ដួងចិត្តស្រទន់

451 50 2
                                    

ភាគទី១១

« អេ៎ ជុងហ្គុក ធ្វើអីនឹង ?» ថេយ៉ុង គេចសឹងមិនទាន់ដែលសុខៗនាយតូចក៏បន្ទន់ជង្គង់ចុះដើម្បីចងខ្សែស្បែកជើងឲ្យគេ។ ពេលដែល ថេយ៉ុង ប្រុងនឹងដកជើងចេញ ជុងហ្គុក ក៏គំរាមគេតាមខ្សែភ្នែកត្រជាក់ស្រេបធ្វើឲ្យគេរវល់លេបទឹកមាត់បណ្ដាលឲ្យនាយតូចចងខ្សែស្បែកជើងរហូតដល់រួចរាល់។
« រួចរាល់ហើយ ! ការពិតវាគ្មានអ្វីទៅពិបាកណាស់ណាទេ » ជុងហ្គុក
ពេលដែល ថេយ៉ុង បានប្រាប់នាយបែបនេះទើបនាយនឹកឃើញឃើញថាមិនធ្លាប់ឃើញ ថេយ៉ុង ចងខ្សែស្បែកជើងព្រោះភាគច្រើនឃើញតែញាត់ខ្សែស្បែកជើងចូលក្នុងស្បែកជើងទាំងអស់ បើមិនបានចាប់អារម្មណ៍ក៏មិនដឹងដូចគ្នា។
( ទម្លាប់ ថេយ៉ុង ដូចអ្នកសរសេរដែល🌚 )

« អរគុណ !» អ្នកកម្លោះលើកដៃអេះក្បាលបណ្ដើរខ្ទប់មុខដែលក្រហមរបស់ខ្លួនបណ្ដើរនិងអរគុណទៅនាយតូចតិចៗ រួចក៏រអ៊ូរដោយភាពបាក់មុខ « ការពិតវាជាការងាររបស់ខ្ញុំដែលជាប្រុស ហេតុអីបានជាខ្ញុំត្រូវឲ្យ ជុងហ្គុក មកចងខ្សែស្បែកជើងឲ្យបែបនេះដែរ ?» ថេយ៉ុង
« ចុះរាល់ថ្ងៃនេះខ្ញុំមិនមែនមនុស្សប្រុសទេឬ ?» ហីយ៉ា សម្ដីមួយម៉ាត់នេះគឺចុកដល់ក្រឡើតរាងក្រាស់តែម្ដង នេះអម្បាញ់មិញគេនិយាយពីអ្វី ?
« អ្ហាហ៊ឺយ ជុងហ្គុក គឺខ្ញុំអ្ហឺ ... គឺចង់បានន័យថា ... » ថេយ៉ុង មិនទាន់បាននិយាយលប់លាងកំហុសដែលខ្លួនបានច្រឡំផង ជុងហ្គុក ក៏បង្អាក់សម្ដី។
« ការពិតវាមិនមែនជាការងាររបស់មនុស្សស្រីឬមនុស្សប្រុសនោះទេ វាគឺជាការងារដែលនរណាម្នាក់ពេញចិត្តនឹងធ្វើដើម្បីមនុស្សម្នាក់ទៀតច្រើនជាងភាគច្រើនមនុស្សប្រុសជាអ្នកចងខ្សែស្បែកជើងឲ្យមនុស្សស្រី នោះក៏ព្រោះជាការគោរពស្រលាញ់ចំពោះនាងច្រើននោះអី តែបើក្រឡេកមកមើលពេលនេះវិញវាក៏មិនជាបញ្ហាអ្វីគ្រាន់តែប្រុសនឹងប្រុសចងខ្សែស្បែកជើងឲ្យគ្នានោះ !» វាជាលើកទីដំបូងដែល ថេយ៉ុង បានឃើញនាយតូចនិយាយច្រើនបែបនេះ បេះដូងក៏លោតញាប់ទាំងចិត្តរំភើប ពួកគេក៏គិតតែពីសម្លឹងមុខគ្នាបែបនោះបណ្ដាលឲ្យពេលវេលាកន្លងផុតទៅយូរគួរសម ថេយ៉ុង ក៏ទាញរាងកាយតូចស្ដើងរបស់ ជុងហ្គុក មកឱបទាំងនាយតូចត្រៀមខ្លួនមិនចង់ទាន់បានត្រឹមបើកភ្នែកធំៗឲ្យគេឱបបែបនោះ។
វាក៏សំណាងព្រោះនេះជាពេលចូលរៀនទើបគ្មានសិស្សពីណាមកដើរកាត់តាមនេះ មិនអញ្ចឹង ជុងហ្គុក ច្បាស់ជាអៀនខ្មាសស្លាប់មិនខានទេ។

🥀Smile ក្នុងការចងចាំ🖤(ចប់)Where stories live. Discover now