ភាគទី22

2.4K 106 2
                                    

ថេយ៉ុងនិងជូលីយ៉ាដើរបណ្ដើរគ្នាមកដល់វាលស្មៅខៀវខ្ចីមានក្រាលកន្ទេលមួយទុកចោល ជូលីយ៉ាព្រលែងដៃពីថេយ៉ុងដើរមកអង្គុយលើកន្ទេលដាក់ផ្កាមួយបាច់ដែលនាងខំបេះតាមផ្លូវជិតខ្លួន នាងសម្លឹងមើលជុំវិញខ្លួនសុទ្ធតែផ្កាដុះព័ទ្ធជុំវិញក៏នឹកឃើញម្ដាយនាងដែលកំពុងសម្រាកនៅមន្ទីរពេទ្យ គាត់ជាមនុស្សចូលចិត្តផ្កាខ្លាំងណាស់

ថេយ៉ុងដាក់បង្គុយជិតនាងរួចឈោងយកផ្កាពីរបីដើមមកក្រង់ជាកងបូរ ហើយពាក់លើក្បាលរបស់នាងធ្វើឲ្យនាងញញឹមក្បួច សុំត្រឹមគេល្អដាក់នាងបែបនេះបានហើយ មិនបាច់និយាយថាស្រលាញ់ក៏នាងពេញចិត្ត

"ពេលណាយើងទៅវិញ?" ជូលីយ៉ាងាកក្បាលសម្លឹងមុខថេយ៉ុងតែគេមិនតបនឹងនាងទើបនាងស្ងាត់មាត់ មិនសួរច្រើន

"ចង់ទៅជួបវា?" ថេយ៉ុងមិនឆ្លើយនឹងសំណួរនាងបែរជាចោទថានាងនឹកអ្នកណាក៏មិនដឹងទាំងដែលខួរក្បាលនិងបេះដូងនាងមានតែគេម្នាក់ប៉ុណ្ណោះ

"មិនបាននឹកអ្នកណា" ជូលីយ៉ាតបរួចក៏ងើបដើរទៅអង្គុយលើទោងជិតនោះស្រាប់តែថេយ៉ុងដាក់ដៃក្រព័ទ្ធកនាងអោនខ្សឹបដាក់ត្រចៀកនាង

"មិនបាននឹកអ្នកណា ព្រោះកំពុងគិតពីខ្ញុំមែនទេ" សម្លេងគ្រលរតិចៗធ្វើឲ្យបេះដូងនាងញាប់ញ័រលោតមិនទាន់គ្នា មុខចាប់ឡើងក្រហមតិចៗពេលគេចាប់បានថានាងកំពុងគិតពីគេ

"ខ្ញុំឈប់ស្រលាញ់លោកហើយ" ជូលីយ៉ានិយាយផ្ទុយពីការពិតទាំងដែលបេះដូងឲ្យគេគ្មានសល់

"គួរដាក់ទោសបែបណាចំពោះមនុស្សពូកែកុហក?"

*សឺត
ថេយ៉ុងថើបថ្ពាល់នាងមួយខ្សឺតយ៉ាងវែង ស្រូបក្លិនក្រអូបចូលក្នុងពោះយ៉ាងពេញចិត្ត ថ្ពាល់ក្រហមនេះថើបយ៉ាងណាក៏មិនឆ្អែត ថើបមិនចេះណាយចិត្តសោះ

"លោកនេះ" ជូលីយ៉ាបែរមុខទៅរកគេ ក៏ត្រូវគេថើបមាត់នាងជាច្រើនដង(របៀបអា ជុបៗៗៗ) ម្ដងហើយម្ដងទៀត រកដកដង្ហើមមិនទាន់គ្នា

"ស្ដាប់ខ្ញុំ" ថេយ៉ុងអង្គុយទោងជាមួយជូលីយ៉ាក្ដោបដៃនាងបញ្ចូលគ្នា សម្លឹងកែវភ្នែកនាងយ៉ាងជ្រាលជ្រៅ

