ភាគទី23(នាងនៅតែសំខាន់សម្រាប់បង)

592 14 0
                                    

#3 weeks ago
មួយរយៈពេលដ៏ខ្លីនេះប្តីប្រពន្ធមួយគូនេះក៏កាន់តែមានភាពផ្អែមល្ហែមដោយគ្មានអ្នកមករំខាននោះទេកូនក្នុងពោះរបស់yujinក៏បាន1ខែហេីយដែលក៏នៅតែចាញ់តែមិនសូវខ្លាំងដូចមុនៗនោះទេចំណែកjk&suminពួកគេក៏កាន់តែយល់ចិត្តកាន់តែខ្លាំងដោយប៉ាម៉ាក់ដឹងលឺទាំងសងខាងក៏មិនបានជំទាស់អ្វីនោះទេរងចាំតែថ្ងៃកូនរបស់yujinកេីតពួកគេនិងរៀបមង្គលការតែម្តងព្រោះដេីម្បីអោយកាន់តែយល់ច្បាស់ពីគ្នាជាងនេះ
#room taeyu
«អូនហា៎យេីងគួដាក់ឈ្មោះអោយកូនឈ្មោះអ្វីទៅទេីបល្អ»tae
«តាមតែបងនោះទេ»yujinនិយាយព្រមទាំងញញឹមហេីយដៃនៅឪបប្តីជាប់មិនលែងសោះហេីយនាងក៏មានក្តីសុខនៅពេលដែលគ្មានអ្នកមករំខានទៀតចាត់ទីតាំងពីថ្ងៃដែលមានរឿងជាមួយnickyមក
«បងថាបេីកូនប្រុសយេីងគួតែដាក់ព្រោះថាjiyun ល្អទេ»tae
«ចុះបេីកូនពួកយេីងស្រីវិញនោះដាក់ថាE-yuល្អទេ»yujin
«ក៏ល្អដែលណាសម្រេចថាតាមនិងទៅចុះតែពេលនេះកូនឃ្លានរឺនៅ»taeសួទៅប្រពន្ធព្រោះនេះជាពេលព្រឹករាល់ដងyujinញាុំអីទៅហេីយ
«ឃ្លានណាស់ចា៎»yujinនិយាយធ្វេីចរឹកគួអោយស្រលាញ់ដាក់taehyung
«ញាុំបងសិនទៅតេីល្អទេនិង»taeចាប់ផ្តេីមញោះនាងទៀតហេីយព្រោះអោយតែពេលអៀនម្តងៗគេចង់តែចាប់ក្រញិចអោយស្លាប់ទេ
«ឌឹប!!!!!!ឆ្កួតទេរឺយ៉ាងមិច»yujinអៀនឆ្មល់ចូលក្នុងភួយបាត់ទៅហេីយ
«បងថាលេងទេណាbbyតែថាទៅយេីងក៏ខានយូមកហេីយដែលណាបងថាយេីងរំលឹកខ្លះល្អទេកុំអោយភ្លេច»tae
«ឈប់និយាយទៅអូនឃ្លាន អូនឃ្លាន»yujin
«បាន បានចឹងទៅងូតទឹកទៅចាំបងអ្នកធ្វេីអីអោយអូនញាុំណា»taeនិយាយរួចក៏ចុះពីលេីគ្រែនៅឡេីយតែyujinមិនព្រមចុះសោះ
«បីអូនមក!!!»yujinលរដៃអោយtaehyung លេីកនាង
«នេះក្បាលខូចណាស់យេីងនិង»taehyung ក៏បីនាងដាក់ក្នុងបន្ទប់ទឹករួចក៏ចុះទៅចម្អិតអាហារអោយនាងញាុំរួចនិងបានមករៀបចំសម្អាតខ្លួនម្តង
«ឈ្ងុយដល់ហេីយណាលោកប្តី»yujinរៀបចំខ្លួនរួចក៏ចុះមកល្មម
«មកហេីយមកញាុំមកបងទៅរៀបចំខ្លួនម្តងណា ជុប!!!!»taeនាយថេីបមាត់នាងបន្តិចរួចក៏ទៅសម្អាតខ្លួនដោយទុកអោយyujinនៅញាុំអីម្នាក់អែងមិនយូប៉ុន្មានក៏លឺសំឡេងរថយន្តបន្លឺឡេីង
ទីត!!!ទីត!!!
