Episode 3

766 77 0
                                    


ព្រឹកព្រលឹមថ្ងៃថ្មី ជាថ្ងៃដែលមនុស្សម្នាគ្រប់គ្នា ក្រោកឡើងដើម្បីចេញប្រកបមុខរបរក៌ដូចជាបំពេញកិច្ចការរៀងៗខ្លួន

តែខុសប្លែកពីបងប្អូនជីទួតមួយ មួយគូរនេះបើកភ្នែកឡើងមកដើម្បីប្រជែងឬក៌ឌឺគ្នាទៅវិញ

" ហឹមមម ចុះធ្ងន់ម្លេះហា៎ " Sunoo លើកដៃស្ងាបតាមទម្លាប់តែមានអារម្មណ៌ថាស្អីមិនដឹងមកសង្កត់

ព្រូស!!

សម្លេងធ្លាក់របស់ធ្ងន់ទៅលើឥទ្ធបន្លឺឡើង គ្មានអ្នកណាក្រៅពីកម្លោះ Niki ឡើយ

" អូយយ ទម្លាប់ឯងភ្ញាក់មកធាក់គេធាក់ឯងអញ្ចឹងហី អា Sunoo " Niki យកដៃឈ្លីចង្កេះ ព្រោះកម្លាំងជើង Sunoo មិនមែនតិចឯណា

" អើ អាណាប្រើអោយឯងមកដេកពីលើយើង មានមើលមាឌខ្លួនឯងឬអត់? " Sunoo ក្រោយឡើងអង្គុយច្រត់ចង្កេះ

" គ្រាន់តែដេកពីលើសោះក៌រអ៊ូទៅហើយចុះទម្រាំតែ...អូយយ អា k'sunoo " Niki យកដៃឈ្លីច្រមុះព្រោះកម្លាំងខ្នើយអប្បាញ់មិញរៀងខ្លាំងដែរ

" ខួរក្បាលឯងគិតតែពីរឿងចឹងៗទេក៌អីអា K'niki "

" អញ្ចឹងមកដេកពីលើយើងវិញល្អទេ? ហឹម ? " Niki បានឱកាសក៌លោតឡើងមកលើគ្រែវិញ ហើយទាញ Sunoo ដែលកំពុងអង្គុយនោះមកអោយគេងពីលើខ្លួន

" អេ!! លែងភ្លាម " sunoo រើបម្រាស់ តែកាន់តែរើ Niki កាន់តែសង្កត់ក្បាលគេអោយជ្រប់នឹងទ្រូងគេកាន់តែខ្លាំង

" រើ ខ្លាំងបែបនៀក សង្កត់អោយដាច់ដង្ហើមស្លាប់ល្អទេ ? " Nikiមិនបាននិយាយលេងទេគេសង្កត់មែន តែមិនមានបំណងចង់អោយស្លាប់ទេ

" បាន បាន ហើយ អា Nikiយើងឈប់រើ ហើយឈប់សង្កត់ទៅ ឈឺក្បាលវើយ " Sunoo ដោយអស់កម្លាំងរើបន្តរគេក៌ឈប់រើ

" ក្មេងល្អ ស្តាប់គ្នា " Niki អង្អែលក្បាល Sunoo អោយងងុយវិញ

" ណែ ទៅរៀនណាវើយ " Sunoo បើកភ្នែកមិនចង់រួច ងើយក្បាលទៅសួរ Niki

T̶h̶e̶ C̶h̶o̶o̶s̶e̶ G̶a̶m̶e̶ ( s̶u̶n̶k̶i̶ )Where stories live. Discover now