Part 28

601 76 10
                                    

_Jimin POV_

"ខ្ញុំសូមទោសដែលមករកលោក ទាំងដែលលោកហាមប្រាមតែខ្ញុំមានរឿងសំខាន់ចង់អធិប្បាយប្រាប់លោក" Henna ដើរមកឱបដៃ Jungkook ដោយទឹកមុខសោកសៅ ដូចដឹងកំហុសចំពោះរឿងដែលកើតឡើង ឃើញដូច្នេះហើយ ទើបខ្ញុំថយទៅឈរឲ្យឆ្ងាយ ដើម្បីឲ្យពីរនាក់នោះបាននិយាយគ្នា

"ខ្ញុំសូមទោសចំពោះរឿងដែលកើតឡើង" ស្រីបង្ហាញម៉ូដនិយាយបន្តពេល Jungkook មិននិយាយ ថែមទាំងបេះដៃនាងចេញទៀតផង
"ខ្ញុំចាំបាច់ត្រូវការប្រាក់ ទើបត្រូវលក់ព័ត៌មាននោះឲ្យអ្នកកាសែត តែខ្ញុំមិនស្មានទេថាវាធ្វើឲ្យប៉ះពាល់ដល់លោកធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹង ខ្ញុំខូចចិត្តមករហូត"

Jungkook នៅតែស្តាប់ដោយមិនមាត់មិនក គេនៅស្ងៀមមិន មែនទេ មិនត្រឹមតែនៅស្ងៀមទេ ទឹកមុខរបស់គេមើលទៅធុញទ្រាន់ ដូចត្រូវការប្រើការអត់ធ្មត់ក្នុងការស្តាប់នាងបូរបាច់ពាក្យសូមទោសដ៏វែងអន្លាយ

"តាំងពីថ្ងៃដែលមានរឿងជាមួយ Jimin ហើយខ្ញុំបាត់មុខបាត់
មាត់ពីលោក ខ្ញុំរអៀសចិត្តណាស់" Henna នៅតែមិនលះបង់
ការព្យាយាម
"កាលនោះខ្ញុំគ្មានចេតនារត់ ឬធ្វើបាប Jimin ទេតែខ្ញុំខ្លាចលោកខឹង ទើបត្រូវការពារខ្លួនឯង ខ្ញុំដឹងថាអ្វីដែលខ្ញុំធ្វើវាខុស...ខ្ញុំសូម ទោស"

"ណ្ហើយ" Jungkook និយាយកាត់

"លោកនៅខឹងនឹងខ្ញុំ" Henna មានទឹកមុខសោកសៅលើសដើម
"លោកចង់ឲ្យខ្ញុំប៉ះប៉ូវ ឬសូមទោសលោកដោយវិធីណាក៏បានដែរ
ប្រាប់មក ខ្ញុំរីករាយធ្វើគ្រប់យ៉ាងដើម្បីឲ្យលោកបាត់ខឹង ឬចង់ឲ្យខ្ញុំ
ទៅប្រកាសក្នុងកាសែតដើម្បីសូមទោសលោកជាផ្លូវការក៏បានដែរ
...សុំត្រឹមតែលោកកុំខឹងខ្ញុំទៅបានហើយ"

"ខ្ញុំប្រាប់ថាបានហើយ" Jungkook ដកដង្ហើមធំ ដូចធុញទ្រាន់នឹង
រឿងនេះពេញបន្ទុកហើយ
"សរុបទៅ ខ្ញុំសុំឲ្យយើងឈប់ទាក់ទងគ្នាត្រឹមហ្នឹង ខ្ញុំនឹងមិនគិតដល់រឿងកន្លងផុតទៅទេ"

"អរគុណ ច្រើនដែលលោកមិនខឹងខ្ញុំ" Henna ញញឹមញញែម ព្រមទាំងចូលទៅជិត Jungkook ស្រវាឱបដៃគេម្តងទៀត តែ
ត្រូវ Jungkook បេះចេញ
"លោកមិនពេញចិត្តអ្វីអំពីខ្ញុំទៀតហើយឬ"

Even If I die, It's you Where stories live. Discover now