើងលើគ្រែណាស់ហើយ...." សម្លេងឌឺដងនិយាយមិនឈប់ទាំងដែលគេម្នាក់នោះដើរទៅជិតអ្នកដែលដេកសន្លប់ មុននិងអោនចុះទៅស្ទាអង្អែលមុខតូចមិនឈប់ រហូតដល់អ្នកម្ខាងទៀតស្រែកជេរឡើងមកភ្លាម  ។

  " ពួកឯងសាកមើលទៅ ពួកអាចង្រៃ បើហ៊ានពួកឯងងាប់ជាមិនខានទេ "

  💜ថ្នមស្នេហ៍ លោកម៉ាហ្វៀមុខទន្សាយ💛Where stories live. Discover now