Eipsode 2

131 22 0
                                    


នៅពេលញាំអាហារពេលល្ងាចរួចរាល់ជីមីនក៏ឡើងមកបន្ទប់ខ្លួនដើម្បីងូតទឹកផ្លាស់ខោអាវធ្វើកិច្ចការដែលក្មួយក្បាលខូចរបស់គេគូសបំផ្លាញ់ម្ដងទៀតហើយម្ដងនេះគេលែងបណ្ដោយឲក្មេងនោះមកប៉ះពាល់ក្រដាសកិច្ចការគេផ្ដេសផ្ដាសទៀតដែល

តុ!..តុ!....
កំពុងតែអង្គុយធ្វើក្រដាសកិច្ចការសុខៗសម្លេងគោះទ្វាបន្លឺឡើងធ្វើឲអ្នកដែលកំពុងផ្ដោតអារម្មណ៍លើសន្លឹកកិច្ចការងើបមកធ្វើមុខស្អុយដោយធុញទ្រាន់

« នរណាហ្នឹង?ចេះគោះរំខានទៅកើត! »ជីមីន រអ៊ូហើយក៏ឈ្ងោកអោនធ្វើលំហាត់វិញ

តុ!...តុៗៗ!...

« ចង្រៃយ៎គ្មានអ្នកណាក្រៅពីអាល្អិតហ្នឹងទេ! »ជីមីនរហ័សងើបពីកៅអីទៅបើកទ្វាហើយមិនខុសពីការទាយទុកពិតមែនគឺកម្លោះតូចហ្គុកហ្គី ហ្នឹងឯងកំពុងឈរអោបខ្នើយអោបនៅដៃម្ខាងញញឹមស្រស់ដាក់គេជីមីនអោនទៅជិតក្មេងតូចមុនហ្នឹងបោះពាក្យសម្ដីគ្រោគ្រាតដាក់

« ចង់មករំខានពូទៀតហើយមែនទេហ្គុកហ្គី? »

«អ...អត់ទេហ្គុកហ្គីអត់រំខានពូតូចទេពូតូចចង់
ធ្វើអីធ្វើទៅហ្គុកហ្គីគ្រាន់តែចង់មកដេកលេងក្នុងបន្ទប់ពូតូចមួយយប់ប៉ុណ្ណោះ »ក្មេងតូចសម្ដីបាន ដូចមនុស្សចាស់ព្យាយាមបកស្រាយទាំងដង្ហក់បែបក្មេង

« មិនឲដេកជាមួយទេទៅវិញទៅស្មានតែពូ
មិនដឹងពីចរិកឯងឬ! »លឺសម្ដីជីមីនដូច្នេះជុងហ្គុក ក៏ពេបមាត់រកកលចង់យំភ្លាម

« ហិហិ..ពូតូចចិត្តអាក្រក់!ហ្គុកហ្គីគ្រាន់តែចង់គេងជាមួយពូតូចមុនពេលហ្គុកហ្គីទៅវិញសោះក៏ពូតូចអត់ព្រមដែល..ហិហិ »ពេលឃើញក្មួយខ្លួនយំរៀបរាប់បែបនេះធ្វើឲអ្នកម្លោះទន់ចិត្តស្ដូកគេលុតជង្គង់ទល់មុខក្មួយប្រុសមុនហ្នឹងចាប់ទាញ កាយតូចមកអោបលួងលោមថ្នមៗ

« អឺ..ឈប់យំទៅពូឲគេងជាមួយហើយបើមិនឈប់យំប្រយត្ន័ពូប្ដូរចិត្តណា៎ »គ្រាន់តែលឺជីមីន និយាយដូច្នេះធ្វើឲជុងហ្គុកស្ងាត់មាត់លែងយំ ភ្លាម

« ហឹមឆាប់ចូលមកក្នុងមក »ជីមីនអែបខាងឲជុងហ្គុកដើរចូលក្នុងរួចក៏ទាញទ្វាបិទហើយដើរទៅតាមក្មួយ..ដែលគ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមជុងហ្គុកក៏វារឡើងលើពូកប្រាស់ខ្លួនដេកធ្វើមិនដឹងជីមីនពេលឃើញរឹកពារក្មួយបែបនេះក៏
ក្រវីក្បាលម៉ាត់ៗរួចដើរទៅអង្គុយកៅអីខ្លួនធ្វើកិច្ចការបន្ដ

មេរំខានបេះដូងWhere stories live. Discover now