Part ( 30 ) ភាគបញ្ជប់

2.3K 72 6
                                    




" ឈប់សិន " សម្លេងមនុស្សចាស់ស្រែកហាមឃាត់ទាំងដាច់ខាតលាន់ឮកងរំពងពេញក្នុងសរសៃប្រសាទរបស់អ្នកកម្លោះអោយងាកមើលភ្លាមៗ ហេតុអ្វី? អ្នកហាមឃាត់ពួកខ្ញុំ?

" ម៉ាក់ ! "

" ត្រូវហើយជាម៉ាក់ " លោកស្រីចននិយាយដោយទឹកមុខញញឹមញញែម បែបមានក្ដីសុខ

" ពួកឯងចង់ថតរូបបំបិទពួកយើងមែនដែរទេប្រុសជុង " លោកស្រីគីម ក៏មានវត្តមាននៅទីនេះដែរ លោកទាំងពីរស្រែកមកឃាត់ព្រោះមិនចង់អោយចំណងអាពាហ៍ពិពាហ៍មានសភាពឯកាដូចកាលពីមុននោះអី

" ប្រុសថេនៅឯណា ពេលនេះហើយនៅមិនទាន់មកទៀត " 

" មកហើយៗ " គ្រាន់តែនិយាយដល់ឈ្មោះភ្លេតរូបរាងរបស់ប្រុសសង្ហាក៏លេចឡើងភ្លាមៗ 

" ប្រុសធំឯងមកក៏ល្អហើយតែហេតុអីបានជា...! "

" ជម្រាបសួរអ៊ុំស្រី និងបងប្រុសតូច " នាងក្រមុំរូបស្រស់ឆើតឆាយក៏លេចខ្លួនមកធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរ

" បងJungnie ! " ឆីមមីហាក់សប្បាយចិត្តនៅពេលដែលបានឃើញវត្តមានរបស់នាងក្រមុំនៅទីនេះដែរ

" ស្ងាត់ៗ ស្មានតែឈ្លោះលែងលះគ្នាហើយតា៎ " ជុងគុកញ៉ោះអ្នកនៅចំពោះមុខធ្វើអោយរាងសង្ហានោះខឹងភ្លាមៗ

" ប្រពន្ធយើងមិនមែនអត់ហេតុផលទេ "

" តែបងជាអ្នកអត់ហេតុផលខ្លួនឯងត្រូវទេ " Jungnie ងាកមកសម្លក់ស្វាមីរបស់ខ្លួនពាក្យសម្ដីរបស់នាងក៏ធ្វើអោយគ្រប់គ្នានៅទីនោះអស់សំណើចនឹងទឹកមុខស្លើររបស់ថេយ៉ុងមិនស្ទើរ

" បានហើយអ្នកទាំងអស់គ្នាមកជុំគ្នាបែបនេះយើងមកថតរូបជាលក្ខណះគ្រួសារតែម្ដងទៅ "

" ក៏បានដែរតែខ្ញុំសុំទៅផ្លាស់សម្លៀកបំពាក់បន្តិច " Jungnie

ក្រឹប ! ក្រឹប

" ថតរូបជុំគ្រួសារទទួលបានជោគជ័យ " អាល្អិតងើបឈរឡើងស្រែកចេចចាចធ្វើអោយមនុស្សចាស់ខ្នាញ់មិនតិចទេ

" បានហើយពួកយើងគួរតែរៀបចំពិធីតូចមួយនៅផ្ទះធំល្អដែរទេ ?" លោកស្រីគីមនិយាយហើយក៏មានមតិស្របច្រើនទើបគិតនាំគ្នាទៅផ្សារល្ងាចនេះ

ស្នេហាព្រៃផ្សៃ ^S1 Complete Where stories live. Discover now