លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 46

2.4K 136 29
                                    

part 46

បរិយាកាសល្អតែក្នុងឡានមិនល្អដូចបរិយាកាសនោះទេ រាងក្រាស់ធ្លាប់តែអង់អាចប្រែខ្លាចទៅជាអ្នកទោសដែលត្រូវជាប់ច្រវ៉ាក់ និយាយអីក៏មិនកើតនោះដែរ គឺនៅស្ងៀមមួយកន្លែង ។ Mochaញញឹមយ៉ាងក្តីសុខប៉ុន្តែចិត្តនាងសុខដែលទេ?  នាងសម្លឹងមើលអ្នកខាងក្រោយជារឿយៗមិនថាពេលណានោះទេ ក្តីអាណិតក៏មានតែអារម្មណ៌ខឹងដែលគេទុកចោលនោះច្រើនទៀត ។ ឡានរបស់ពួកគេទាំងពីរមកដល់ផ្ទះមួយតូចល្មមតែទីធ្លាធំខ្លាំងណាស់ បើសម្លឹងមើលទៅសុទ្ធតែពណ៌បៃតង់ ក្រោយពីមកដល់ភ្លាម  Jiminបើកភ្នែកធំព្រោះតែវាសុទ្ធតែដើមដំបងយក្សដែលពោរពេញដោយបន្លា គ្រាន់តែឃើញនាយដឹងដល់ពោះវៀនថាស្រីតូចនេះគិតចង់ធ្វើអ្វី ។ 

«មិចមិនចុះ? អ៎ភ្លេចថាជាប់ច្រវ៉ាក់  ហឹស!! »  នាងចុះពីលើឡាន រៀបនិងហៅ Jiminអោយចុះតែមើលគេចុះ ច្រវ៉ាក់ជាប់ពេញខ្លួន ទើបស្រីតូចនេះណាយកដៃទៅបកស្គត់អោយនាយ មិនតែប៉ុណ្ណោះនាងថែមទាំងធ្វើមុខបែបឌឺដង ឃើញហើយចង់តែទះអោយបែកមុខទេ ។

«ហឹស!! អូនចង់អោយបេះបន្លាដូចដែលបងបញ្ជាអូនតើពិតទេ?! !»ប្រុសសង្ហាសម្លឹងមើលនាងយ៉ាងទន់ភ្លន់ តែនាងតូចមិនបានឆ្លើយនោះទេ ព្រោះតែរវល់ដោះច្រវាក់អោយនាយនោះឯង ។ពេលដែលដោះរួចហើយដើរចូលក្នុងបាត់ធ្វើមិនដឹង ។

«ទុកពេលអោយ10នាទីសម្រាក តិចទៀតមានការអោយធ្វើ!! » បន្ទាប់ពីនិយាយរួច  Moដើរទៅខាងលើបន្ទប់បាត់ ទុកអោយ Jiminនៅដកដង្ហើមម្នាក់ឯងសឹងមិនដល់គ្នា ។  10នាទីក៏មកដល់ នាងផ្ញើរសារទៅ Jiminអោយបេះបន្លានេះមួយយប់ទល់ភ្លឺហាមដេក ត្រូវបេះបន្លាអោយបាន2000បន្លាស្អែកនាងនិងមកពិនត្យមើល  ។

«បាទ!»នាយក៏ផ្ញើរសារទៅវិញ គេមិនខឹងទេព្រោះគេបានត្រៀមខ្លួនរួចហើយ ចំណែកស្រីជើងល្អយើងវិញ ដេកធ្វើមិនដឹង ។ 

« បងមិនខឹងអូនទេ!! ចាំទុកណា Jeon Mocha ប្តីអូនមានតែបងម្នាក់គត់ គ្មានអ្នកណាយកអូនបានទេ បងសុខចិត្តស្លាប់ក្រោមដៃអូនក៏មិនរត់គេចពីបញ្ហានេះដែរ !! » គេបេះបន្លាបណ្តើរ គិតពីប្រពន្ធដែលដេកស្រមុកបណ្តើេ ចំណែកដៃវិញមិនបាញ់និយាយទេដូចដែល គេធ្វើដាក់ Mochaដូចគ្នា ។

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now