Part 9

2K 90 11
                                    

Yeona គ្មានថ្ងៃភ្លេចគ្រាដែលគេថើបនាងដំបូងឡើយ ថ្ងៃនោះ គ្រាន់តែនាងដាក់ស្ករកៅស៊ូក្នុងមាត់ភ្លាម គេក៏មកថើបមាត់នាងភ្លែតតែម្តង គ្រានោះមុខនាងឡើងក្រហមងាំងដូចម្ទេសទុំ បេះដូងលោតញាប់ស្អេក ទាល់តែយូរសែនយូរ ទើបគេដកមាត់ចេញពីមាត់នាង
«ក្លិនស្ករកៅស៊ូ ខ្ញុំចូលចិត្ត»
«លោក.......នេះជាស្នាមថើបដំបូងរបស់ខ្ញុំណា » នាងទះគេតិចៗ
«លើកដំបូង? បើគិតថាមិនស្មើគ្នាក៏ថើបមកវិញមក» គេចង្អុលទៅមាត់គេ ។ ត្រូវហើយ កាលនោះគេចូលចិត្តសើចណាស់ តែឥលូវនាងមិនដែលឃើញគេសើចស្រស់បែបនោះសូម្បីម្តងទេ.......
«គិតអី?»
«គ្មាន គ្មានអីទេ អឺខ្ញុំឆ្លើយត្រូវដែរទេ?»
«មិនដឹង គ្រាន់តែសួរលេង អ្នកណាទៅចាំរឿងកាលមុននោះ » គ្រាន់តែលឺបែបនេះ Yeona ហាក់ត្រូវគេយកកាំបិតមកចាក់ចំកណ្តាលដើមទ្រូងចឹង។ ខួរក្បាលនាងលេចឡើងរឿងជាច្រើន រហូតដល់ដឹងខ្លួនវិញគេគេងលក់ក្បែរនាងបាត់ទៅហើយ
«កុំរើ តែហ៊ានរើប្រយ័ត្នបោះអោយឆ្កែស៊ី » Yeona លឺបែបនេះក៏ខំសម្ងំគេងមិនហ៊ានរើខ្លាចទើសចិត្តគេទៀត...
ពេលភ្ញាក់មកវិញ លើគ្រែដ៏ធំនេះក៏សល់ត្រឹមតែនាងម្នាក់ នាងយកដៃទៅស្ទាបកន្លែងដែលគេគេងយប់មិញ វានៅក្តៅអ៊ុនៗដូចគេទើបនឹងងើប
«អ្នកនាង Kim ងើបហើយមែនទេ?»អ៊ំ Chou នៅឈរមាត់ទ្វារ
«អឺ ចាសងើបហើយ » នាងប្រញាប់ដកដៃមកវិញ
«អ្នកនាង លោកប្រុសទៅក្រុមហ៊ុនហើយ ទើបខ្ញុំរៀបចំអាហារអោយអ្នកនាងដល់បន្ទប់តែម្តងទៅ » រួចគាត់ក៏លើកអាហារមក
«ចាស អរគុណ »
«អ្នកនាង Kim ម៉េចក៏មុខអ្នកនាងក្រហមម្លេះ ក្តៅខ្លួនមែនទេ ? ត្រូវការអោយខ្ញុំហៅពេទ្យមកទេ?»
«មិន មិនបាច់ទេ ប្រហែលជា ខ្ញុំគេងយូរពេក » អ៊ំ Chou សម្លឹងទៅនាងទាំងមិនចង់ជឿ
«អ៊ំChou ខ្ញុំចង់ហុតទឹកស៊ុប អាចជួយធ្វើអោយខ្ញុំមួយចានបានទេ?»នាងក៏ប្តូរប្រធានបទ កុំអោយគាត់សួរច្រើន
«ប្រាកដជាបានចាស ចាំខ្ញុំទៅរៀបចំអោយ » គ្រាន់តែគាត់ចេញទៅបាត់ភ្លាម Yeona ស្រាប់តែនឹកឃើញរូបភាពកាលប៉ារបស់នាងនៅរស់.....
«Yeona ដើម្បីតែអាកូនអ្នកក្រម្នាក់នោះ ឯងសុខចិត្តចោលឳពុកខ្លួនមែនទេ?»
«ប៉ា! ខ្ញុំពិតជាស្រលាញ់គាត់មែន ខ្ញុំសុំអង្វរប៉ាកុំបំបែកពួកយើងអី ខ្ញុំមិនអាចគ្មានគាត់ទេ »នាងលុតជង្គង់ចុះអង្វរគាត់
«បើសិនឯងមិនសុំគេបែកទេ ប៉ានឹងចាត់ការដោយខ្លួនឯង»
«ប៉ា ប៉ាចង់ធ្វើអី ? ប៉ាចង់ធ្វើបាបគេមែនទេ?»
«ត្រូវហើយ គ្រាន់តែកូនអ្នកក្រម្នាក់ប៉ុណ្ណោះ សម្លាប់វាក៏មិនអីដែរ»
«ខ្ញុំ ខ្ញុំសុំបែកខ្លួនឯង អោយតែប៉ាកុំធ្វើបាបគាត់អីក៏ខ្ញុំហ៊ានធ្វើដែរ ».........
«អ្នកនាង Kim ស៊ុបមកដល់ហើយ អ្នកនាង? អ្នកនាង Kim ស្តាប់ខ្ញុំបានទេ?» អ៊ំ Chou យកស៊ុបមកទុកលើតុ រួចយកដៃក្រវីទៅមក
«អ៊ំ Chou? មានការអីមែនទេ?»
«អ្នកនាងយំហើយ គ្រាន់តែខ្ញុំចូលមកដល់អ្នកនាងក៏យំ តើមានរឿងអីមែនទេ?»
«ខ្ញុំយំ? សុំទោសផងណា ធ្វើអោយអ៊ំបារម្ភហើយ ខ្ញុំគ្រាន់តែនឹកអ្នកផ្ទះប៉ុណ្ណោះ »
«ចឹងទេហី នេះអ្នកនាងស៊ុបមកហើយ »
«ចាសអរគុណ ពិបាកដល់អ៊ំហើយ »
«រាងក្តៅបន្តិច អ្នកនាងផ្លុំផងណា » គាត់សម្លឹងមើលនាងញ៊ាំស៊ុបនោះទាំងអាណិតនាងពេកក្រៃ......

គំនុំស្នេហ៍Where stories live. Discover now