Part 26

1.2K 60 2
                                    


" និយាយអ្វីនឹងខ្ញុំមិនយល់ទេ​"

" មិនបាននិយាយអ្វីទេ...! " ជុងគុកថាហើយក៏ងាកមកសម្លឹងមុខក្មេងតូចផ្ដល់ជាសញ្ញាអោយដើម្បីបញ្ជាក់ថាគ្មានរឿងអ្វីកើតឡើងពិតមែន ....

" ពួកយើងមកដល់ហើយទាន! " ជំនិតយ៉ាងនិយាយហើយក៏ចតឡាននៅក្បែរមាត់ផ្លូវផ្ទះវីឡាខ្នាតតូចមួយខ្នងនៅជិតឆ្នេរសមុទ្រ

" ចុះមក " រាងសង្ហាញញឹមស្រស់សម្លឹងមើលមុខនាងតូចម៉ក់ៗមុននឹងលូកដៃចូលទៅទាញនាងក្រមុំចេញពីក្នុងឡានមកយ៉ាងងាយ ធ្វើអោយមាឌល្អិតអង្គុយចំហរមាត់ធ្លង់មិនស្មានថាម៉ាក់គេស្រាលដូចសម្លីបែបនេះសោះ

" ហើយឯងនៅធ្វើអីម៉េចមិនចុះមក "ជុងគុកងាកទៅសម្លក់ហើយស្រែកកំហកដាក់ជុនហ្វី

" នែ៎! លោកគ្មានសិទ្ធមកសម្លត់គេបែបនេះទេ " ឆីមមីកំហកអើយនាយវិញលាន់កងរំពងមិនស្ទើ គេមានសិទ្ធអ្វីមកស្រែកក្ដែងៗដាក់កូនប្រុសរបស់នាងបែបនេះ កូននាង នាងស្រឡាញ់ស្មើរជីវីត នាងថ្នាក់ថ្នមកូនមិនអោយគេពិបាកនិងទទួលយក ព្រោះដើមឡើយគ្នាគ្មានឪពុកចាំលួងលោមដូចគេ

" មិនអីទេម៉ាក់ មនុស្សចាស់គ្មានមាយាទនិយាយស្ដីមិនអោយក្មេងគោរព លោកពូកុំសង្ឃឹមថាខ្ញុំនឹងទទួលស្គាល់លោកជាផ្លូវការអោយសោះ " ក្មេងតូចចុះពីលើឡានដើរចេញមកអូសដៃម្ដាយខ្លួនចូលក្នុងផ្ទះបាត់មិនចាំបាច់អោយគេនាំផ្លូវ ជុងគុកបានត្រឹមតែឈរមិនសុខចិត្ត ហឹស!ទទួលស្គាល់ចឹងហេស៎អាក្មេងតូចនោះគិតថាវាជាកូនយើងឬយ៉ាងម៉េច? គិតហើយគួរអោយខឹង

" កូនមិនអីទេហេស៎កូនប្រុស " នាងតូចបន្ទន់ជង្គង់នៅមុខកូនតូចមុននឹងយកដៃក្រសោបមុខតូចៗនោះថ្នមៗ ក្មេងទើបតែអាយុ5-6 ឆ្នាំមកត្រូវស្រែកឡូឡារដាក់បែបនេះគ្នាទៅទទួលយកបានពីពេលណាទៅ ។

" ម៉ាក់មិនគួរនាំកូនត្រឡប់មកកូរ៉េវិញទេកូនប្រុស​ "

" ម៉ាក់!!កូនសប្បាយចិត្តណាស់ដែលបាននៅក្បែម៉ាក់ទោះនៅកន្លែងណាត្រង់ណាអោយតែមានម៉ាក់កូនសប្បាយចិត្តគ្រប់ពេលនឹង " ជុនហ្វីអោបក.ម្ដាយលួងលោមនាងវិញគេនឹងសើបអោយដឹងថាទំនាក់ទំនងរវាងម៉ាក់របស់គេនិងពូមាត់ដាចនោះជាអ្វីនឹងគ្នាអោយប្រាកដព្រោះថាលើឡានអម្បាញ់មិញនេះនិយាយពាក្យថាប្រពន្ធពេញៗមាត់ល្អណាស់

ស្នេហាព្រៃផ្សៃ ^S1 Complete Where stories live. Discover now