Part ( 19)

1.3K 65 2
                                    

5:30 P.M.
មាឌតូចសុទ្ធតែសាច់ដែលទើបតែងើបពីគេងថ្ងៃរហូតជ្រេដល់ល្ងាចនេះកំពុងតែដើរតាំងៗតម្រង់ទូទឹកកកដែលចូលចិត្តលួចយកសូកូឡាមកញាំមិនដែលខាន ក៏មិនភ្លេចរាក់ទាក់អ្នកម៉ាក់តាមទម្លាប់ដែរ

" ម៉ាក់ៗ"ជុនហ្វីឈរញញឹមបញ្ចេញថ្ពាល់ប៉ោងៗក្រហមព្រឿងៗបូករូមទាំងសក់ក្រាស់រលាស់រញ៉េរញ៉ៃកាន់តែធ្វើអោយអ្នកម៉ាក់រលាយបេះដូងបានស្ទើរតែចាប់បោកម្ដងៗ

> ហៃយ៉ាអ្នកនិពន្ធសរសេរអោយស្រួលបួលបន្តិច កូនខ្ញុំស្រឡាញ់ស្ទើលេបអោយខ្ញុំចាប់បោកដូចកង្គែបបានយ៉ាងម៉េច<
( Dear Reader តួស្រីយើងកាចដាក់ADMINបែបនេះគួរតែដាក់អោយព្រាត់ប្រាស់កូនប្រុសម្នាក់ទៀតល្អដែរទេ? )

Okay now start again !

OKAY ACTION ពឹប!

" ម៉ាក់ៗ"ជុនហ្វីឈរញញឹមបញ្ចេញថ្ពាល់ប៉ោងៗក្រហមព្រឿងៗបូករួមទាំងសក់ក្រាស់រលាស់រញ៉េរញ៉ៃកាន់តែធ្វើអោយអ្នកម៉ាក់រលាយបេះដូងម្ដងៗចង់តែលេបទុកក្នុងពោះអោយបាត់ទេ

" ជុនហ្វីកូនម៉ាក់...! កូនគេងលក់ស្រួលដែរទេសំណព្វចិត្ត?" ឆីមមីឈរហាន់បន្លែបណ្ដើរងាកមកសួរនាំកូនប្រុសបណ្ដូលចិត្តបណ្ដើរព្រោះខ្លាចថាធ្វើមិនទាន់គេអាចនឹងឃ្លាន

" បាទម៉ាក់ កូនគេងលក់ស្រួលណាស់ព្រោះមុនគេងមានម៉ាក់បំពេរ " ទៀតហើយមិនដឹងជាកូននរណាទេហេតុអីក៏គួរអោយស្រឡាញ់យ៉ាងនេះ

" មកនេះមកអោយម៉ាក់ថើបបន្តិចទៅមើស៍ " ថាហើយឆីមមីក៏ដោះស្រោមដៃចេញមុននឹងអោនទៅអោបថើបបណ្ដូលចិត្តណែនៗពេញដៃ បើតាមចិត្តក្នក់ក្នាញ់វិញណាចង់តែក្រញិចអោយណាណីទេតែខ្លាចកូនឈឺទើបមានតែទ្រាំលាក់អាភាពចង់ក្រញិចគេនេះក្នុងចិត្ត បន្ទាប់ពីអោបថើបរួចហើយនាងក៏ដកខ្លួនចេញធ្វើម្ហូបដូចដើមព្រោះមេឃក៏ជិតងងឹតហើយ

ប៊ឹប!

" អ៊ូយ!! " ដបកែវសូកូឡាធ្លាក់ចេញពីក្នុងទូទឹកកកមកមិនប្រណីធ្វើអោយក្មេងតូចត្រូវរបួសបញ្ឈិតថ្ងាស់ខាងឆ្វេងបន្តិច

" កូនជុន " អ្នកជាម្ដាយស្រែកចាចបន្ទាប់ពីលឺសម្លេងកូនប្រុសរបស់ខ្លួនស្រែកលាន់ពេញក្នុងផ្ទះបាយ ស្រីតូចបោះកាំបិតដែលជិតបន្លែមុននេះចោលព្រូសមុននឹងស្ទុះវឹងទៅរកកូនខ្លួនភ្លាម

ស្នេហាព្រៃផ្សៃ ^S1 Complete Where stories live. Discover now