ភាគទី ៤៣

768 54 0
                                    

" អ្នកម្នាង លីនដា "
(នៅចាំឈ្មោះរបស់យើងបានល្អណាស់តើនាងក្មេងរមិលគុណ)
" ខ្ញុំមិនបានរមិលគុណគឺអ្នកបំបែកបំបាក់គ្រួសារខ្ញុំ បើចង់សងសឹកក៏មករកខ្ញុំមកហេតុអីក៏ចប់កូនស្រីខ្ញុំទៅ អ្នកចង់យ៉ាងមិច? "
(ចង់យ៉ាងមិចហ៎! ការពិតពីដើមមកគឺយើងសងសឹកឯងមករហូត តែយើងឃើញថាមិនសមនឹងអ្វីដែលយើងចង់បានទេ ចំណែកកូនស្រីឯងគេសំណាងអាក្រក់ត្រូវយើងចាប់មកជាមួយព្រះនាងតូចឡូរ៉េនដែលជាកូនរបស់នាងឃ្យូឈីនោះទេ)
" អ្នកណាធ្វើអ្នកនោះទទួលកុំយកក្មេងៗមកពាក់ព័ន្ធ " ឃ្យូឈីឆក់ទូេស័ព្ទពីដៃស្ទេឡាមកនិយាយ
(តែយើងចង់ឲ្យកូនៗរបស់ពួកឯងទទួល ប្រញាប់មកតិចមកបើនៅយូរទៀតយើងមិនធនាទេថាក្មេងទាំងពីរនៅមានដង្ហើមដកទៀតឬអត់)

ទឺត! ៗ

" អាឡូ! ៗ " ទូរស័ព្ទបានកាត់ផ្ដាច់ទាំងដែលឃ្យូឈីមិនទាន់បានសួរនាំបញ្ជាក់ផងខ្សែទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់បាត់ទៅហើយ
" ជុង! " ឃ្យូឈីភ័យកាន់តែខ្លាំងទ្រង់សម្លឹងមើលមុខរបស់ស្វាមីខ្លួនជុងហ្គុកដៃម្ខាងបើកឡានដៃម្ខាងទៀតចាប់ដៃរបស់ឃ្យូឈីឲ្យនាងស្ងប់អារម្មណ៍បន្ដិច ក្រោយមកពួកគេក៏មកដល់ទីតាំងដែលបានកំណត់

ផ្ទះវីឡាធំមួយដែរគេបានបោះបង់ចោលនៅកណ្ដាលព្រៃជ្រៅមើលទៅសភាពទ្រុតទ្រោមណាស់ទៅហើយ ជុងហ្គុកចុះពីឡានមុនគេហើយបើកគូទឡានខាងក្រោយយកកាំភ្លើងខ្លី 4 ដើមមកឲ្យថេយ៉ុង ស្ទេឡានិងឃ្យូឈីរួមទាំងគេម្នាក់មួយផងដែរ

" ល្អណាស់ដែលឯងត្រៀមទុក " ថេយ៉ុងសរសើរពីភាពឆ្លាតវ័យរបស់ជុងហ្គុក
" ស្ថានភាពបែបនេះ ត្រូវតែមានរបស់ការពារឆាប់ចូលទៅ " ចប់ការសន្ទនាទាំងបួននាក់ក៏ដើរចូលទៅក្នុងផ្ទះយ៉ាងប្រុងប្រយ័ត្ន

" អ្នកម្នាង! ពួកវាមកដល់ហើយ "
" ល្អយកនាងច្រម៉ក់ទាំងពីរនេះទៅចងចោលនៅកន្លែងផ្សេងគ្នាទៅ "
" បាទ " កូនចៅមាឌមាំពីរបីនាក់បានមកចាប់ពរឡូរ៉េននិងអេលីសចាកចេញទៅគោលដៅផ្សេងខុសគ្នាខណៈដែលពួកគេសន្លប់មិនដឹងខ្លួន ចំណែកអ្នកម្នាងលីនដាចាកចេញទៅតាមអេលីសឡើងទៅជាន់ដំបូលដែលខ្ពស់ ចំណែកឡូរ៉េនត្រូវបានគេយកទៅទិសដៅទឹកសមុទ្រចងជាប់នឹងឈើកម្ពស់ 2 ម៉ែត្រក្បែរឆ្នេរសមុទ្រ

វិវាទស្នេហ៍ (SS2) Completed ✔️ Where stories live. Discover now