កំឡុងពេល ថេហ្យុង នៅផ្ទះ អ្នកស្រីគីម ក៏បានមកលេង ព្រោះនឹកកូនខ្លាំងពេក ។
" អ្នកម៉ាក់! នៅគេងទីនេះមួយយប់សឹមទៅ "
នាយតូចយំអង្រួនដៃអង្វរករម៉ាក់គេកុំឲ្យទៅវិញ ។" ម៉ាក់នៅមិនបានពិតមែន "
" ហេតុអីទៅម៉ាក់? ឈប់ស្រឡាញ់កូនហើយឬ? "
" ម៉ាក់រវល់និងជំនួញថ្មីមិនសូវមានពេលមកលេងកូនទេ "
" ជំនួញអីទៅម៉ាក់ ? "
" នេះកូនមិនដឹងទេអ្ហី? ស្វាមីកូនគឺលោកចននិងណា៎ បើកហាងគ្រឿងពេជ្រឲ្យម៉ាក់ គេចង់ឲ្យម៉ាក់ដើរមើលហាងពេជ្រផ្ទាល់ខ្លួនរបស់ម៉ាក់លេងៗគ្រាន់កែអប្សុក "
" មិនដែលឮគាត់និយាយទេ "
" ចំជាល្ងង់មែនកូនឯងនេះ មិនដឹងមកនៅជាមួយគេចម្រើនដល់គេ ឬចង្រៃដល់គេទេ បើរឿងអ្វីក៏មិនដឹងដែរនោះ "
" ហូយ...ម៉ាក់កូនរវល់រៀនមានពេលឯណាទៅរឿងទាំងនេះនោះ "
" ម៉ាក់ហាមណា៎ ហាមជាដាច់ខាតហាមកូនជើងល្អឯងទៅស្ដីថាតមាត់ជាមួយគេ ព្រោះគេមានគុណច្រើនណាស់មកលើយើង "
" ហឹស! កាន់ជើងគេណាស់ ត្រង់គេធ្វើបាបកូនខ្លួនឯងបែរមើលមិនឃើញ "
" គេធ្វើបាបកូន? "
" ត្រូវហើយម៉ាក់ពីយប់មិញគេ...អូ! គេបង្អត់បាយកូនមិនឲ្យញាុំអីតាំងពីល្ងាច ហើយឥឡូវកូនក៏រកឈឺដែរ មើលចុះមើលមុខកូនចុះឡើងស្លេកអស់ហើយ "
" មកពីក្បាលរឹងដាក់គេទើបគេធ្វើបាប ចឹងឲ្យសមមុខ "
" អៅ! នេះអត់បារម្ភពីកូនខ្លួនឯង?ហើយទៅលើកជើងគេទៀត គិតអីហា៎សយាយគីម "
" ម៉ាក់ខ្ជិលរវល់ជាមួយឯងណាស់ ប្រញ៉ាប់ទៅមើលហាងពេជ្រវិញល្អជាង នេះល្ងាចណាស់ហើយ ប្រហែលភ្ញៀវមកកកកុញពេញហាងក៏មិនដឹង ទៅហើយណា៎មើលថែខ្លួនផងកូនម្ដាយ "
ថាហើយអ្នកស្រីគីម ក៏ដើរចេញទៅមានអ្នកបើកឡានឲ្យស្រាប់។" ឆឹស! គេរំលោភកូនខ្លួនឯងហើយនៅសរសើរគេទៀត ចាំមើលពេលណាទើបភ្ញាក់ខ្លួន "
ថេហ្យុង ឈរឱបដៃធ្វើមុខក្រញ៉ូវម្នាក់ឯង បន្តិចម៉ែដោះក៏ចូលមកនិងសួរគេ។" អ្នកប្រុសមានអីមែនទេមុខក្រញ៉ូវបែបនិង? "
" អរ! អត់មានទេអុំ ចុះល្ងាចនេះអុំធ្វើម្ហូបអ្វីដែរ? "
" អូ! មិនដឹងទេច្រើនមុខណាស់ អុំទើបកុម្ម៉ង់ចេញពីហាងមិញៗនេះឯង "
" បើច្រើនចឹងខ្ញុំជួយល្អទេ "
" យ៉ា...កុំអីអ្នកប្រុសនាំតែលោកចនមកឃើញ ស្ដីថាឲ្យខ្ញុំទេ "
" ខ្ញុំពេញចិត្តចង់ជួយពិតមែន បើគាត់ស្ដីឲ្យទុកឲ្យខ្ញុំចាត់ការ "
" ចា៎ស! ចឹងតាមអុំមក "
អុំក៏នាំ ថេហ៍ មកផ្ទះបាយ តាំងពីគេមកនៅទីនេះគេទើបតែស្គាល់ផ្ទះបាយ ពេលអុំនាំមកនេះឯង។
