Ep32:បងពិតជាស្រលាញ់អូនពិតមែន.....!

2.8K 197 5
                                        


នៅក្នុងបន្ទប់ICUក្រុមគ្រូពេទ្យស្វាត់ស្វែងជួយ
សង្រ្គោះរាងតូចតាមតួនាទីយ៉ាងញាប់ដៃញាប់ជើង
ប៉ុន្តែមានមួយបញ្ហាមួយបានកើតឡើងទើបជំនួយ ការពេទ្យស្រីម្នាក់បានចេញមកក្រៅជួបជាមួយនឹងសាច់ញាតិអ្នកជំងឺដើម្បីសួរនាំ។

ក្រាក!(អ្នកគ្រូពេទ្យបើកទ្វារចេញមកទាំងទឹកមុខមិនសូវល្អទាល់តែសោះ)

Jungkook:<គ្រូពេទ្យប្រពន្ធខ្ងុំយ៉ាងមិចហើយគេមិនអីទេមែនទេ>មិនអោយគ្រូពេទ្យនិយាយទាន់នោះទេរាងក្រាស់ប្រញាប់សួរត្បុលកាត់សម្តីរបស់គ្រូពេទ្យទាំងក្នុងចិត្តអន្ទះសារជាខ្លាំងបូករួមជាមួយទឹកមុខគ្រូពេទ្យមិនល្អស្រាប់ផងធ្វើអោយគេកាន់តែភ័យជាងមុនទៅទៀត ទឹកមុខរាងក្រាស់ពេលនេះស្លេកស្លាំងដូចសាកសពយ៉ាងអីចឹងឯបេះដូងវិញលោតញាប់ៗសឹងតែផ្ទុះចេញមកខាងក្រៅ

អ្នកគ្រូពេទ្យ:<ស្ថានភាពរបស់អ្នកជំងឺគ្រោះថ្នាក់ណាស់គេបាត់បង់ឈាមច្រើនយើងត្រូវការបញ្ជូលឈាមអោយគេជាបន្ទាន់ប៉ុន្តែក្នុងមន្ទីរពេទ្យអត់មានប្រភេទឈាមដូចនឹងអ្នកជំងឺទេពួកលោកជាសាច់
ញាតិមានឈាមប្រភេទABដែរទេ>

Ton:<ខ្ងុំមានយកឈាមខ្ងុំចុះ>ដោយសារតែរាងក្រាស់មិនមានប្រភេទឈាមរាងតូចមិនអាចបរិច្ចា សបានតែសំណាងល្អដែលTonមានទើបគេសុំស្នើខ្លួនដោយមិនរាលរែកចិត្តនោះទេណាមួយគេផ្ទាល់
ស្រលាញ់រាងតូចដូចជាប្អូនប្រុសបង្កើតគេមិនដាច់
ចិត្តអោយរាងតូចមានគ្រោះថ្នាក់នោះទេ

Doctor:<ល្អណាស់ចឹងលោកមកតាមខ្ងុំមក> Tanអោន​គំនាបទៅកាន់រាងក្រាស់រួចក៏ប្រញាប់ដើរ ទៅតាមគ្រូពេទ្យចូលទៅខាងក្នុងបន្ទប់ICUបន្សល់ ទុករាងក្រាស់អោយនៅខាងក្រៅម្នាក់ឯង

ដៃមាំរុញកង់រទេះថយក្រោយ​អោយអឹបទៅនឹងជញ្ជាំងក្បែរទ្វារICU កែវភ្នែកក្រហមទែងនឹងមានសំណើមដោយទឹកភ្នែក គេងាកមុខទៅមើលទ្វារបន្ទប់រួចងាកមកវិញលើកដៃមាំទាំងសងខាងមកខ្ទប់ផ្ទៃមុខរបស់គេខាំបបូរមាត់លួចសំងំយំស្ងាត់ៗម្នាក់ឯង។

កន្លងផុតទៅពីមួយម៉ោងទៅមួយម៉ោងទ្វារបន្ទប់
ICUនៅតែបន្តបិទដដែលវាកាន់តែធ្វើអោយរាងក្រាស់កាន់តែអន្ទះសារថែមទៀត ដៃមាំខាងស្តាំត្រូវ
គេលើកយកមកខាំទប់ភាពឈឺចាប់របស់គេសាច់
ដៃចាប់ផ្តើមជ្រាបឈាមតែគេនៅតែបន្តខាំដដែល
គេលែងដឹងឈឺហើយអ្វីដែលគេដឹងគឺគេមិនអាច
បាត់បង់រាងតូចនោះទេ។

គំនុំសាងស្នេហ៍(កែសម្រួលឡើងវិញ)Where stories live. Discover now