ទម្រាំរងចាំអ្នកស្រី ជុន មកដល់ទីនេះវិញគឺអាទិត្យក្រោយឯណោះ ដូច្នេះនៅក្នុងផ្ទះទាំងមូលមានតែមនុស្ស3នាក់ស្នាក់នៅទេ ថេយ៉ុង ជុងគុក និង ជីយ៉ុង
ម៉ោង7យប់ដល់ពេលដែលត្រូវញាុំបាយល្ងាចល្មមថេយ៉ុងធ្វើម្ហូប3មុខសម្រាប់ខ្លួនឯងនិងកូនប្រុស ចំណែកជីយ៉ុងត្រូវញាុំបាយល្ងាចដែលអ្នកបម្រើធ្វើឲ្យ
ថេយ៉ុងឡើងទៅបន្ទប់របស់ជុងគុកហើយត្រឡប់មកតុបាយ វិញដោយក្មេងតូចនៅឱបក របស់ខ្លួននៅលើខ្នង មកដល់តុបាយជីយ៉ុងអង្គុយញញឹមមកឪពុកកូនទាំងពីរនាក់ទាំង លាក់គំនួចព្រមទាំងនិយាយថាចង់ចូលរួមតុជាមួយដើម្បីបង្កើន ភាពស្និតស្នាល ព្រោះត្រូវរស់នៅជាមួយគ្នាយូរតទៀត
ពាក្យសម្ដីលែបខាយនិងក្រសែភ្នែកឈ្លានពានបង្កប់ន័យរបស់គេ គេចមិនផុតពីភ្នែករបស់ក្មេងតូចទេ
គេក្ដាប់ដៃតូចៗឡើងប៉ោងសសៃ សង្ក្រៀតធ្មេញក្រឺតក្រត កែវភ្នែករឹងកំព្រឺសសម្លក់ទៅកាន់លោកគ្រូកម្លោះ ដូចបីសាចចាប់ជាតិ
តែក៏ផ្លាស់ប្ដូរទៅជាស្លូតបូតភ្លាមៗពេលខ្លួនលោតចុះពីលើ កៅអីមកតោងឡើងអង្គុយនៅលើភ្លៅរបស់ថេយ៉ុង ហើយទាញចានបាយរបស់ថេយ៉ុងមកញាុំ
គុកគីមិចមិនញាុំបាយរបស់កូន
អូនចង់ញាុំចានរបស់ប៉ាជុងគុកគួរឲ្យស្រលាញ់ដល់ហើយ តែជុងគុកធំហើយគួរតែរៀនញាុំបាយរបស់ខ្លួនឯង យករបស់មនុស្សចាស់ញាុំមិនមែនជាក្មេងល្អទេ ជីយ៉ុងលូកមាត់និយាយជាមួយដើម្បីកុំឲ្យក្មេងតូច រំខានដល់ផែនការរបស់ខ្លួន ព្រោះមើលទៅក្មេងនេះមិនធម្មតាទេ
លោកគ្រូដឹងថាថ្នាំសម្រើបនិងថ្នាំងងុយគេងមានរសជាតិនិងក្លិនខុសគ្នារបៀបមិចទេមិនដឹងទេ ជីយ៉ុងមិនមាត់នៅតែរក្សាទឹកមុខញញឹមដូចដើម
សូម្បីតែក្លិនរបស់ថ្នាំក៏មិនដឹងដែរ នៅចង់មកធ្វើជាគ្រូបង្រៀន ផ្នែកឱសថដល់ខ្ញុំទៀតយល់ល្អលាឈប់ឲ្យហើយទៅ ជុងគុកនិយាយសម្ដីកូនក្មេងបែបចចេសរឹងរូស យល់តែខ្លួនឯងលោកគ្រូ មិនមែនបង្រៀន ហើយពិសោធជាក់ស្ដែងនោះទេ
ជីយ៉ុងនិយាយស្ដីធម្មតា ហាក់គ្មានអារម្មណ៍ថាភិតភ័យអ្វីសូម្បីតែបន្តិច
ពិតមែនតែខ្ញុំដឹង ថែមទាំងបានភ្លក់រសជាតិរបស់វាទៀតផង

YOU ARE READING
Step Daddy (completed)
Short Story"ប៉ា ប៉ា" #10 ឆ្នាំក្រោយ # "tea tea" "kookie ហាមមិនឲ្យហៅមនុស្សចាស់បែបនេះទេ " "គេហៅប្រពន្ធគេទេ"