«នេះអ្នកណាមករកអីនិង»yujinក៏ដេីរទៅមេីល
«អរររសិស្សច្បងទេហេស»yujinនិយាយដោយញញឹមពព្រាយតែម្តង
«ត្រូវហេីយមកសួសុខទុកនិងណា»jungmin មួយរយៈក្រោយនេះjungmin រវល់ខ្លាំងណាស់ទេីបគ្មានពេលមកលេងyujinសោះតែនាយក៏ដឹងថាyujinមានកូនហេីយដែលគេមកនេះព្រោះតែចង់មកសួសុខទុកផងមកលាគ្នាផង......
«ចឹងក៏អញ្ចេីញចូលសិនមកណា»yujin
«អ្នកណាមករកអ្វីមែនទេyujin»taeដែលបានរៀបចំខ្លួនរួចនោះក៏ចុះមកក្រោយលឺសំឡេងឡានមិញនេះ
«គឺខ្ញុំណាលោកkim»jungmin
«អររភ្ញៀវពិសេសទេហេសហេីយមកមានការអីទាំងព្រឹកបែបនេះរឺមកបបួលភរិយាខ្ញុំទៅណាទៀតហេីយលោកlee»taehyung និយាយឌឺព្រមទាំងយកដៃទៅឪបចង្កេះyujin
«taeហេតុអីនិយាយបែបនេះគាត់ជាភ្ញៀវរបស់អូនណា អររសិស្សច្បងអង្គុយសិនមក»yujinបន្ទាប់ពីថាអោយថេរួចក៏ងៀកមកនិយាយជាមួយjungmin វិញ
«អរគុណហេីយ»jungmin នាយញញឹមឡេីងតែមិនបាច់មេីលមុខរបស់taehyung ទេគឺពិបាកទទួលយកតែម្តង
«បងមានការអីហេស»yujin
«គឺបងមកប្រាប់ថាបងត្រូវទៅបរទេសវិញហេីយ»jungmin
«ទៅអោយបាត់កុំមកវិញរឹតតែល្អ»taeរអ៊ូតិចៗ
«ហេតុអីទៅ»yujin
«គឺលោកប៉ាអោយទៅជួយមេីលការងារនៅទីនោះហេីយក៏ប្រុងនិងចាប់គូអោយរៀបការនៅមិនប៉ុន្មានខែក្រោយនេះទេ»jungmin
«ចឹងក៏ល្អនិងមិនបានមករកប្រពន្ធខ្ញុំដល់ផ្ទះមែនទេ»taeលូកមាត់
«taeអោយមានសុជីវធម៌បន្តិចបានទេ»yujinស្តីអោយtaehyungតិចៗ
«ចឹងបេីមានពេលyujinទៅចូលរួមផងណារួមទាំងលោកkimផងដែល»jungminតាមពិតទៅទោះជាស្រលាញ់yujinក៏គ្មានបានផលអ្វីដែលទេីបគេបេីកចិត្តទទួលយកអ្នកថ្មីដែលប៉ាម៉ាក់ចាប់បង្ខំនោះ
«ទោះមិនទំនេរក៏ចូលដែលព្រោះសត្រូវបេះដូងការទាំងមូលមែនទេប្រពន្ធសម្លាញ់»taeងៀកមកមេីលមុខyujinតែនាងបែបជាសម្លក់taeចង់លានភ្នែកទៅហេីយ
«អរគុណណាស់ចឹង ចឹងyujinបងទៅសិនហេីយណា សុំឪបមួយបានទេទុកថាជាការលាគ្នាទៅចុះណា»jungminស្នេីលសុំទោះបីដឹងថាប្តីនាងមិនពេញចិត្តក៏ដោយjungminប្រុងនិងឪបyujinទៅហេីយតែtaehyung មកបាំងហេីយឪបនាយជំនួសវិញ
