ភាគទី ១៨

1.1K 72 7
                                    

" សួស្ដីលោកដេនញ៉ែ ថ្ងៃនេះខ្ញុំមានកិត្តយសធំណាស់ដែលលោកបានមកបង្ហាញខ្លួនក្នុងកម្មវិធីរបស់ខ្ញុំ "
" លោកស្មីត គួរសមពេកហើយ "
" អ្នកនាងដ៏ស្រស់ស្អាតម្នាក់នេះប្រាកដជាអនាគតលោកស្រីប្រធាន លីវ៉ាឡេនធី គ្រុប ហើយ "
" នាងជាលេខារបស់ខ្ញុំឈ្មោះស្ទេឡា លោកត្រូវការជួបខ្ញុំអាចទាកទងនាងបាន " ជុងស៊ុកញញឹមបន្ដិចតែក៏ជ្រើសរើសឆ្លើយចាកប្រធាន
" សួស្ដីលោកស្មីត " ស្ទេឡាឱនគោរពគួរសម
" លោកដេនញ៉ែលប្រសព្វនិយាយលេងណា ណ្ហើយមិនរំខានអ្នកទាំងពីរទេតាមសម្រួលចុះ " ថាហើយលោកស្មីតក៏ចាកចេញទៅ
" រងារមែនទេ " ជុងស៊ុក ឃើញស្ទេឡាដូចជារៀងញញ័រក៏សួរ
" រ៉ូបនេះវាលពេកហើយ "
" សុំទោសដែលឲ្យនាងពាក់រ៉ូបបែបនេះខ្ញុំចំមែនហើយគួរតែរើសរ៉ូបដែលជិតជាងនេះ "
" លោកប្រធានកុំបន្ទោសខ្លួនឯងអី ខ្ញុំមិនអីទេ "
" ពាក់អាវរបស់ខ្ញុំសិនទៅ " ជុងស៊ុកដោះអាវក្រៅដណ្ដប់លើរាងកាយរបស់ស្ទេឡាហើយឱបកាយបណ្ដើរចូលទៅក្នុងរង់ចាំពិធីដេញថ្លៃ រាល់សកម្មភាពទាំងអស់ស្ថិតនៅក្រោមក្រសែរភ្នែករបស់រាងក្រាស់ ថេយ៉ុង
" ចឹងតើទើបលើករឿងលែងលះព្រមលឿនចឹង "

=====

" អ្នកណាអនុញ្ញតឲ្យនាងចូលមកទីនេះ " យូរ៉ាចូលមកដល់ក្នុងបន្ទប់របស់ថេយ៉ុងឃើញសាណាអង្គុយកៅអីតុធ្វើការរបស់ថេយ៉ុង
" ទីនេះក៏ជាបន្ទប់របស់បងថេយ៍មានរឿងអីដែលថាខ្ញុំមកមិនបាន "
" នាងឯងថ្លើមធំណាស់ ចង់ត្រូវឬ " យូរ៉ាលើកដៃរកទះសាណាតែក៏ឈប់ពេលលឺនាងនិយាយ
" ទះមក មិចមិនទះទៅបើកូនមានរឿងអីបងថេយ៍មិនលើកលេងឲ្យនាងទេ ថ្ងៃនោះនាងក៏បានឃើញថាបងថេយ៍បារម្ភពីកូនខ្លាំងប៉ុណ្ណា ប្រពន្ធដើមដូចនាងនេះមានសម្ថតិភាពកើតបានតែកូនម្នាក់ " សាណាដើរមកនិយាយឌឺដងដាក់យូរ៉ា
" មិចមិននិយាយត្រូវហើយនិយាយមិនចេញព្រោះក៏ដឹងច្បាស់ហើយថាខ្លួនឯងវាអន់ ណ្ហើយ ខ្ញុំងងុយគេងណាស់ ទៅដេកវិញល្អជាង រំខានអ្នកបងអញ្ជើញចេញទៅ " សាណា លើកដៃធ្វើសញ្ញាហើយបួយមាត់ទៅកាន់មាត់ទ្វារ យូរ៉ាមិនមាត់តែក៏ដើរចេញទៅបាត់ទៅ

" ស្មានតែខ្លាំងសេរីសឺកៗមើកៗដូចតែនាងស្ទេឡាដែរ " សាណាបួយមាត់ចំអក ខុសពីយូរ៉ានាងដើរចេញមកដោយស្នាមញញឹមបិសាច
" សប្បាយឲ្យអស់ចិត្ត ខ្លាំងឲ្យអស់ដៃសិនចុះមិនយូរទេនាងឯងបានទៅលេងនរកហើយ " យូរ៉ាងាកក្រោយមើលទ្វារបន្ទប់បន្ដិចរួចក៏ដើរសំដៅទៅបន្ទប់កូនស្រី

វិវាទស្នេហ៍ (SS2) Completed ✔️ Where stories live. Discover now