ភាគទី ៤៨

807 47 2
                                    

ឡានទំនើបពណ៌សរបានបើកមកដល់ជាយក្រុងមួយដែលជា
ច្រលងភ្នំមានសមុទ្រធំល្វឹងល្វើយ ដេនញ៉ែលឈប់ឡានអែបទៅកៀនបន្ដិច រាងខ្ពស់សង្ហារបើកទ្វារឡានដើរចេញមកស្រូបយកខ្យល់ឱកាស

" បងនាំខ្ញុំមកទីនេះធ្វើអី " ថេយ៉ុងដើរចេញមកតាមហើយសួរនាំដោយការងើយឆ្ងល់
" យូរ៉ាបាត់ខ្លួននៅទីនេះ "
" បងចាប់យូរ៉ា? " ថេយ៉ុងសួរដោយការភ្ញាក់ផ្អើល
" កាលពីប៉ុន្មានខែមុនយើងយកនាងទៅធ្វើដូចដែលនាងបញ្ជារឯងឲ្យធ្វើបាបស្ទេឡា គឺនាងលួចរត់ស្លាប់ក៏មិនព្រមឲ្យយើងចាប់ដែលនាងលោតចុះពីលើជ្រោះនេះស្លាប់ឬរស់យើងមិនទាន់ដឹង
ដូចគ្នា "
" ជ្រោះជ្រៅយ៉ាងនេះសង្ឃឹមស្លាប់ច្រើនជាងរស់ហើយ " ថេយ៉ុងអើតមើលទៅក្រោមបន្ដិចមុននឹងតប
" បើស្លាប់ល្អហើយចុះបើគេនៅរស់ហើយត្រលប់មកសងសឹងទៀតនោះ ឯងនិងស្ទេឡាគ្មានថ្ងៃបានសុខទេ "
" ខ្ញុំនឹងប្រយ័ត្នជាងនេះ "
" បានហើយយើងជូនឯងទៅវិញ រឿងយូរ៉ាទុកឲ្យយើងដោះស្រាយ ឯងរកវិធីលួងប្អូនយើងឲ្យបាត់ខឹងទៅប្រយ័ត្នមង្គលការត្រូវរំលាយមែននោះ "
" បាទខ្ញុំដឹងហើយអរគុណបង " ដេនញ៉ែលមិនតបតែក៏ញញឹមបន្ដិចដាក់ថេយ៉ុង ក្រោយមកអ្នកទាំងពីរក៏ឡើងឡានបើកត្រលប់ទៅវិញ

=====

ប្រទេស ស្វីស

" ថាមិចពួកគេរើសចេញហើយ? មានដឹងថាទៅណាដែរទេ? "
" មិនដឹងទេចាស "
" អរគុណ " ជូឌី តាមមករកកូនស្រីដល់ស្វីស តែក៏ទទួលដំណឹងថាពួកគេរើចេញបាត់ទៅហើយ នាងបង្ហាញទឹកមុខអស់សង្ឃឹមតែក្រោយមកទូរស័ព្ទនាងក៏រោទ
" អាឡូ! ជុន! "
(ជូឌី! អូននៅស្វីសមែនទេ)
" ចាសមានការអីហ៎! "
(មកញ៉ូយ៉កបងចាំអូននៅទីនេះ)
" ហេតុអីទៅ? អូនគ្មានពេលទេ.... បងមិនជួយអូន...
អូនធ្វើខ្លួនឯង "
(សូប៊ីននិងអេរ៉ានៅញ៉ូយ៉ក)
" ថាមិច? បង... បងនិយាយជាការពិតអី "
(ជាការពិតយ៉ាងណាបងនិងសូប៊ីនពួកយើងជាបងប្អូនជីដូនមួយដែលគេមិនកុហកបងទេ)
" បង... បងឃាត់ពួកគេឲ្យជាប់ណាអូន... អូនទៅវិញយប់នេះ "
(បាន បងចាំអូន)

ជូឌីប្រញាប់បិទទូរស័ព្ទរួចឡើងឡានត្រលប់ទៅសណ្ឋាគាររៀបចំឥវ៉ាន់កក់សំបុត្រយន្ដហោះជាបន្ទាន់ទៅកាន់សហរដ្ឋអាមេរិច ទីក្រុងញ៉ូយ៉ក

វិវាទស្នេហ៍ (SS2) Completed ✔️ Where stories live. Discover now