«អរគុណណាស់សុវត្តិភាពតាមផ្លូវលោកlee»taeលែងពីការឪបពីក៏ញញឹមឌឺថែមទៀតបន្ទាប់មកការលាគ្នាក៏បញ្ចប់jungminក៏ត្រឡប់ទៅវិញដូចគ្នា
«ហេតុអីសម្លក់បងបែបនេះ»taeសួឌឺតែម្តងទាំងដែលនាយដឹងហេតុផលទៅហេីយថាមកពីហេតុអី
«ហេតុអីក៏ទៅនិយាយបែបនេះដាក់គាត់»yujin
«និយាយបែបណាទៅ»tae
«គឺបានហេីយរឿងវាហួសទៅហេីយអោយវាហួសចុះ»yujin
#night
ពួកគេក៏នៅឪបគ្នាស្អិតរមួលនៅក្នុងបន្ទប់តែក៏លឺសំឡេងទូរសាប់របស់taeរោលឡេីង
«នេះហេតុអីnicky callមកទាំយល់បែបនេះទៅ»taeលេីកទូរសាប់មកមេីលក៏ឃេីញថាជាលេខរបស់nickyក៏មិនចង់លេីកតែគិតថាប្រហែលមានការសំខាន់ហេីយទេីបនាយទទួលវិញ
«hello!!!នាងមានការអី»taeសួទាំងសោះគក្រោះ
«taeជួយអូនផងអូនខ្លាចហិក ហិក មានគេមកគួកទ្វាបន្ទប់អូនហេីយអូននៅម្នាក់អែងអូនខ្លាចណាស់ ហិក ហិក»nickyធ្វេីជាយំសោះដេីម្បីអោយtaeមករករួចក៏ប្រេីល្បិចធ្វេីបាបyujin
«ok okបងទៅដល់ឡូវហេីយ»taeក៏ប្រញាប់ទាញអាវក្រៅចេញទៅតែមានសំឡេងស្រែកសួព្រោះមិញនេះនាងគេងតែត្រូវរំខានដោយការរេីលបម្រះរបស់taeមិញនេះ
«បងចង់ទៅណាtaeនេះយប់ហេីយណាតែមិញនេះជាnickyតេមកធ្វេីអី»yujinសួ
«គឺបងទៅរកnickyព្រោះនាងនៅម្នាក់អែងហេីយមានគេចង់ធ្វេីនាងទៀតនាងជាស្រីខ្លួនតូចតែមួយចឹងបងត្រូវទៅរកនាងសិន»taeបកស្រាយប្រាប់ប្រពន្ធ
«ចុះបងចង់ទុកអោយអូននៅម្នាក់អែងចឹងមែនដែលទេថេ»yujinសួទាំងចង់អួលដេីមកនេះនាងមានផ្ទៃពោះហេីយក៏នៅម្នាក់អែងដូចគ្នាមិចក៏គេមិនគិតខ្លះផងទៅ
«តែគេត្រូវការបងណាyujin»tae
«ចុះអូនមិនត្រូវការបងទេហេសចុះបេីមានគេមកធ្វេីបាបអូនបងគិតយ៉ាងមិចផ្ទះក៏គ្មានអ្នកបម្រេីអោយអូនទៅរកអ្នកមកជួយ»yujin
«yuបងដឹងតែនេះnickyកំពុងមានគ្រោះថ្នាក់អូនអោយយល់ខ្លះផងបានទេហេីយបងគិតថាអូនរឹងមាំហេីយអូនអាចមេីលថែខ្លួនបានហេីយ»taeនិយាយរួចក៏ទាញយកសោឡានចេញទៅទាំងមិនខ្វល់ពីប្រពន្ធនាយអីបន្តិចព្រោះអាងថានិងគ្មានអ្នកធ្វេីបាបនាងទេ
«នាងនៅតែសំខាន់ជាងអូនដដែល»yujinនាងចាបផ្តេីមយំនាងក៏ខ្លាចព្រោះផ្ទះធំយ៉ាងនេះអោយនៅតែម្នាក់អែងអ្នកណាមិនខ្លាច.........

ភរិយាសម្អប់(ចប់)Where stories live. Discover now