Part 26

743 82 6
                                    

_Jimin POV_

"នៅខឹងបង Kookies ខ្លាំងឬ?" Jungkook សួរនិងដកដង្ហើមធំ

ការពិតយប់មិញយើងមិនបានដោះស្រាយគ្នាឲ្យច្បាស់លាស់ ឡើយ ព្រោះបន្ទាប់ពីគេដោះលែងខ្ញុំ ពួកយើងក៏សម្ងំនៅរៀងខ្លួន ខ្ញុំក៏មិនដឹងថានៅខឹងគេឬអត់ តែដែលខ្ញុំដឹងច្បាស់នោះ គឺខ្ញុំកំពុងរសាប់រសល់ និងត្រូវការពេលវេលាដើម្បីពិចារណាពីអារម្មណ៍របស់ខ្លួនឯងដែល មានចំពោះគេ តែអ្វីដែលខ្ញុំបានដឹងនោះគឺ វត្តមាន របស់គេមាននៅក្នុងបេះដូងខ្ញុំហើយ ទោះមិដឹងថាវាមានតិចក្តី ច្រើនក្តី

"ខ្ញុំគួរអរគុណដែល Jungkook ធ្វើបែបនោះដាក់ខ្ញុំ...Jungkook ប្រាប់ឲ្យខ្ញុំមកធ្វើការជាជំនួយការរបស់ Jungkook  តែបែរជាព្យាយាមធ្វើបែបនោះដាក់ខ្ញុំ បើខ្ញុំមិនយំ Jungkook ប្រហែលមិនព្រមឈប់ទេ"

"អ្នកណាប្រាប់ថាបង Kookies ឲ្យអូន Minies ធ្វើជាជំនួយការទៀត"

"មែនហើយ ខ្ញុំលែងមានសមត្ថភាពធ្វើការឲ្យ Jungkook ហើយ"
ខ្ញុំនិយាយហើយក៏ញញឹមដោយទឹកមុខជូរចត់
"អីចឹងដោះលែងខ្ញុំទៅ ខ្ញុំនឹងបានចាកចេញពីទីនេះ មិនមកជាន់
អាណាចក្រ Dead Devil របស់ Jungkook ទៀតទេ"

"Minies...ខឹងបង Kookies ដល់ថ្នាក់លែងចង់ឃើញមុខហើយ មែនទេ?" ពេលដែលឃើញថាខ្ញុំនិយាយស្តីមិនចូលត្រចៀក Jungkook ក៏ក្រសោបឱបខ្ញុំ  ង្វង់ដៃរឹងមាំដែលរឹតខ្ញុំពីក្រោយ ធ្វើឲ្យខ្ញុំរើបម្រះមិនរួច ពេលបេះដៃគេចេញ គេក៏មិនព្រម

ខ្ញុំមិនឃើញប្រយោជន៍អ្វីដែលត្រូវរើបម្រះ ទើបអង្គុយស្ងៀមហើយគេព្រមរសាយរង្វង់ដៃឲ្យធូរ ហើយយកមុខសង្ហាមកកើយនឹង
ស្មារបស់ខ្ញុំថ្នមៗ

"យើងដោះស្រាយគ្នារឿងយប់មិញបានហើយ..បងដឹងថាអ្វីដែល
បងធ្វើដាក់អូនវាមិនគួរឲ្យស្រឡាញ់"

(មើលនិយាយ មិនគួរឲ្យស្រឡាញ់អីចឹងឬ ប្រើពាក្យពីរោះពេកទេដឹង!)

"តែ Minies ក៏ដឹងថាពេលនោះបងខឹងខ្លាំងព្រោះអូនទធ្វើការងារ បែបនេះ បងវិលក្បុងអស់ហើយ"

(មានន័យថានិយាយចុះនិយាយឡើងគេទម្លាក់កំហុសទាំងអស់មកឲ្យខ្ញុំអីចឹងឬ នេះដូចជាហួសហេតុពេកហើយ! មកលួងលោមខ្ញុំ ឬក៏មកយកកំហុសទម្លាក់អោយខ្ញុំអោយប្រាកដទៅ?)

Even If I die, It's you Where stories live. Discover now