"ទុកពេលឲ្យខ្ញុំ កុំអាលដកចិត្តរបស់នាងពីខ្ញុំ" ថេយ៉ុងប្រើដៃអង្អែលខ្នងដៃរបស់នាងតិចៗ សម្លឹងនាងដោយប្រើខ្សែភ្នែកស្រទន់ សម្លេងស្រាលផ្អែមសណ្ដំចិត្តនាង

"កុំធ្វើបែបនេះអីបើលោកមិនបានស្រលាញ់ខ្ញុំ លោកមានសង្សាររបស់លោក លោកជិតរៀបការហើយ កុំធ្វើបែបនេះអី" ជូលីយ៉ាកល់ទឹកភ្នែករកយំតែមិនបានបង្ហូរឲ្យគេឃើញឡើយ នាងខំទប់ខ្លាំងណាស់ ទប់រហូតដល់ឈឺពើតក្នុងទ្រូងពិបាកទ្រាំសឹងស្លាប់ទៅហើយ

ថេយ៉ុងរកពាក្យតបមិនត្រូវ មែនហើយគេសឹងតែភ្លេចថាគេមានសង្សារម្នាក់ទៀត សង្សារដែលគេបង្ហាញប្រាប់គ្រប់គ្នា សង្សារម្នាក់ដែលមិនដែលសូម្បីតែថើប តែគេបែរជាឈ្លក់វង្វេងជាមួយនឹងក្លិនក្រអូបប្រហើររបស់ជូលីយ៉ាទៅវិញ

ព្រះអាទិត្យចាប់ផ្ដើមអស់តួនាទីសល់ត្រឹមភាពងងឹតនិងពន្លឺព្រះចន្ទយ៉ាងស្រស់ស្អាត ជូលីយ៉ាឈរនៅរានហាលពីមុខបន្ទប់សម្លឹងព្រះចន្ទមូលក្រឡង់បញ្ចេញរស្មីយ៉ាងស្រស់ស្អាត

*ប្រាវ
ឮសម្លេងធ្លាក់បែបអ្វីមួយទើបជូលីយ៉ាប្រញាប់ដកភ្នែកពីព្រះចន្ទសម្លឹងមើលក្នុងបន្ទប់ឃើញទូរស័ព្ទថ្មីសេរីចុងក្រោយបែកខ្ចាយទើបនាងបើកភ្នែកធំៗសម្លឹងមុខគេវិញ

"គ្រាន់តែដើរលេងប៉ុន្នឹងសោះ អាគុកវាខលចង់ផ្ទុះទូរស័ព្ទទៅហើយ នែ! ពេលទៅក្រុងវិញរើរបង្វិចទៅនៅជាមួយវាតែម្ដងទៅ" ថេយ៉ុងជះកំហឹងស្រែកផាំងៗស្ដីឲ្យអ្នកមិនដឹងខ្យល់ស្អី ថែមទាំងដេញនាងឲ្យទៅនៅជាមួយគេទៀត នាងសើចហួសចិត្តបន្តិចមុននឹងនិយាយតបទៅវិញ

"ដែលដេញនេះ ឲ្យទៅដែលទេ?" ជូលីយ៉ាលើកចិញ្ចើមសួរថេយ៉ុងដែលកំពុងខឹងក្ដៅក្រហាយខុសរឿង

"យ៉ាងម៉េចនាងចង់ទៅជាមួយវាមែន? កុំសង្ឃឹម!" ថេយ៉ុងសម្លុតនាងហើយដើរចូលបន្ទប់ទឹកបាត់ទើបនាងឈរគ្រវីក្បាលអស់សំណើចតិចៗនឹងចារឹករបស់គេ
____________
មិនឲ្យទៅផង ក៏និយាយដែរ 😏

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Tempat cerita menjadi hidup. Temukan sekarang