✨ Trailer✨

3.9K 93 2
                                    

នៅក្នុងបន្ទប់ឮធ្វើការមួយដែលបានស្គាល់ថាជារបស់រាងសង្ហារនៃម្ចាស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅកូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយត្រកូល Min។ហើយពេលនេះគឺត្រូវបានកូនប្រុសតែមួយគត់ជាអ្នកគ្រប់គ្រងបន្តនោះគឺ Min Yoongi កំលោះសង្ហារវ័យ២៧ឆ្នាំ ដែលស្រីជាច្រើនប៉ងប្រាថ្នាចង់បានមកធ្វើជាគូរអនាគត ដោយសារតែរូរាងដ៏ល្អនឹងជាមហាសេដ្ឋីវ័យក្មេងទៀតនោះហើយដែលធ្វើអោយពួកស្រីៗទាំងនោះយកខ្លួនប្រាណមកប្រគេនដល់កន្លែងតែគេមិនដែលយកភ្នេកមើលឡើយ។

ទុក~ទុក~ រំពេចនោះស្រាប់តែមានសំឡេងគទ្វារបន្លឺឡើង

ក្រាក~~~ ទ្វារត្រូវបានបើកដោយដៃរបស់រាងស្តើងដែលត្រូវជាប្អូនស្រីដែលគេស្អប់ខ្ពើមបំផុតក៏បង្ហាញខ្លួននៅក្នុងបន្ទប់ធ្វើការរបស់គេ

< បងប្រុសនៅជាអាហារថ្ងៃត្រង់ដែលខ្ញុំបានធ្វើយកមកអោយបងណា> នាងតូចនិយាយដោយលើករបស់នៅក្នុងដៃយកមកបង្ហាញគេដោយស្នាមញញឹម តែស្នាមញញឹមនោះក៏បាត់ទៅវិញនៅពេលលឺពាក្យរបស់អ្នកជាបង

< យកទៅចោលទៅ យើងរអើម> < ហើយមួយទៀតបើគ្មានកិច្ចការអីទេកុំចេញចូលបន្ទប់ធ្វើការរបស់យើង ព្រោះយើងមិនចង់ឃើញមុខរបស់នាង> នេះមិនមែនជាលើកទីមួយដែលគេនិយាយពាក្យនេះ តែនាងនៅតែរឹងប្រឹងមកហើយក៏ធ្វើអាហារយកមកអោយគេទៀត

🖤My beloved younger sister 🖤Where stories live. Discover now