Eipsode 1

410 24 0
                                    


ខេត្តBusanដែលជាដែនដីនៃសមុទ្រប្រជាជន នៅទីនោះភាគច្រើនប្រកបរបនេសាទត្រីដើម្បីយកទៅលក់នៅឯផ្សារជាពិសេសប្រជាជននៅតាមមាត់សមុទ្រខណះពេលនេះនៅតំបន់ជិត មាត់សមុទ្រអាកាសធាតុចុះត្រជាក់ខ្លាំងទើបបណ្ដោលឲអ្នកដែលរកសុីមុខរបនេះនាំគ្នាផ្អាកមួយរយះសិន

« ចន ជុងហ្គុក!!នេះឯងធ្វើស្អីដាក់កិច្ចការផ្ទះរបស់ពូហ្ហាស៎?អាក្មេងក្បាលខូច!ឯងនៅឯណាឆាប់ចេញមកភ្លាម! »សម្លេងរបស់បុរសវ័យជំទង់ស្រែកផ្អើលពេញផ្ទះនេះសំណាងហើយ ដែលផ្ទះគេនៅជិតមាត់សមុទ្រដែលមិនសូវមាត់មនុស្សម្នារស់នៅច្រើនកុំអីត្រូវផ្អើលគេរត់មកមើលពេញនឹងហើយ

« អាក្មេងក្បាលដុំដែក!តែយើងរកឯងឃើញ យើងនឹងចាប់ឯងបោះចូលសមុទ្រឲត្រីសុីមិន ខានទេ! »អ្នកកម្លោះរអ៊ូបណ្ដើរដើរស្វែងរកជនបង្កហេតុបណ្ដើរ

« ជីមីន!ស្រែកឡូឡាស្អីហ្ហាស៎? »បុរសវ័យចំណាស់ដើរចូលក្នុងផ្ទះសួរទៅកាន់អ្នកដែលកំពុងតែឈរម៉ួម៉ៅរអ៊ូមិនឈប់ធ្វើឲគាត់ដែលអង្គុយក្រៅផ្ទះរកតែស្ងប់អារម្មណ៍បន្ដិចមិនបាន
[ កម្លោះរូបស្រស់នេះមានឈ្មោះថា Park Jiminគេនៅជាសិស្សនៅឡើយទេសព្វថ្ងៃគេរស់នៅជាមួយលោកប៉ាខណះដែលម្ដាយគេបានចែកឋានតាំងពីគេនៅក្មេងៗម្លេះហើយលោកប៉ាគេក៏បានរៀបការថ្មីជាមួយស្រី្ដមេម៉ាយ ដែលមានកូនប្រុសម្នាក់ដូចគ្នាហើយកូនប្រុស របស់លោកស្រីនោះគឺជាប៉ារបស់Jungkook នេះឯង]

« ចៅលោកប៉ាហ្នឹងហើយជាអ្នកធ្វើឲខ្ញុំស្រែកឡូឡា!គេបានយកក្រដាសកិច្ចការដែលខ្ញុំខំធ្វើតាំងពីយប់យកមកគូរលេងពេញហ្នឹងតើខ្ញុំបាន
ស្អីឲគ្រូទៅ! » ជីមីន

« ណ្ហាយហ្ហើយ!កុំប្រកាន់នឹងក្មួយអីឯងធ្វើម្ដង
ទៀតទៅ! »គ្រាន់តែលឺសម្ដីរបស់លោកប៉ាគេ និយាយមកស្រួលៗបែបនេះធ្វើឲជីមីនជ្រួញចញ្ចើមដោយការមិនពេញចិត្តភ្លាមៗ

« មើលលោកប៉ានិយាយចុះ!រឿងធ្វើថ្មីខ្ញុំប្រាកដជាធ្វើហើយតែត្រូវប្រដៅអាក្មេងក្បាលខូច
ហ្នឹងសិន! »ជីមីននិយាយហើយទាញរំពាត់ឬស្សីជិតនេះដើរចេញទៅក្រៅរកក្មួយក្បាល ខូចរកតែប៉ាគេឃាត់អីមិនទាន់

មេរំខានបេះដូងWhere stories live. Discover now