ភាគទី46

2.2K 91 0
                                    

ថេយ៉ុងធ្វើមុខអេះអុញមិននិយាយតបនឹងនាងបានត្រឹមប្រើក្រសែភ្នែកអង្វរកបញ្ជាក់ថាគេធ្វើមិនបាន វាភ្លាមៗពេកហើយដែលត្រូវបង្ហាញថាជូលីយ៉ារបស់គេ វាប៉ះពាល់ដល់កិត្តិយសយូណាព្រមទាំងអ៊ំចិញ្ចឹមរបស់គេ

"បើធ្វើមិនបានទេក៏លែងខ្ញុំទៅ" ជូលីយ៉ាដៃមួយទំហឹងហើយដើរត្រុយទៅអង្គុយនៅខាងក្រៅជាមួយជីន ទើបបណ្ដាលឲ្យជីនដកដង្ហើមធំទាំងតានតឹងចិត្តព្រោះថេយ៉ុងនាំប្រពន្ធមកដេកខនដូគេមិនទាន់បានមួយអាទិត្យផងក៏ឈ្លោះគ្នាបីដងទៅហើយ

"យំធ្វើអី? គ្មានជួយស្អីនាងកើតទេ, ខ្ញុំអង្គុយត្រង់នេះបានឮគ្រប់យ៉ាងហើយថានាងនឹងអាថេយ៍និយាយអីខ្លះ" ជីនលើកស្រាក្រហមមកក្រេបបន្តិចមុននឹងនិយាយបន្ត

"ដែលវាមិនប្រកាសប្រាប់ថានាងជាប្រពន្ធក៏ល្អទាំងសងខាងហើយ ព្រោះថាវាមិនទាន់ដាច់ស្រេចគ្នាជាមួយយូណា ហើយគ្រួសារយូណាក៏មានឥទ្ធិពលមិនតិចដែរក្នុងសង្គមនេះ, នាងគិតទៅបើសុខៗគេដឹងថានាងជាប្រពន្ធអាថេយ៍ ទាំងនាងទាំងវាសុទ្ធតែរងគ្រោះថ្នាក់, យូណាគ្មានកំហុសអីដែលត្រូវសុំបែកនាងទេ" ជីននិយាយហូរហែរសុទ្ធតែពាក្យពិតនិងមានហេតុផលយកមកប្រាប់ជូលីយ៉ាឲ្យនាងបានដឹង អាចថាមកពីនាងខឹងពេក ហើយគេក៏មិនដឹងដូចគ្នាថាថេយ៉ុងបានទៅធ្វើស្អីមក បានជាមកដល់ផ្ទះស្រែកឡូឡា សភាពដូចឆ្កែធ្លាក់ទឹកបែបនេះ

"អ្ហឹក ខ្ញុំបានផ្ទាល់នឹងភ្នែកថាពួកគេបឺតមាត់គ្នាក្នុងបន្ទប់ធ្វើការ"

"ហាស ហា អាថេយ៍នេះហេ ដែលបឺតមាត់យូណា? ខ្ញុំប្រាប់ឲ្យដឹងចុះ ជាសង្សារគ្នា3ឆ្នាំហើយ វាមិនដែលទាំងកាន់ដៃយូណាផង ខលរកក៏មិនដែលដែរ, កុំសូវជឿអ្វីដែលបានឃើញពេក" ជីននិយាយចប់ស្របពេលដែលស្រាក្រហមអស់ល្មម ទើបជូលីយ៉ាជូតទឹកភ្នែកស្អាតបាតហើយក៏ដើរចូលបន្ទប់វិញ

ជូលីណាដើរចូលបន្ទប់ដើម្បីងូតនិងផ្លាស់សម្លៀកបំពាក់ដែលកខ្វក់ចេញ ហើយដើរចេញមកវិញក៏ប្រទះឃើញថេយ៉ុងដេកបែរខ្នង នាងដាក់បង្គុយនៅទល់មុខទូរសម្អាង យកឡេតិចតួចមកលាបលើស្បែកខ្ចីល្វក់របស់នាងមិនបានចាប់អារម្មណ៍មើលកញ្ចក់ព្រោះរវល់តែឈ្ងោកមុខលាបភ្លៅ

"អាយ" ជូលីយ៉ាភ្ញាក់ព្រើតពេលដៃមាំមួយគូរលូកអោបចង្កេះនាងពីក្រោយហើយដាក់មុខនៅប្រលោះករបស់នាង

"បងសុំទោស" ថេយ៉ុងជ្រប់មុខនៅប្រលោះកថើបពីរបីខ្សឺតក្រអូបពេញច្រមុះ

"បងស្រលាញ់អូន, ស្រលាញ់តែអូនម្នាក់ទេ" ថេយ៉ុងនិយាយសម្លេងក្ងួរៗដូចចង់យំតែមិនបានយំ ខ្លួនទន់ល្អូក មុខក្រហមងាល

"បងស្រវឹងមែនទេ?" ជូលីយ៉ាបែរមុខទៅប្រឈមមុខនឹងគេហើយក្ដោបក្រសោបមុខគេមើលឃើញថាស្រវឹងឡើងធ្លាក់ភ្នែកទៅហើយ ទើបនាងគ្រាហ៍គេឲ្យងើបយកទៅដាក់លើពូក

"បងសុំទោសណា បងគ្មានបំណងទេ" ថេយ៉ុងនិយាយបើកភ្នែកព្រឹមៗចាប់ដៃនាងមកថើប

"ប្រពន្ធសម្លាញ់" ថេយ៉ុងនិយាយបណ្ដើរសើចហឹសៗបណ្ដើរហើយលើកដៃអង្អែលថ្ពាល់នាងធ្វើឲ្យជូលីយ៉ាក្រហមមុខដូចម្ទេសទុំ

"ពេលស្រវឹងធ្វើជាសម្ដីផ្អែម"
_______________________
ផ្អែមតែពេលបងស្រវឹងទេ🤣

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now