Episode 2 : អាវសររបស់ខ្ញុំបានប្រឡាក់ហើយ!!!

380 22 0
                                    

<<Taehyung ~>>Yungho ស្រែកហៅមនុស្សដែរបើកម៉ូតូចេញទៅ យ៉ាងណាក៏មិនអាចឃាត់គេបានដែរ~

Skip........

នាយបើកម៉ូតូបណ្តើរគិតបណ្តើរការស្លាប់ដើម្បីប្រទេសជាតិគ្មានអ្វីត្រូវខ្លាចទេ ក្នុងទ្រូងធ្លាប់សច្ចាររួចមកហើយ បូរជាជីវិតសម្រាប់ប្រទេសជាតិគ្មានអ្វីគួរអោយខ្លាចទៅ Akina ជាក្រុមដែរបង្កើតមកសម្រាប់បំផ្លាញពិភពលោក Akina ជាក្រុមដែរគ្រប់គ្នាលឺហើយក៏ខ្លាចរអារ ជាច្រើនឆ្នាំមកហើយដែរAkina គ្រប់គ្រងផ្នែកនៃប្រទេសក៉ូរេនៃតំបន់Dongnam អ្នកដែរនៅស្រុកនោះធ្វើជាទាសកររបស់ពួកវារហូតទៅដល់2ឆ្នាំជាប់គ្នា ក្រោយពីតែងតាំងប៉ូលីសKimក្លាយជាប៉ូលីសអន្តជាតិមកអ្វីៗហាក់ប្រួលប្រែដោយសារចិត្តដ៏ស្មោះសរនឹងអង់អាចរបស់លោក ជួយប្រជាជនអោយរួចផុតពីការគាបសង្កត់របស់Akina Akina ក៏មិនសូវគួរអោយខ្លាចដូចមុនដោយសារមានប៉ូលីសKimខ្នះខ្នែងរហូតមកដល់សព្វថ្ងៃ។

នាយបើកម៉ូតូមកដល់ផ្លូវកែងក៏ជួបបុរសម្នាក់កំពុងដេកដួលនៅដីក្រោមថ្លុកឈាមយ៉ាងក្រហមឆ្អិនឆ្អៅ
មុខសុទ្ធតែរបួសមើលមុខមិនច្បាស់ទាល់តែសោះ ឃើញដូច្នេះក៏ប្រញាប់ដោះមួករត់ទៅត្រកងបុរសដែរជាជនរងគ្រោះមិនដឹងថាមុននេះមានរឿងអីបានជាខ្លួនមានរបួសបែបនេះ~

<<លោកមិនអីទេមែនទេ? >>Taehyung យកដៃទះថ្ពាល់ជនរងគ្រោះតិចៗទុកជាការដាស់សតិដើម្បីសួរហេតុផលដែរគេខ្លាចជាបែបនេះ~

<<លោកប៉ូលីស Aki...na A...kina~>>Man  ដែរជាជនរងគ្រោះលើកដៃចង្អុលទៅច្រកមួយបានន័យថាបក្សពួកAkina ច្បាស់ជាបង្កររឿងហេតុនេះ បើវាទៅមិនឆ្ងាយច្បាស់ជាអាចរកសម្បុកថ្មីវាឃើញហើយ~ នាយមិនគិតយូររត់ទៅតាមជ្រកដែរជនរងគ្រោះប្រាប់

<<ហឹស~ ទៅរករោងខ្លាហើយ អាប៉ូលីសមុខស្រស់~>>Jungkook ងើបខ្លួនដោះអាវដែរសុទ្ធតែទឹកសេរ៉ូក្រហមឆ្អិនឆ្អៅព្រមទាំងទាញក្រដាស់មកជូតមុខដែរសុទ្ធតែទឹកលាបពណ៌ទាញអាវពីកែបម៉ូតូជិតនេះដែរលាក់ទុកយកមកផ្លាស់កាច់កញ្ចក់ទាញក្រាស់តូចយកមកសារេសក់អោយសមនឹងមុខសង្ហារៗ ទាញម៉ូតូបញ្ឆេះចេញទៅយ៉ាងប្រងើយ។

🌲💔THEFT Of LOVE💔🌲Where stories live. Discover now