EPISODE 11

525 53 2
                                    

ជេយ៌ដើរឆ្លេរឆ្លារព្រោះជុងវ៉ុនគេក្តៅខ្លួនរហូតដល់ថ្នាកសន្លប់មិនដឹងខ្លួន ឬ មួយយប់មិញគេប្រើថ្នាំនោះលើសកម្រឹតពេក? ចប់ហើយ តែជុងវ៉ុនកើតអីនោះគេមិនលើកលែងអោយខ្លួនឯងជាដាច់ខាត។ គេអង្គុយក្តោបក្បាលហើយបន្ទោសខ្លួនឯងរហូតថាហរតុអីក៌គិតអ្វីចេញមកឆ្កួតលីលាបែបនេះ? ជេយ៌ដលរទៅដើរមកមុខបន្ទប់ពេទ្យទាំងមិនស្ងប់ចិត្តខណះពេលដែលជុងវ៉ុនកំពុងទទួលការពិនិត្យនិងមើលថែទាំពីក្រុមគ្រូពេទ្យ

"សូមទោស ជុងវ៉ុន...." គេនៅតែទន្ទេញពាក្យដដែលៗរហូតដល់ពេលលោកឌុកទ័រម្នាក់បើកធ្វាចេញមក

"លោកជាសាច់ញាតិរបស់លោក ជុងវ៉ុន យ៉ាង មែនទេ?" លោកឌុកទ័រសួរមកកាន់ជេយ៌ធ្វើអោយគេងក់ក្បាលទទួលដឹងភ្លាមៗ

"គេយ៉ាងមិចទៅហើយបាទ?" ជេយ៌សួរដោយអន្ទះអន្ទែង

"លោកជុងវ៉ុនមិនកើតអ្វីធ្ងន់ធ្ងរឡើយ គ្រាន់តែគាត់ប៉ះពាល់និងអ្វីត្រជាក់ខ្លាំង គាប់ព្រមជាមួយមុខរបួសនៅលើខ្លួននិងមុខមាត់ផងួបធ្វើអោយគាត់អស់កម្លាំងនិងក្តៅខ្លួនដល់ថ្នាក់សន្លប់ តែមិនអីនោះទេគាត់នឹងបានធូរស្បើយក្នុងរយះពេលប៉ុន្មានម៉ោងទៀតព្រោះខាងពួកយើងបានចាក់ថ្នាំប៉ូវកម្លាំងអោយគាត់រួចរាល់ហើយ" ជេយ៌ស្តាប់ការៀបរាប់របស់លោកឌុកទ័រយ៉ាងម៉ត់ចត់

"បាទ អរគុណណាស់លោកគ្រូពេទ្យ " ជេយ៌អោនលំទោនបន្តិច រៀបនឹងដើរចូលក្នុងបន្ទប់ទៅហើយ លោកឌុកទ័រក៌ងាកមកនិយាយវិញ

"ប៉ុន្តែក្នុងខ្លួនរបស់លោកជុងវ៉ុនមានសារធាតុម្យ៉ាងដែលខាងយើងមិនច្បាស់ថាជាសារធាតុអ្វីព្រោះមិនធ្លាប់ប្រទះពីមុនមកទេ តែកុំបារម្មណ៌ខាងយើងនឹងស្រាវជ្រាវពីវាបន្ថែម " លោកឌុកទ័រនិយាយហើយទះស្មារជេយ៌តិចៗមុននឹងដើរចេញទៅ

ជេយ៌ឈរសញ្ចឹងគិត ព្រោះថ្នាំនោះមិនមានចេញជាទីផ្សារនៅឡើយទេ ហើយថ្នាំនោះផងដែរក៌មានតែគ្រួសារត្រកូល ផាក ប៉ុណ្ណោះដែលធ្វើវាបាន។

ជេយ៌ដើរចូលមកក្នុងបន្ទប់សម្រាករបស់ជុងវ៉ុនហើយលើកដៃអង្អែលក្បាលគេ តែរឿងអតីតកាលបានចាក់ចំក្នុងការចងចាំបណ្តាលអោយគេដកដៃវិញយ៉ាងលឿន

T̶h̶e̶ C̶h̶o̶o̶s̶e̶ G̶a̶m̶e̶ ( s̶u̶n̶k̶i̶ )Where stories live. Discover now