លង់ស្នេហ៌មិត្តប៉ាខ្ញុំ part 2

3.6K 203 10
                                    

part 2

Mochaគេងលង់លក់លើសាឡុងយ៉ាងជក់ចិត្ត ។ ក្មេងស្រីតូចដេកចំហរមាត់ហៀរទឹកមាត់កក្លាក់ចំណែក Jiminឃើញបែបនេះមិនបានទៅជួយជូតអោយនាងល្អិតទេគឺទៅយកទូរស័ព្ទថតសកម្មភាពនាងល្អិតធ្វើមិនដឹង។ 

Mocha:«អាយ!! ពូមីងធ្វើអី?! !»ក្មេងស្រីតូចភ្ងាក់ឡើងស្របពេលដែល Jiminកំពុងថតនាងកំពុងដេក   កែវភ្នែកមួយគូរទើបតែស្វាងគេសម្លក់សម្លឹងមើល Jiminទាំងមួលម៉ៅ ។

Jimin :«ធ្វើមុខបែបនេះ ពូឈប់ស្រលាញ់ហើយ!! »

Mocha:« Moឃ្លានហើយ! ! Mo ចង់ញាំុការ៉េមបានទេ? !» នាងអង្អែលក្បាលបញ្ជាក់ថានាងឃ្លានការ៉េមខ្លាំងណាស់។

Jimin :«ចាំពូអោយគេទិញយកមកអោយ!! »

Mocha:«អត់ទេ!!  Moចង់អោយពូមីងនាំទៅទិញបានទេ  ពូមីន?  ណា៎ពូមីងណា៎!»នាងអង្រួនដៃគេថ្នមៗលួងចិត្តអោយគេជូននាងទៅ។

Jimin :«ក៏បាន !»

Mocha:«យេ!! !»

៚ហាងការ៉េម ៚

Jiminកំពុងអង្គុយចាំគេលើកយកការ៉េមកអោយជាមួយនិង Mocha   ។ អ្នករត់តុស្រីស្រស់យកការ៉េមមកអោយដោយមិនភ្លេចមើលមុខកម្លោះសង្ហារ Jiminនោះទេ ក្រសែភ្នែកនេះក៏មិនគេចផុតពីភ្នែក Mochaដែរ។ 

Mocha:«អ្នកមីងមិនដែលឃើញប្រុសយ៉ាងមិច?! !»   Mochaខាំមាត់សួរទៅអ្នករត់តុនោះ  ។អ្នករត់តុលឺបែបនេះខឹងក្រហលក្រហាយចង់ផ្ទុះតែហេងអី Jiminគឺជាអ្នកដែលទៅជួយពន្លត់ភ្លើងដែលកើតមានឡើងមិញនេះ។

Jimin :«សុំទោសអ្នកនាង!!  ក្មួយខ្ញុំមាត់ឆៅបែបនេះហើយ!! »រាងក្រាស់អោនមុខសុំទោសដល់អ្នករត់តុដែលត្រូវសម្តូរបស់ Mochaស្ទើរតែកក់ឈាមមិញនេះ។

Mocha:«គួរអោយស្អប់ណាស់!! » ,

Jimin :« Mo!! ! និយាយមិនស្តាប់គ្នា! !គ្មានថ្ងៃក្រោយទៀតឡើយដែលពូនាំឯងមក! !»រាងក្រាស់សង្កត់សម្លេង មកមិនទាន់បានមួយថ្ងៃ នាងក្មេងល្អិតនេះនាំរឿងច្រើនមែនទែន។

Mocha:«  ហឹកៗៗពូមីងស្រែកដាក់ Mo!!  ស្រែកដាក់ Moដោយសារអុីមុខចាស់នោះ!! «នាងយំបណ្តើរចង្អុលទៅអ្នករត់តុមិញនេះ។ 

​រដូវកាលទី 3"លង់ស្នេហ៌មិត្តប៉ាខ្ញុំ"(completed ✔)Where stories live. Discover now