Episode 1

1.5K 102 0
                                    


10 ឆ្នាំមុន...

" របស់យើងទេ ឯងហ៊ានតែសាកមើលទៅ " ក្មេងប្រុសម្នាក់ស្រែកខ្លាំងៗមើលទៅទំនងជាឈ្លោះប្រទាញប្រតាប់គ្នាដណ្តើមរបស់

" ចង់ដឹងថាឯងខ្លាំងប៉ុនណាទៅ យើងមិនលែង " បន្ទាប់មកក្មេងម្នាក់ទៀត ក៌និយាយម្តងព្រមទាំងញញឹមឌឺទៀតផង

" Niki Terusima ឆាប់លែងភ្លាមមិនអញ្ចឹងទេយើងនឹងខាំដៃឯង " ក្មេងប្រុសសក់ពណ៌ត្នោតសម្លុតព្រមទាំងសម្លក់មិនឈប់

" oh really Sunoo Makates ខាំទៅ យើងមិនលែង អា៎!!! " ក្មេងប្រុសឈ្មោះ Niki ស្រែកឡើងព្រោះមិននឹកស្មានថាគេហ៊ានខាំខ្លួនមែន

" អោយរាងឯងថ្ងៃក្រោយកុំចង់ហ៊ានជាមួយយើង អា Niki អាកំសាក " Sunoo ប្រកែងរបស់លេងនោះអោយខ្ទាតទៅដី គេមិនត្រូវការទៀតឡើយហើយរត់ប្រុយទៅបាត់ ចំណែក Niki វិញនៅអង្គុយខាំមាត់អង្អែលដៃ

ចំណែកចាស់ៗវិញព្រោះតែចង់ដឹងថាកូនរបស់ពួកគេ នឹងទៅជាយ៉ាងណា គាត់ក៌នាំគ្នាអង្គុយមើល

" ហឹស បងអស់សង្ឃឹមនឹងពួកគេណាស់ តើវានឹងទៅជាយ៉ាងណាបើម្នាក់ៗវាអញ្ចឹងនៀក " លោក Terusima បង្ហើបប្រយោគឡើង ហើយគ្រវីក្បាល

" មែនហើយ ខ្ញុំក៌ចង់អោយក្មេងៗវាត្រូវគ្នាណាស់ដែរ ព្រោះពួកគេជាបងប្អូននឹងគ្នា ឈ្លោះគ្នាបែបនេះមិចនឹងអាចជួយទ្រទ្រង់គ្រួសារបានទៅ? " លោក Makates ដែលជាប្អូនជីដូនមួយនោះនិយាយឡើងម្តង

" បងអស់វិធីហើយ Makates បងព្យាយាមអោយពួកគេជួបគ្នាបង្កើនភាពស្នឹតស្នាលណាស់ តែអោយតែជួបលើកណា បងមិនដែលបានអង្គុយផឹកទឹកស្រួលម្តងណាទេ  បើមិនវាយគ្នា ឈ្លោះគ្នា " លោក Terusima ដកដង្ហើមធំចំណែកលោកស្រី Terusima និងលោកស្រី Makates មិនដឹងធ្វើយ៉ាងដូចម្តេចក៌មើលមុខគ្នាទៅមកៗ

" ឬក៌...ពួកយើងបង្កើតគម្រោងអីមួយទៅយ៉ាងមិចដែរ?"លោកស្រី Terusima និយាយឡើងមកធ្វើអោយគ្រប់គ្នា មើលមុខគាត់ជាចំណុចតែមួយ

●●●○●●●

បច្ចុប្បន....

T̶h̶e̶ C̶h̶o̶o̶s̶e̶ G̶a̶m̶e̶ ( s̶u̶n̶k̶i̶ )Where stories live. Discover now