Episode 1 : សំលេសវាទាំងពូជទើបសប្បាយ!!

1.3K 35 2
                                    

+Akina Jungkook អាយុ23ឆ្នាំ ជាបក្សពួកខាងឧក្រិត្តិកម្មសម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិដោយគ្មានញញើតដៃ រូបរាងសង្ហារមាំទាំសមជាបុរស  ។ ពិតថាជាឃាតិករលាក់មុខមែនតែខាងក្រៅរបស់គេជាក្មេងប្រុសដែរស្លូតត្រង់ម្នាក់( ជាកូនកំព្រា)រស់នៅជាមួយមេក្លោងក្រុមAkina  អ្នកណាដែរស្តិតក្រោមក្រុុមនេះសុទ្ធតែផ្តើមត្រកូលពីAkina នឹងAkita ទាំងអស់។ ដោយAkina មានអំណាច ជាមនុស្សដែរធំជាងគេ ចំណែកAkita ជាកូនចៅ ប៉ុន្តែទឹកដៃក៏មិនអន់ប៉ុន្មានដែរ។ មួយទៀតAkinaមានមានស្នាម ឆ្លាក់ឈ្មោះAKINA & AKITA ត្រង់បេះដូងគ្រប់គ្នា សញ្ញាត្រង់បេះដូងនេះ មានន័យថាស្ម័គ្រស្មោះនឹងAkina តែមួយគត់ ។

+Kim Taehyung មានអាយុ23ឆ្នាំ ជាប៉ូលីសអន្តរជាតិដែរជាមុខមាត់នៅប្រទេសក៉ូរេដោយមានរូបគេជាប៉ូលីសដែរអាចបំបែករឿងក្តីបានមិនចេះតិច ទោះរឿងឃាតិកម្មមួយនោះកន្លងផុតយូរឆ្នាំហើយក្តី ក៏មិនអាចរត់ផុតពីកម្លោះសង្ហាររូបនេះបានដែរ។ចំណែករឿងគ្រួសាររស់នៅបែកបាក់គ្នា ដោយប៉ារបស់នាយមិនចង់អោយកូនធ្វើប៉ូលីសខ្លាចថាអាចមានគ្រោះថ្នាក់តែTaehyungមិនស្តាប់មានះចង់ធ្វើការងារបម្រើប្រទេសជាតិតាមក្តីស្រមៃខ្លួន។ដោយខ្លួនមានប្អូនស្រីវ័យ19ឆ្នាំកំពុងសិក្សារនៅឡើយ នឹងប្អូនប្រុសម្នាក់កំពុងបន្តការសិក្សារនៅUs។

Part1♨

<<ចង្រៃយ៎ អើយគ្មានបានការមែន ហៅJungkookមកជួបយើង~>>បុរសខ្ពស់ស្រឡះក្រវែងកែវកាហ្វេរចោលទៅដី ដោយសារកំហឹងកំពុងតែរត់ពេញសរសៃឈាម~

<<លោកម្ចាស់ហៅខ្ញុំមានការអីមែនទេ~>>Jungkook អោនក្បាលគោរពតាមទម្លាប់ទឹកមុខស្មើធេង~

<<ចាត់ការអាប៉ូលីសមុខស្រស់នោះចោលទៅ~>>Akina Saoudy ជាមេក្លោងក្នុងបក្សAkina មានសញ្ជាតិជាជនជាតិជប៉ុន ក្មេងនៅក្នុងបក្សដែរសុទ្ធតែជាក្មេងកំព្រា Saoudy យកពួកគេមកវឹកហាត់ លត់ដំរហូតដល់ក្លាយជាឃាតិករមុខស្រស់កាប់សម្លាប់មនុស្សយកទ្រព្យសម្បត្តិគ្មានញញើតដៃគ្មានធម៌មេត្តា~

<<តែគេពិបាកចាត់ការណាស់ទាន~>>Jungkook អោនមុខចុះ អាប៉ូលីសម្នាក់នេះមិនស្រួលចាត់ការពិតមែន~ក៏ធ្លាប់បានតទល់នឹងក្បាច់ប្រយុទ្ធរួចមកហើយដោយប៉ូលីសម្នាក់នោះគ្មានចំណុចខ្សោយទាល់តែសោះ។

🌲💔THEFT Of LOVE💔🌲Where stories live. Discover now