ភាគ23+24 *ដាំចិត្តស្នេហ៍ក្បែរអូន*

104 5 2
                                    

Ep 23+24

រាងតូចស្ដើងដេកស្ងាមនៅលើគ្រែស្កេនខួរក្បាលដោយអារម្មណ៍ភិតភ័យ,គ្រែរុញស្រីតូចដែលដេកបើកភ្នែកភ្លឹកៗចូលទៅខាងក្នុងម៉ាស៊ីទំនើបដោយAuto ដើម្បីពិនិត្យមើល ខួរប្រសាទរបស់នាង

តុទ...តុទ....តុទ....សម្លេងចុចkeyboardដោយដៃគ្រូពេទ្យជំនាយកំពុងតែធ្វើការស្វែងរកនិងពិនិត្យយ៉ាងស្ទាត់ជំនាយ ប៉ុន្នាននាទីក្រោយមកគ្រែនាងល្អឹតក៏រុញចេញមកវិញដោយស្វ័យប្រវត្តិ គិលានុបដ្ឋាយិកានៅក្បែរនោះចូលខ្លួនគ្រាងរាងតូចតាមទម្លាប់ការងារ

"អ្នកគ្រូជួយយក គាត់ទៅបន្ទប់ពិនិត្យជំងឺរបស់ខ្ញុំផងបន្តិចទៀតខ្ញុំនិងទៅតាមក្រោយ"លោកគ្រូពេទ្យនិយាយទៅគិលានុបដ្ឋាយិកាស្រីម្នាក់នោះអោយយកzoeyទៅបន្ទប់ពិគ្រោះជំងឺ

"អ្នកនាងសូមចាំខ្ញុំបន្តិច ខ្ញុំយកហ្វីលរូប នេះទៅពិនិត្យម្ដងទៀត"លោកគ្រូពេទ្យបែរមកនិយាយជាមួយនាងតូចដែលអង្គុយនៅលើកៅអីអ្នកជំងឺ

"ចា៎"នាងតូចតប

#នៅក្នុងបន្ទប់ពិគ្រោះជំងឺ

បន្ទាប់ពីលោកគ្រូពេទ្យពិនិត្យមើលហ្វីលរូបខួរប្រសាទរបស់នាងល្អឹតម្ដងទៀតអោយច្បាស់លាស់ហើយលោកគ្រូពេទ្យក៏ត្រលប់មកវិញដើម្បីប្រាប់ដំណើរដល់zoey

"អ្នកនាង សូមអ្នកនាងត្រៀមចិត្តទុកមុន"លោកគ្រូពេទ្យនិយាយទាំងមុខស្ងួត

"តើខ្ញុំពិតជាដុះសាច់ក្នុងខួរក្បាល់មែនទេ?"zoeyសួរបញ្ចាក់ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ពេលឃើញមុខគ្រូពេទ្យ

"គឺអ្នកនាងពិតជាមានសាច់ដុះនៅក្នុងខួរក្បាលពិតមែនហើយវានៅក្បែរសរសៃរសំខាន់របស់ខួរក្បាលពេលនេះសាច់មួយដុំនោះបានវិវត្តខ្លួនខ្លាចជា
មហារីកដំណាក់កាលដំបូងហើយ ហើយវាក៏អាចវិវត្តខ្លួនយ៉ាងឆាប់រហាស់ផងដែរពីដំណាក់កាលដំបូងទៅកាន់តែអាក្រក់បានយ៉ាងឆាប់រហាស់បើមើលតាមស្ថានភាពរបស់អ្នកនាងពេលនេះ"លោកគ្រូពេទ្យបានអធិបាយអោយនាងល្អឹតក្មេងវ័យស្ដាប់

"តើខ្ញុំអាចរស់បានប៉ុន្នានខែទៀតទៅ?"zoeyនិយាយដោយអស់សង្ឃឹមទឹកភ្នែកក៏ស្រក់ចុះមកមួយដំណាក់ៗដោយនឹកស្មានមិនដល់ ស្រណោះខ្លួននៅក្មេងវ័យយ៉ាងនេះបែរជាមានជំងឺបែបនេះទៅហើយនាងនៅមានក្ដីស្រមៃបំណង់ប្រាថ្នាជាច្រើនណាស់ដែលមិនទាន់បានបំពេញវាទេតើនាងត្រូវស្លាប់ជាមួយនិងក្ដីស្រមៃទាំងនេះរឺ?សំណួរដ៏អោយខ្លាចនេះបានដុះចាក់ក្នុងខួរក្បាល់នាងយ៉ាងរឹងមាំ

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now