Ch 25

466 55 0
                                    

🍀 Episode : 25 🍀

Taehyung មើលទៅពិតជាស្រស់ស្អាតដូចទេវបុត្រ មានចរឹកល្អណាស់ ចូលចិត្តជួយអ្នកដទៃថែមទាំងមើលថែអ្នកដទៃបានយ៉ាងល្អ ជាពិសេសជាមនុស្សផ្អែមល្ហែម!!!

" កើតអីឬ?? "
Tarhyung អង្គុយចុះមើលមុខ Jimin ទាំងឆ្ងល់ មិចបានជាអង្គុយស្ងៀមមិននិយាយស្ដីសោះអញ្ចឹង Jimin ឈឺអ្វីទៀតមែនទេ?

" Tae ~~ បើសិនជាមានមនុស្សម្នាក់ដែលមានមុខមាត់ដូចជាខ្ញុំ ហើយគេជាអ្នកជិតស្និតនឹងឯងនៅជាមួយឯងយ៉ាងយូរគេថែមទាំងលួចស្រឡាញ់ឯងទៀត!! តើឯងអាចស្រឡាញ់គេវិះបានទេ? "
Jimin និយាយពាក្យទាំងនេះចេញមកទាំងចង់ស្រក់ទឹកភ្នែកទៅហើយ ហេតុអីគ្រាន់តែនិយាយចឹងសោះឈឺទ្រូងបានដែរ? សម័យនេះជឿនលឿនពេកហើយ សូម្បីតែនៅក្បែរមិត្តសោះក៏បេះដូងលោតញាប់ខុសប្រក្រតីបានដែរ !! ចឹងគេមិនមែនហៅថាស្នេហាទេមែនទេ? អត់ទេ...ហៅថា អារម្មណ៍កំពុងតែស្រវឹងក៏បានទើបវាឈឺមិនស្គាល់ពេលវេលា

" ឯងផ្សេង គេផ្សេងមិចនឹងអាចដូចគ្នាបានទៅ? Jimin~ssi ឯងគឺជាឯងប៉ុណ្ណោះ "
Taehyung តបទៅវិញ ប្រើចម្លើយដែរមានការបត់បែនច្រើន ធ្វើឲ្យ Jimin ស្ដាប់មិនយល់កាន់តែឆ្ងល់ មានវចនានុក្រមទេសូមពន្យល់បន្តិច?

" .....បំភ្លេចវាចោលទៅ!! " Jimin

" ចឹងទៅញ៉ាំអាហារពេលល្ងាចទៅ " Taehyung

" ខ្ញុំចាំ Hyunjin ចេញពីបន្ទប់ទឹកសិន ឯងទៅមុនចុះបន្តិចទៀតខ្ញុំតាមទៅ " Jimin

" ចឹងក៏បាន...ប្រញាប់តាមមកផង "
Taehyung អង្អែលក្បាល Jimin បន្តិចសិនមុននឹងចេញទៅវិញ

" ថាយ៉ុង អាវេស ហាន់ហ្គា ឯងដូចជាមិនខុសគ្នាអ្វីនឹង Kim Taehyung សោះ!! ហេតុអីក៏
Jeon Jungkook នឹង ជុងហ្គុក អាវេស សានី ខុសគ្នាដូចមេឃនឹងដី? " Jimin
មានសំណួរវាត្រួវតែមានចម្លើយ ទាស់ត្រង់ថាពេលណា៎ទើបេកឃើញចម្លើយប៉ុណ្ណោះ!! ហើយការឆ្លើយតបនឹងការសួរមួយនេះនឹងបង្ហាញប្រាប់យ៉ាងជាក់លាក់នៅពេលក្រោយ ។

កន្លងផុត 2 ថ្ងៃ~~~~!!!

អាការះជំងឺរបស់ Jimin ក៏បានធូរស្បើយខ្លះៗ អាចមានកម្លាំងដើរបានធម្មតា ម្ចាស់ខ្លួនក៏ស្ម័គ្រចិត្តទៅធ្វើការ នៅក្រុមហ៊ុនដូចដើម ។

Present Is Continue  |  TaekookminWhere stories live. Discover now