ភាគទី28

2.2K 85 1
                                    

ថេយ៉ុងបើកឡានមកដល់ផ្ទះ គេចុះពីក្នុងឡានមុននឹងបើកទ្វារខាងជូលីយ៉ាទាញនាងចុះមកដោយចាប់ដៃនាងខ្លាំងៗអូសចូលក្នុងផ្ទះ

"ស្ដាប់ខ្ញុំសិន" ជូលីយ៉ាចង់ប្រាប់គេទាល់តែបែកបំពង់កទៀតក៏គេមិនចង់ស្ដាប់ គេមិនចង់ឮទាំងអស់ មនុស្សគេចិត្តក្ដៅ ឃើញស្អីក៏ថានឹង

"ខ្ញុំល្អដាក់នាង នាងមិនចង់ទេ? ចង់បានបែបនេះហេ" ថេយ៉ុងច្រាននាងឲ្យដេកលើសាឡុង គេបើកភ្នែកសម្លឹងនាងគួរឲ្យខ្លាច ហើយឡើងទ្រោបនាងផ្អឹបបបូរមាត់បឺតមាត់នាងយ៉ាងព្រៃផ្សៃ គេខាំមាត់នាងរហូតដល់ចេញឈាមគ្មានការថ្នាក់ថ្នមសូម្បីបន្តិច

"អ្ហឹកៗ" ជូលីយ៉ាទាំងខំគេចទាំងយំ នាងពិតជាខ្លាចគេខ្លាំងណាស់ នាងដឹងថាគេជាមនុស្សចិត្តក្ដៅហើយនាងក៏ទទួលស្គាល់ថានាងជាអ្នកខុសដែលគេចពីគេទៅជួបជីមីន គេខឹងក៏សមហើយ

"ត្រង់ដែលនៅក្រោមវាក៏សម្ងំយ៉ាងស្ងៀម បើខ្ញុំទៅមិនទាន់ប្រហែលជានាំគ្នាស៊ីគ្នាលើនោះហើយក៏មិនដឹង" ថេយ៉ុងបន្លឺពាក្យដែលមិនគួរនិយាយហើយងើបចេញពីនាងទាំងមួម៉ៅ គេដើរទៅគ្រវាសថូផ្កាតម្លៃរាប់ម៉ឺនធ្វើឲ្យធ្លាក់បែកខ្ចាយ រួចចេញក្រៅជិះឡានចេញបាត់ទៅ

ថេយ៉ុងបើកឡានមិនដឹងទិសដៅក៏សម្រេចចិត្តជិះទៅខនដូរបស់បងប្រុសដែលជាមនុស្សតែម្នាក់ដែលគេអាចទុកចិត្តបាន គេគ្មានមិត្តភក្តិជិតស្និទ្ធព្រោះតាំងពីក្មេងគ្មាននរណាអាចទ្រាំនឹងចារឹកកោងរបស់គេបានឡើយក្រៅពីជីន

"មកទាំងព្រលប់នេះ មានការអី" ជីនទើបចេញពីបង្រៀនមកផ្ទះ មិនទាន់បានដោះស្បែកជើងផងក៌ឮសម្លេងកណ្ដឹងបាត់ទៅហើយ

"ចង់ផឹក ស្មុគចិត្ត" ថេយ៉ុងនិយាយកំបុតតាមទម្លាប់ហើយដើរបង្ហួសចូលទៅយកស្រាមកចាក់ដាក់កែវដោយមានជីនដើរតាម

"រឿងជូលីយ៉ា?" ជីនគ្រាន់តែទាយលេង ព្រោះថេយ៉ុងគ្មានរឿងត្រូវពិបាកចិត្តក្រៅពីរឿងនេះ គេជាម្ចាស់កម្រោងផ្ទះក្នុងប្រទេសកូរ៉េទាំងមូល លុយហូរដូចទឹក ចាយវិញដូចក្រដាស ដេកស៊ីមួយជាតិក៏មិនអស់

"អឹម" ថេយ៉ុងដាក់បង្គុយចុះនៅតុអាហារក្នុងខនដូក៏ធំល្វឹងល្វើយរបស់ជីនដែលជាម្ចាស់ក្រុមហ៊ុនផលិតទូរស័ព្ទ លុយចូលរាល់ថ្ងៃតែបែរជាទៅរកការងារបន្ថែមទៀត

"ស្រលាញ់គេហី បានគិតពីគេរហូតដល់ស្មុគចិត្ត" ជីនអង្គុយកំដរប្អូនឲ្យបានជាគ្នា សួរដេញដោលក្រែងលអាចជួយសម្រាលកង្វល់បានខ្លះ

"ខ្ញុំស្រ្តេសណាស់បានមករកបង កុំបន្ថែមរឿងឲ្យខ្ញុំគិតទៀត" ថេយ៉ុងលើកស្រាផឹកក្អឹកដូចទឹក ជ្រួញចិញ្ចើមជាប់ឲ្យតែសំណួរនេះម្ដងៗ គេក៏ចង់ឆ្លើយដើម្បីឲ្យជីនឈប់សួរទៀតតែចម្លើយសូម្បីខ្លួនគេផ្ទាល់ក៏មិនដឹងដែរ

"ហើយវាមានរឿងស្អី?" ជីនតឹងទ្រូងចង់ប្រេះ មកអង្គុយផឹកស្រារបស់គេចង់អស់ពីដបហើយនៅមិនព្រមចេញវាចាប្រាប់ពីមូលហេតុទៀត

"សំនួរខ្លះមិនត្រូវការឆ្លើយ ភាពស្ងប់ស្ងាត់គឺជាចម្លើយល្អបំផុត" ថេយ៉ុងចាប់ផ្ដើមស្រវឹងសឿងៗ ឆ្លើយមិនចំសំនួរធ្វើឲ្យជីនពេបមាត់ពេបកជ្រេញនឹងសម្ដី ស្រវឹងនិយាយចេញសុទ្ធតែពាក្យស្លោក ឆឹស!!!!

ចាំបាត់ៗ ជូលីយ៉ាដើរចុះដើរឡើងពេញភូមិគ្រឹះធំទូរលាយ នាងអង្គុយចាំនៅខាងក្រោមរហូតដល់ពាក់កណ្ដាលយប់ហើយនៅមិនទាន់ឃើញថេយ៉ុងមកដល់ផ្ទះវិញទៀត នាងរសាប់រសល់នៅមិនសុខ ខ្លាចគេមានបញ្ហាតាមផ្លូវឬស្រវឹងដេកតាមក្លឹបក៏មិនដឹង ចង់ខលទៅជុងហ្គុកក៏មិនបាន ខលទៅជីនក៏មិនបានព្រោះគ្មានលេខរបស់ជីនផង ខលទៅថេយ៉ុងក៏គេមិនលើកថែមទាំងបិទទូរស័ព្ទទៀតផង
_________________
ថេយ៉ុងរវល់ស្រវឹងស្រា លេងកំណាព្យជាមួយបងជីន

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now